ក្រុមចម្រៀងខេប៉ុបច្រើនក្រុមជាប់ចំណាត់ថ្នាក់កំពូលៗលើតារាង Billboard World Album

គេហទំព័រតន្ត្រីអាមេរិក Billboard ទើបតែចេញផ្សាយតារាងចំណាត់ថ្នាក់អាល់ប៊ុមចម្រៀងទូទាំងពិភពលោក សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ៥ ខែមេសា ដោយមានអាល់ប៊ុមពីតារាខេប៉ុបជាច្រើនបានជាប់ចំណាត់ថ្នាក់កំពូលៗ។ ជាក់ស្ដែង អាល់ប៊ុមខ្នាតតូចថ្មីរបស់ LE SSERAFIM មានចំណងជើងថា “HOT” នៅតែជាប់ចំណាត់ថ្នាក់លេខ១ ដូចសប្ដាហ៍មុនដែរ។

បន្តមក គឺអាល់ប៊ុមពិសេស “HOP” របស់ក្រុមបុរស Stray Kids ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងសប្តាហ៍ទី ១៥ ជាប់ៗគ្នានៅលើតារាងមួយនេះ ស្របពេលអាល់ប៊ុម “Unexpected” របស់ក្រុម THE BOYZ បានបង្ហាញខ្លួននៅលេខ ៤ ក្នុងសប្តាហ៍នេះ ខណៈដែលអាល់ប៊ុមតូចថ្មីរបស់ក្រុមនារី NMIXX គឺ “FORWARD” បានឡើងដល់លេខ ៦ ក្នុងសប្តាហ៍ទីពីររបស់ខ្លួននៅលើតារាងនេះ។

ចំណែកអាល់ប៊ុមទោល “MUSE” របស់ Jimin ក្រុម BTS បានជាប់លេខ ៧ ក្នុងសប្តាហ៍ទី ៣៦ របស់ខ្លួន ខណៈអាល់ប៊ុម “ROMANCE : UNTOLD” របស់ ENHYPEN ជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងសប្តាហ៍ទី ៣៧ របស់ខ្លួន។

ទន្ទឹមនោះ អាល់ប៊ុម “Proof” របស់ BTS ដែលចេញតាំងពីឆ្នាំ ២០២២ នៅតែទទួលបានការគាំទ្រខ្លាំងដោយបានជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងសប្តាហ៍ទី ១៤៦ របស់ខ្លួននៅលើតារាងនេះ  ស្របពេលអាល់ប៊ុម “ATE” របស់ Stray Kids បានឡើងមកលេខ ១០ ក្នុងសប្តាហ៍ទី ៣៦ របស់ខ្លួន។

អាល់ប៊ុម “CRAZY” របស់ LE SSERAFIM ជាប់ចំណាត់ថ្នាក់លេខ ១៤ ក្នុងសប្តាហ៍ទី ២៩ របស់ខ្លួន តាមពីក្រោយដោយអាល់ប៊ុម “Get Up” របស់ NewJeans ដែលបានជាប់លេខ ១៥ ក្នុងសប្តាហ៍ទី ៨១ របស់ខ្លួន។

អាល់ប៊ុម “GOLDEN HOUR : Part.2” របស់ក្រុម ATEEZ បានជាប់ចំណាត់ថ្នាក់លេខ ១៧ ក្នុងសប្តាហ៍ទី ១៩ របស់ខ្លួន ហើយអាល់ប៊ុមទោលដំបូងរបស់ Yeji ក្រុម ITZY មានចំណងជើងថា “AIR” ស្ថិតនៅលេខ ១៨ ក្នុងសប្តាហ៍ទីពីររបស់ខ្លួន។

អាល់ប៊ុមទោលរបស់ G-Dragon មានចំណងជើងថា “Übermensch” បានជាប់លេខ ១៩ ក្នុងសប្តាហ៍ទីប្រាំរបស់ខ្លួន។ ចុងក្រោយ អាល់ប៊ុម “I’LL LIKE YOU” របស់ ILLIT បាន​ជាប់ចំណាត់ថ្នាក់​លេខ ២២ សម្រាប់សប្ដាហ៍ទី២០ របស់ខ្លួន ខណៈ​អាល់ប៊ុម​ចម្រៀង​របស់ SEVENTEEN “17 IS RIGHT HERE” បាន​ឡើង​ដល់​លេខ ២៣ ក្នុង​សប្តាហ៍ទី ៤០ របស់ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *