ក្រុមខេប៉ុបកំពូលៗច្រើនក្រុមត្រៀមវិលត្រលប់មកឆាកតន្ត្រីវិញក្នុងខែតុលា

ខែតុលា​ឆ្នាំ២០២៥នេះនឹងក្លាយជា​ខែដ៏សំខាន់​មួយដែរ​សម្រាប់​វិស័យ K-pop ខណៈសិល្បករល្បីៗទាំងជើងចាស់ និងជើងថ្មីត្រៀមវិលត្រលប់មកឆាកតន្ត្រីវិញបន្តកន្ទុយគ្នា។

នាំមុខគេគឺក្រុមនារីសមាជិកប្រាំបួននាក់ TWICE ដែលនឹងប្រារព្ធខួបគម្រប់ ១០ ឆ្នាំរបស់ខ្លួន ដោយនៅថ្ងៃទី ១០ ខែតុលា ពួកគេនឹងចេញអាល់ប៊ុមពិសេស “TEN: The Story Goes On”។ ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ ពួកគេក៏នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ “10VE UNIVERSE” នៅទីលានកីឡានៃសាកលវិទ្យាល័យ Korea University នៅថ្ងៃទី ១៨ ខែតុលា។

ការត្រលប់មកវិញលើកនេះគូសបញ្ជាក់ពីភាពស្ថិតស្ថេរយូរអង្វែងរបស់ TWICE នៅក្នុងពិភពខេប៉ុប។ ខណៈកំពុងបន្តការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីប្រាំមួយ “THIS IS FOR” ក្រុមចម្រៀងនេះនៅតែបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមក្រុមចម្រៀងខេប៉ុបល្បីបំផុតមួយលើពិភពលោក។ ភាពជោគជ័យចុងក្រោយបំផុតរបស់ TWICE បានមកជាមួយបទ “TAKEDOWN” ដែលបង្ហាញខ្លួនក្នុងខ្សែភាពយន្តគំនូរជីវចលដ៏ល្បីរបស់ Netflix “KPop Demon Hunters” និងបទ “STRATEGY” ពីអាល់ប៊ុមខ្នាតតូចទី ១៤ របស់ពួកគេ ដែលបទទាំងពីរនេះបានទទួលចំណាត់ថ្នាក់ខ្ពស់គួរឱ្យកត់សម្គាល់លើតារាងចម្រៀងអន្តរជាតិដូចជា Billboard Hot 100, Apple Music, Spotify និង U.K.។

ទន្ទឹមនេះ ក្រុមចម្រៀងស្រី Le Sserafim ក៏​នឹង​វិល​មកវិញ​ក្នុង​ខែ​នេះ​ដែរ។ ខណៈដែលព័ត៌មានលម្អិតនៃការចេញផ្សាយនាពេលខាងមុខនេះនៅតែមិនទាន់ចេញផ្សាយនៅឡើយ ក្រុមចម្រៀងស្រីសមាជិក ៥ នាក់បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងព័ត៌មាន Comeback នេះនៅឯការប្រគំតន្ត្រី Newark របស់ពួកគេកាលពីថ្ងៃទី ៤ ខែកញ្ញា ដែលផ្នែកនៃការប្រគំតន្ត្រីទេសចរណ៍ “EASY CRAZY HOT” នៅអាមេរិកខាងជើង។

ក្រោមការប្រឹងប្រែងយ៉ាងដុតដៃដុតជើងពីទីភ្នាក់ងាររបស់ពួកគេគឺ Source Music ពួកគេបានក្លាយជាក្រុមឈានមុខមួយក្នុងចំណោមក្រុមចម្រៀងនារី K-pop ជំនាន់ទី ៤ ដោយក្លាយជាក្រុមដំបូងគេដែលមានអាល់ប៊ុមជាប់គ្នាចំនួន ៤ ជាប់ជាប់ក្នុង Top 10 នៃតារាង Billboard 200។ សមិទ្ធិផលទាំងនោះធ្វើឱ្យមានការរំពឹងទុកកាន់តែខ្ពស់សម្រាប់ចម្រៀងថ្មីរបស់ Le Sserafim ។

បន្ថែមពីនេះ ក្រុមចម្រៀងប្រុស BOYNEXTDOOR ក៏នឹងត្រលប់មកវិញដែរនៅថ្ងៃទី ២០ ខែតុលា ជាមួយនឹងអាល់ប៊ុមខ្នាតតូចទីប្រាំរបស់ខ្លួន “The Action”។ អាល់ប៊ុមថ្មីនេះនឹងក្លាយជាគម្រោងទី ៣ របស់ក្រុមក្នុងឆ្នាំ ២០២៥ បន្ទាប់ពីការចេញបទចម្រៀងទោល “If I Say I Love You” នៅក្នុងខែមករា និងអាល់ប៊ុមខ្នាតតូចទី ៤ “No Genre” នៅក្នុងខែឧសភា។

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ BOYNEXTDOOR បានបង្កើតសន្ទុះយ៉ាងឆាប់រហ័ស ដោយក្នុងនោះបទ “If I Say I Love You” បានជាប់ចំណាត់ថ្នាក់កំពូលលើតារាងតន្ត្រីក្នុងស្រុក ខណៈពេលដែលអាល់ប៊ុម “No Genre” អាចលក់ដាច់រាប់លានច្បាប់។ ក្រុមចម្រៀងបុរសនេះបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការប្រគំតន្ត្រីទោលលើកដំបូង “KNOCK ON Vol.1” នៅក្នុងខែកក្កដា និងបន្តដោយការសម្តែងដ៏លេចធ្លោនៅមហោស្រពតន្ត្រី Lollapalooza Chicago កាលពីដើមខែសីហា។

ក្រៅពីក្រុមល្បីៗជួរមុខខាងលើ ខែតុលានេះក៏នឹងមានការវិលត្រលប់របស់ក្រុមចម្រៀងជំនាន់ថ្មីល្បីៗជាច្រើនដែរ។ តួយ៉ាង BABYMONSTER ដែលជាក្រុមចម្រៀងនារីដ៏មានឥទ្ធិពលចុងក្រោយរបស់ YG Entertainment នឹងចេញអាល់ប៊ុមខ្នាតតូចទីពីររបស់ខ្លួន “WE GO UP” នៅថ្ងៃទី ១០ ខែតុលា ខណៈក្រុមចម្រៀងប្រុស TWS នៅក្រោម Pledis Entertainment ក៏ត្រៀមចេញអាល់ប៊ុមខ្នាតតូចទី ៤ “play hard” នៅថ្ងៃទី ១៣ ខែតុលា ហើយក្រុមចម្រៀងនារី Hearts2Hearts របស់ SM Entertainment ក៏នឹងបង្ហាញអាល់ប៊ុមខ្នាតតូចដំបូងរបស់ខ្លួនមានចំណងជើងថា “FOCUS” នៅថ្ងៃទី ២០ ខែតុលា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *