អ្នកគាំទ្រត្រៀមឱ្យហើយ! តារាខេប៉ុបប្រុស ៧ ក្រុមនេះកំពុងញាប់ដៃញាប់ជើង គ្រោងបញ្ចេញស្នាដៃក្នុងខែឧសភា

ក្រុមតារាចម្រៀងបុរសចំនួន ៦ក្រុម គឺ TXT, RIIZE, BOYNEXTDOOR, SEVENTEEN, KickFlip និង P1Harmony រួមគ្នាជាមួយ Jin សមាជិក BTS កំពុងតែត្រៀមបញ្ចេញស្នាដៃថ្មីបណ្ដាក់គ្នា ក្នុងខែឧសភា។

ផ្ដើមដោយក្រុម TXT សមាជិកក្រុមទាំង ៥នាក់ នឹងបញ្ចេញនូវបទចម្រៀងក្រោមចំណងជើងថា “Love Language” នៅថ្ងៃទី២ ដើមខែតែម្ដង។ ជាក់ស្ដែង តារាប្រុសដែលស្ថិតនៅក្រោមក្រុមហ៊ុន HYBE បានបង្ហើបពីដំណឹងល្អនេះទៅកាន់អ្នកគាំទ្រ កាលពីពួកគេបានចូលនៅក្នុង​មហោស្រព AXE Ceremonia ឯប្រទេស​ម៉ិកស៊ិក។

បន្តដោយក្រុម BOYNEXTDOOR ក្រុមចម្រៀងរបស់ KOZ Entertainment មួយនេះ មានគម្រោងនឹងបញ្ចេញអាល់ប៊ុមខ្នាតតូចទី៤ នៅថ្ងៃទី១៣ ដោយអាល់ប៊ុមនេះមានឈ្មោះថា “No Genre”។​ ជាក់ស្ដែង សមាជិកទាំង ៦ក៏ទើបតែបានបញ្ចេញចម្រៀងថ្មីរួមគ្នាកាលពីខែមករានេះដែរ ដោយបទនោះមានចំណងជើងថា IF I SAY, I LOVE YOU។

ដោយឡែក RIZZE ក៏កំពុងតែត្រៀមខ្លួនចេញអាល់ប៊ុមពេញខ្នាតរបស់ខ្លួនដូចគ្នា ដោយផលិតកម្ម SM ធ្លាប់បានចេញមកបញ្ជាក់ថា សមាជិកក្រុមទាំង ៥នាក់កំពុងតែមមាញឹកនឹងគម្រោងនេះ ក៏ប៉ុន្តែផលិតកម្មមិនបានឱ្យដឹងទេថា អាល់ប៊ុមខ្នាតវែងនេះនឹងចេញនៅថ្ងៃទីប៉ុន្មាន ក្នុងខែឧសភានេះ។

ក្រឡែក មកបងធំប្រចាំក្រុម BTS  Jin នឹងបញ្ចេញស្នាដៃទោលរបស់ខ្លួននៅថ្ងៃទី១៦ ដោយអាល់ប៊ុមដែលមានឈ្មោះថា “Echo” មានសរុបចំនួន ៧បទ លាយបញ្ចូលប្រភេទចម្រៀងផ្សេងៗគ្នាក្នុងអាល់ប៊ុមតែមួយ។ បន្ថែមពីនេះទៀត នៅក្នុងខែមិថុនា ខាងមុខ Jin ក៏នឹងចាប់ផ្ដើមដំណើរប្រគំតន្រ្តី #RUNSEOKJIN_EP.TOUR ដែលរាប់ជាលើកទី១សម្រាប់លោក ក្នុងការធ្វើកម្មវិធីបែបនេះ ក្នុងនាមជាសិល្បករទោលនៅលើទឹកដីបរទេស។

ក្រុមចម្រៀងបុរសកំពូលប្រជាប្រិយភាពមួយទៀត គឺ SEVENTEEN ក៏នឹងបញ្ចេញស្នាដៃនៅថ្ងៃទី២៦ ក្នុងខែតែមួយដែរ ដោយអាល់ប៊ុមនេះមានឈ្មោះជាផ្លូវការថា “HAPPY BURSTDAY”។ យ៉ាងណាមិញ ដោយសារតែសមាជិកចំនួន ២រូប គឺ Wonwoo និង Jeonghan កំពុងជាប់កាតព្វកិច្ចក្នុងជួរទាហាន មានត្រឹមតែសមាជិក ១១នាក់ប៉ុណ្ណោះដែលនឹងចូលរួមនៅក្នុងគម្រោងនេះ។​

បន្ថែមពីនេះទៀត KickFlip ក្រុមចម្រៀងបុរសរបស់ JYP Entertainment ដែលទើបតែបង្ហាញវត្តមាននៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ ក៏នឹងបញ្ចេញស្នាដៃនៅក្នុងខែឧសភា ផងដែរ។ ក៏ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងស្នាដៃនេះ នៅរក្សាទុកជារឿងសម្ងាត់នៅឡើយ។

សម្រាប់ក្រុមចុងក្រោយដែលនឹងមានស្នាដៃថ្មីជូនទស្សនិកជនក្នុងខែឧសភា គឺក្រុម P1Harmony ដោយបុរសទាំង ៦ រូបនឹងចេញជាអាល់ប៊ុម “DUH!” នៅថ្ងៃទី៨។ អាល់ប៊ុមខ្នាតតូចទី ៨ នេះ នឹងក្លាយជាស្នាដៃចុងក្រោយបង្អស់បន្ទាប់ពីបទ SAD SONG ដែលពួកគេបានចេញតាំងតែពី ៨ខែមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *