Jungkook បំបែកកំណត់ត្រាតារាចម្រៀងអាស៊ីដំបូងគេមានបទចម្រៀង ១០០​ លាន Stream គ្រប់បទក្នុងអាល់ប៊ុមតែមួយ

សមាជិកកូនពៅក្នុងក្រុម BTS គឺ JungKook បានបង្កើតកំណត់ត្រាថ្មីសម្រាប់សិល្បករអាស៊ី ខណៈបទចម្រៀងពីអាល់ប៊ុមទោលដំបូងរបស់លោកបានទទួលការស្ដាប់លើស ១០០ លានដងគ្រប់បទលើ Spotify ដែលជាវេទិកាស្ដាប់ចម្រៀងអនឡាញអន្តរជាតិធំបំផុត។

កាលពីថ្ងៃទី២៤ ខែតុលាបទទោលមួយបទទៀតរបស់ Jungkook មានចំណងជើងថា “Shot Glass of Tears” ទទួលបានការចូលស្ដាប់គ្រប់ ១០០ លានដង​នៅលើ Spotify ។

បទនេះជាបទចុងក្រោយនៅលើអាល់ប៊ុម “GOLDEN” របស់គេដែលមានការស្ដាប់ឬ Stream ឈានដល់ ១០០ លានដង ហើយសមិទ្ធិផលនេះបានជួយឱ្យ Jungkook ក្លាយជាសិល្បករទោលអាស៊ីដំបូងគេដែលមានបទចម្រៀងគ្រប់បទក្នុងអាល់ប៊ុមតែមួយអាចឈានដល់ ១០០ លាន Stream ទាំងអស់។

បទចម្រៀង ៩ បទទៀតនៅក្នុងអាល់ប៊ុមនេះដែលបានឈានដល់ ១០០ លាន stream កន្លងមករួមមានបទ 3D, បទ Seven, បទ Yes or No, បទ Please Don’t Change, បទ Hate You, បទ Somebody, បទ Too Sad to Dance, បទ Closer to You និងបទ Standing Next to You។

មិនតែប៉ុណ្ណោះ តារាវ័យ ២៧ឆ្នាំរូបនេះក៏បានក្លាយជាតារាខេប៉ុបទោលដែលមានបទចម្រៀងទទួលការស្ដាប់លើស ១០០ លានដងច្រើនបទជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Spotify ដោយក្រៅពីបទចម្រៀងជាភាសាអង់គ្លេសទាំង ១០បទពីអាល់ប៊ុម “GOLDEN” គឺនៅមានបទចម្រៀងទោល និងបទដែលរូបគេបានសហការជាមួយតារាដទៃទៀតចំនួន ៧បទផ្សេងទៀតដែលទទួលបានការស្ដាប់ចម្រើនដល់កម្រិតនេះដែរ ដូចជាបទ Left & Right (feat. Charlie Puth), បទ My You, បទ Dreamers, បទ Never Let Go, បទ Stay Alive, បទ Still With You និងបទ Too Much។

ភាពជោគជ័យលើសការរំពឹងទុកនៃអាល់ប៊ុម “GOLDEN” ធ្វើឱ្យ Jungkook ត្រូវបានគេរំពឹងថានឹងក្លាយជាកំពូលតារាប៉ុបជំនាន់ថ្មីលំដាប់សាកលលោកនាពេលអនាគតយ៉ាងពិតប្រាកដ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *