Im Si Wan នឹងចេញអាល់ប៊ុមទោលដំបូងនៅ SM Entertainment ក្រោយបាត់មុខពីឆាកតន្ត្រីជាច្រើនឆ្នាំ

តារា​ចម្រៀងនិងសម្ដែងកូរ៉េ Im Si Wan នឹងសហការ​ជាមួយផលិតកម្ម SM Entertainment សម្រាប់​អាល់ប៊ុម​ទោល​ដំបូង​របស់​ខ្លួន។

យោងតាមសារព័ត៌មាន JTBC Entertainment កាលពីថ្ងៃទី ១៣ ខែតុលា បានឱ្យដឹងថា បច្ចុប្បន្ន Im Si Wan កំពុងរៀបចំអាល់ប៊ុមទោលរបស់លោកជាមួយផលិតកម្ម SM Entertainment ដែលមានបំណងចេញនៅចុងឆ្នាំនេះ។ ផលិតកម្ម SM Entertainment ក៏នឹងជាអ្នកត្រួតពិនិត្យសកម្មភាពតន្ត្រីទាំងអស់របស់ Im Si Wan ក្នុងពេលខាងមុខផងដែរ។

តំណាង SM Entertainment បាននិយាយថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមួយកំពុងផលិតអាល់ប៊ុមទោលរបស់ Im Si Wan ហើយបច្ចុប្បន្នយើងកំពុងសម្របសម្រួលកាលវិភាគចេញលក់ និងព័ត៌មានលម្អិតផ្សេងទៀត”។

តាំងពីខែសីហាមក Im Si Wan បានចាប់ផ្ដើមទទួលការងារដោយមិនស្ថិតក្រោមទីភ្នាក់ងារណាមួយឡើយ។ ខណៈពេលរៀបចំអាល់ប៊ុមរបស់លោកដោយឯករាជ្យ លោកបានសម្រេចចិត្តសហការជាមួយ SM Entertainment បន្ទាប់ពីបានឃើញគំរូពីសិល្បកររៀមច្បង Kangta ។ តាមសេចក្តីរាយការណ៍ តារាវ័យ ៣៦ ឆ្នាំរូបនេះក៏បានសម្តែងការជឿជាក់លើជំនាញរបស់ SM ដែលគ្រប់គ្រងក្រុមតារាល្បីៗជាច្រើនមកហើយដូចជា TVXQ, Girls’ Generation, NCT, aespa, និង RIIZE ។

បច្ចុប្បន្ន អាល់​ប៊ុម​នេះ​​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ផលិត ហើយក៏ត្រូវបានចាត់ទុកថា​ជា​ការ​ចេញអាល់ប៊ុម​ទោល​លើក​ដំបូងក្នុងអាជីព​របស់​តួរឿង “Squid Game” រូបនេះដែរ។ ខណៈដែល Im Si Wan ធ្លាប់បានច្រៀងចម្រៀងក្នុងរឿង និងសហការជាមួយសិល្បករផ្សេងទៀត អាល់ប៊ុមនេះនឹងក្លាយជាអាល់ប៊ុមទីមួយដែលបានចេញក្រោមឈ្មោះរបស់លោកផ្ទាល់។

ក្នុងនាមជាសមាជិកក្រុម ZE:A ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១០ ជាមួយ Park Hyung Sik, Hwang Kwang Hee និង Kim Dong Jun លោកមិនបានសកម្មក្នុងការងារជាក្រុមចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

ទោះយ៉ាងណា ក្នុងបទសម្ភាសន៍ថ្មីៗនេះសម្រាប់ខ្សែភាពយន្ត Netflix ‘The Mantis’ តារារូបនេះបាននិយាយថា “ខ្ញុំមិនដែលបោះបង់ចោលអាជីពអ្នកចម្រៀងទេ” ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់លោកចំពោះតន្ត្រី។

ចំពោះ​អាជីព​ជា​តារា​សម្ដែង​វិញ លោក​មិន​ទាន់​ចុះ​ហត្ថលេខា​ជាមួយ​ភ្នាក់ងារ​ថ្មី​នៅឡើយ​ទេ ប៉ុន្តែ​ក៏មានសេចក្ដី​រាយការណ៍​ថាលោក​ទទួល​បាន​ការ​ផ្ដល់​ជូន​ពី​ក្រុមហ៊ុន​គ្រប់​គ្រង​ជា​ច្រើន ហើយការងារសម្តែងរបស់លោកនឹងបន្តយ៉ាងសកម្ម។ ជាក់ស្ដែងកាលពីដើមខែមិថុនា លោកបានបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ Netflix ‘Squid Game Season 3’ ហើយថ្មីៗនេះ នៅថ្ងៃទី ២៦ ខែសីហា លោកបានសម្តែងក្នុងខ្សែភាពយន្ត ‘The Mantis’ របស់ Netflix ដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *