វិធីច្នៃប្រតិដ្ឋមួយចំនួន ដើម្បីជួយបំបែកការញៀនស្មាតហ្វូនរបស់កូនៗ

នៅ​ពេល​ដែល​កូន​ៗ​របស់​អ្នក​ចាប់ផ្ដើម​លេង​ទូរស័ព្ទ​ដៃ ម្ដាយឪេពុកតែង​ព្រួយបារម្ភ​អំពី​បញ្ហា​ធំ​ៗ ​ជាច្រើនដែល​បណ្ដាល​មកពី​សម្ភារៈ​ទំនើប​មួយ​នោះ។ ការ​រក្សា​កុមារ​ឲ្យ​ឆ្ងាយ​ពី​អេក្រង់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ សម្រាប់​ឪពុក​ម្តាយ។ ដ្បិត​ថា​ទូរស័ព្ទ​ទំនើប​ជា​ឧបករណ៍​ទំនាក់ទំនង​ផ្ដល់​ភាព​ងាយស្រួល តែ​វា​ក៏​ផ្ដល់​ផល​រំខាន និង​លំបាក​ដល់​អាណាព្យាបាល​ផង​ដែរ។ ដូចនេះ​នៅ​ពេល​កូន​ចាប់ផ្ដើម​ចេះ​លេង និង​រហូត​ដល់​ញៀន​ហើយ​នោះ គឺ​ត្រូវ​រក​វិធី​មក​កាត់ផ្ដាច់ ឬ​កាត់​បន្ថយ​ឲ្យ​នៅ​តិច​បំផុត។

១. ពេលវេលាសម្រាក៖ កុមារ​មាន​ថាមពល​ច្រើន ហើយ​គួរតែ​ត្រូវ​បាន​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​លើ​ការ​សម្រាក។

២. ឲ្យ​កូន​ៗ​ដើរ​លេង​ៗ យឺត​ៗ​​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​មិន​ខ្វល់ខ្វាយ​ពី​ទូរស័ព្ទ។ បន្ថែម​ពី​នោះ ឲ្យ​ពួកគេ​ហាត់ប្រាណ​រៀងរាល់ ៣០ នាទី​ម្ដង។ រាងកាយ​ត្រូវ​ការ​ធ្វើ​ចលនា ហើយ​បង្កើត​ជា​ទម្លាប់​ល្អ ដូចនេះ​ឪពុកម្ដាយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សកម្ម។

៣. ផ្តល់អាទិភាពដល់រឿងផ្សេងទៀត៖ ត្រូវប្រាកដថាកូនរបស់អ្នកបញ្ចប់កិច្ចការផ្ទះ, បញ្ចប់​ស្វ័យ​សិក្សា, ការងារផ្ទះ មុនពេលពួកគេចាប់ផ្តើម​កាន់​ទូរស័ព្ទ។ វិធី​នេះ​ជួយ​ក្នុង​ការ​កំណត់​អាទិភាព បាន​ត្រឹមត្រូវ​តាំង​ពី​ក្មេង។

៤. កុំប្រើស្មាតហ្វូនជារង្វាន់៖ ស្មាតហ្វូន​មាន​សក្ដានុពល​ខ្លាំង ក្នុង​ការ​អប់រំ​ដ៏​អស្ចារ្យ​សម្រាប់​កុមារ។ ការ​មិន​ប្រើប្រាស់​ទាំងស្រុង មិន​ត្រូវ​បាន​ណែ​នាំ​ទេ ព្រោះ​បច្ចុប្បន្ន​ការ​សិក្សា​ស្រាវជ្រាវ​តាម​នោះ ក៏​មាន​ការ​រីក​សាយភាយ​ដែរ។ ប៉ុន្តែ​មិន​ត្រូវ​សន្យា​ឲ្យ​កូន​លេង​ស្មាតហ្វូន ដោះដូរ​នឹង​ការ​សិក្សា​របស់​កូន​ឡើយ ឬ​ការ​ផ្ដល់​កាដូ​​ជា​រង្វាន់ ព្រោះ​អាចមានឥទ្ធិពលអាក្រក់ដល់កុមារ។

៥. រក្សា​កាលវិភាគស្មាតហ្វូនយ៉ាងតឹងរ៉ឹង៖ កំណត់​ពេលវេលា​ត្រឹមត្រូវ លើ​ការ​ចំណាយ​ពេលវេលា​លើ​ឧបករណ៍​អេឡិចត្រូនិក និង​ជៀសវាង​ការ​ប្រើប្រាស់​ស្មាតហ្វូន​ដែល​មិន​ចាំបាច់។

៦. ស្មាតហ្វូនឥឡូវនេះបានក្លាយជាផ្នែកមួយដែលមិនអាចបំបែកបាន​ពី​ជីវិត​របស់​យើង ហើយ​ក៏​ពិបាក​ក្នុង​ទុក​វា​ឆ្ងាយ​ពី​កុមារ។ ដូច្នេះ សូម​ធ្វើឲ្យ​កូន​របស់​អ្នក​យល់​ថា គេ​អាច​ប្រើ​ស្មាតហ្វូន​របស់​អ្នក​បាន​តែ​ក្នុង​រយៈពេល​កំណត់​ប៉ុណ្ណោះ។ រឿង​ផ្សេងទៀត​ត្រូវ​ចងចាំ ហាម​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​ញ៉ាំ​អាហារ និង​ហាម​លេង​ទូរស័ព្ទ​មុន​ពេល​ចូលគេង។

៧. កុំចុះចាញ់នឹងតម្រូវការមិនសមហេតុផលរបស់កូនរបស់អ្នក។

៨. ភ្ជាប់ទំនាក់ទំនងជាមួយកូន៖ សព្វថ្ងៃនេះ ឪពុក​ម្តាយ​គ្រប់​រូប​មមាញឹក​ក្នុង​កិច្ចការ​ចិញ្ចឹមជីវិត តែ​មិន​គួរ​ភ្លេច​ចំណាយ​ពេល​ជាមួយ​កូន​ៗ​​ឡើយ ពេល​ចូល​ដល់​ផ្ទះ​វិញ។ ការ​ចូល​ខ្លួន​លេង​ជាមួយ​កូន ឬ​បង្ហាត់​បង្ហាញ​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដូចជា​ការ​សម្អាត ចម្អិន​អាហារ ឬ​ថែសួន នឹង​ធ្វើ​កូន​​នៅ​ឆ្ងាយ​ពី​ស្មាតហ្វូន។ លើកទឹកចិត្ត​កូន​ឲ្យ​បន្ត​ចំណង់ចំណូលចិត្ត​ដូចជា​ការ​ស្តាប់​តន្ត្រី, លេង​ឧបករណ៍​ភ្លេង, អាន ឬ​ការ​គូរ​គំនូរ។ ចំណាយ​ពេល​ចុង​សប្ដាហ៍​របស់​អ្នក​ធ្វើ​សកម្មភាព​គ្រួសារ​សប្បាយ​ៗ​ដូចជា​ហែលទឹក ដើរ​លេង​ និង​មើល​ភាពយន្ត​ជាដើម។

៩. លើកទឹកចិត្ត​កូន​លេង​កីឡា៖ ការលេងកីឡា​ផ្សេង​ៗ​ជំរុញ​ខួរក្បាល​ក្មេង​លូតលាស់​បាន​ល្អ។ សកម្មភាព​ពាក់ព័ន្ធ​នឹង​ចលនា​រាងកាយ អនុញ្ញាត​ឲ្យ​កុមារ​ប្រើប្រាស់​ថាមពល​ពួកគេ និង​ផ្ដល់​ឱកាស​ឲ្យ​កុមារ​អភិវឌ្ឍ​ការ​ចូលរួម​ក្នុង​សង្គម, ការ​វិភាគ, រៀន​អ្វី​ថ្មី​ៗ និង​ទំនាក់ទំនង​។ វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​កុមារ។

១០. លើកទឹកចិត្តការ​ទំនាក់ទំនង​ផ្ទាល់​មុខ៖ ចូល​នាំ​កូន​ទៅ​​ដល់​កន្លែង​កម្សាន្ត ឬ​ទៅ​លេង​សាច់ញាតិ​ផ្ទាល់​ៗ មិនមែន​ការ​មើល​លើ​អេក្រង់​ទូរស័ព្ទ។ ឪពុក​ម្តាយ​គួរតែ​កំណត់​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ទំនាក់ទំនង​ផ្ទាល់ ឬការហៅជាវីដេអូជាមួយ​ជីដូនជីតា​ដែល​នៅ​ឆ្ងាយ ដើម្បី​សម្រួល​ដល់​ជំនាញ​ទំនាក់ទំនង​ក្នុង​គ្រួសារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

១១. កំណត់ពាក្យសម្ងាត់៖ ដ្បិត​ថា​វា​មិន​តែងតែ​អាច​ទៅ​រួច​គ្រប់​ពេល តែ​សម្រាប់​អ្នក​ក្នុង​ការ​នៅ​ក្បែរ​កូន ត្រូវ​តែ​ធ្វើ​ទោះ​បាន​ផល​តិច​តួច​ក៏​ដោយ ហើយ​ឧស្សាហ៍​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​លើ​ឧបករណ៍​ស្មាតហ្វូន​។ ធ្វើ​បែប​នេះ​ ដើម្បី​ជៀសវាង​កូន​លួច​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​អ្នក ពេល​ដែល​អ្នក​មិន​នៅ។

១២. ចូរធ្វើជាគំរូដ៏ល្អ៖ កុមាររៀនពីសកម្មភាពរបស់អ្នកច្រើនជាងពាក្យសម្ដីរបស់អ្នក។ ពួកគេ​ជា​អ្នក​សង្កេតការណ៍​ដ៏​អស្ចារ្យ ហើយពួកគេធ្វើត្រាប់តាមទម្លាប់របស់ឪពុកម្តាយ។ វាជា​ការ​សំខាន់​ក្នុងការ​បង្កើត​ច្បាប់​តឹងរ៉ឹង ដើម្បី​គោរព​តាម។ ការ​កំណត់​ពេល​វេលា​ប្រើប្រាស់​ស្មាតហ្វូន​របស់​អ្នក​អនុញ្ញាត នាំ​ឲ្យ​អ្នកមានពេលវេលាបន្ថែម​ជាមួយ​កូន ហើយ​ទំនាក់ទំនង​កាន់តែ​ល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *