បើកបញ្ជីតារាសម្ដែងស្រីចិន ៦ រូបដែលស៊ីថ្លៃខ្ពស់ជាងគេប្រចាំឆ្នាំ២០២៥

ដូចដែលគ្រប់គ្នាបានដឹងហើយថាវិស័យសិល្បៈចិនគឺពោរពេញទៅដោយតារាសម្ដែងដែលមានរូបសម្រស់ ព្រមជាមួយទេពកោសល្យខ្ពស់ ខណៈការប្រកួតប្រជែងក៏ខ្ពស់ខ្លាំងដូចគ្នា។ សម្រាប់តារាជួរមុខ គឺអាចរកចំណូលបានរាប់សែនដុល្លារពីការសម្ដែងភាពយន្តខ្នាតធំមួយរឿង។ ជាក់ស្ដែងកាលពីពេលថ្មីៗ គេហទំព័រ Tonboriday បានបង្ហាញបញ្ជី “តារាស្រីចិនទាំង ៦ រូបដែលមានតម្លៃខ្លួនខ្ពស់បំផុតប្រចាំឆ្នាំ ២០២៥” ដែលធ្វើឲ្យអ្នកគាំទ្រទាំងនៅក្នុងប្រទេសចិន និងក្រៅប្រទេសភ្ញាក់ផ្អើល ខណៈតារាស្រីម្នាក់ៗក្នុងបញ្ជីនេះសុទ្ធតែស្រស់ស្អាត មានទេពកោសល្យ និងរកចំណូលបានយ៉ាងច្រើន។

ចំណាត់ថ្នាក់លេខ ៦ – Dilraba Dilmurat

តារាស្រីដ៏ពេញនិយមពីរឿងភាគល្បី “Eternal Love” ដែលនៅតែបន្តមានប្រជាប្រិយភាពមិនឈប់។ ទោះបីជាស្ថិតនៅលេខចុងគេក្នុងបញ្ជីនេះ ក៏ប៉ុន្តែនាងនៅតែទទួលបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ១៤៩ ០០០ ដុល្លារក្នុងការសម្ដែងភាពយន្តមួយរឿង។

ចំណាត់ថ្នាក់លេខ ៥ – Yang Mi

សិស្សច្បងរួមផលិតកម្មរបស់ Dilraba ក៏នៅតែមានប្រជាប្រិយភាពមិនចាញ់គ្នា ដោយអាចរកបាន ១៨០ ០០០ ដុល្លារសម្រាប់ការសម្ដែងភាពយន្តមួយរឿង។ ស្នាដៃល្បីៗដូចជា “Palace” និង “Eternal Love” នៅតែបន្តពង្រឹងឋានៈរបស់នាងក្នុងនាមតារាជួរមុខ ខណៈបានវិវត្តខ្លួនក្លាយជាអ្នកផលិតស្រីដ៏ជោគជ័យម្នាក់ផងដែរ។

ចំណាត់ថ្នាក់លេខ ៤ – Sun Li

រាជិនីនៃរឿងភាគបុរាណចិន ដែលសម្តែងក្នុងរឿង The Legend of Zhen Huan និង Empresses in the Palace អាចរកចំណូលបានប្រមាណ ៤០០ ០០០ ដុល្លារសម្រាប់ការសម្ដែងភាពយន្តមួយរឿង។

ចំណាត់ថ្នាក់លេខ ៣ – Zhao Liying

ពីក្មេងស្រីជនបទម្នាក់ដែលបានខិតខំតស៊ូរហូតក្លាយជាតារាចិនលំដាប់កំពូល ជាមួយស្នាដៃសម្ដែងល្បីៗជាច្រើនដូចជា Boss & Me និង The Story of Minglan បច្ចុប្បន្ន Zhao Liying អាចរកចំណូលបានជាមធ្យម ៥៣៣ ០០០ ដុល្លារសម្រាប់ការសម្ដែងភាពយន្តមួយរឿង។

ចំណាត់ថ្នាក់លេខ ២ – Zhou Xun

តារាសម្តែងជើងចាស់ដ៏ល្បីល្បាញ ដែលមានរហស្សនាមថា “National Treasure” នៅតែអាចរកចំណូលបានជាមធ្យម ៦៣១ ០០០ ដុល្លារសម្រាប់ការសម្ដែងភាពយន្តមួយរឿង ខណៈឈានចូលវ័យ ៥១ ឆ្នាំហើយនៅឆ្នាំនេះ។

ចំណាត់ថ្នាក់លេខ ១ – Zhou Dongyu

ជាតារាសម្ដែងម្ចាស់ពាន “Triple Best Actress” វ័យក្មេងបំផុតក្នុងវិស័យភាពយន្តចិន ដោយបានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមពីកម្មវិធីប្រគល់រង្វាន់ធំៗទាំងនៅក្នុងប្រទេសចិន ហុងកុង និងតៃវ៉ាន់ សម្រាប់ខ្សែភាពយន្តល្បីៗដូចជា Better Days និង Under the Hawthorn Tree នៅឆ្នាំ២០២៥នេះ Zhou Dongyu បានជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងប្រាក់ចំណូលខ្ពស់រហូតដល់ ៦៦៦ ០០០ ដុល្លារសម្រាប់ការសម្ដែងភាពយន្តមួយរឿង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *