“Hello Kitty Murder” ករណី​ឃាតកម្ម​​រន្ធត់​បំផុតពាក់ព័ន្ធតុក្កតា Hello Kitty ដែល​ពលរដ្ឋ​ហុងកុង​មិន​អាច​បំភ្លេច​បាន

តុក្កតា Hello Kitty ជាតុក្កតាមួយដែលគួរឱ្យស្រឡាញ់ហើយពិតជាពេញនិយមមែនទែនសម្រាប់ក្មេងស្រីតូចៗ ឬនារីៗដែល cute cute គួរឱ្យស្រឡាញ់ជាដើម។ ​ប៉ុន្តែអ្នកទាំងអស់គ្នាដែលដឹងអត់ថានៅក្នុងតុក្កតា​ Hello Kitty Mermaid ដ៏គួរឱ្យស្រឡាញ់មួយបែរជាមានក្បាលមនុស្សដែលគេសម្លាប់ហើយយកទៅទុកក្នុងនោះ។

រឿងក្ដីឃាតកម្មដ៏ឃោរឃៅនេះបានកើតឡើងនៅទីក្រុងហុងកុងក្នុងខែឧសភា ឆ្នាំ១៩៩៩ ដោយមានក្មេងស្រីអាយុ ១៤​ ឆ្នាំម្នាក់បានទៅប៉ុស្ដិ៍ប៉ូលីសតែម្នាក់ឯងដោយគ្មានអាណាព្យាបាលណាទៅជាមួយនោះទេ ហើយ​បានរាយការណ៍​រឿងរ៉ាវនិងសកម្មភាពកើតហេតុទៅកាន់ប៉ូលីសទាំងអស់ថែមទាំងបញ្ជាក់ថានាងក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។

មូលហេតុដែលធ្វើនាងសម្រេចមកសារភាពដោយសារតែនាងតែងតែបានឃើញវិញ្ញាណមនុស្សស្រីដែលមានអាយុប្រហែល​ជាង ២០ ឆ្នាំដែលខ្លួននាងមានប្រឡាក់សុទ្ធតែឈាម​មករកនាងស្ទើររាល់ថ្ងៃ។ នាងបានរៀបរាប់​ថានាងមិនមែន​ធ្វើរឿងនេះ​តែម្នាក់ឯងនោះទេ តែនៅមានគ្នា ៣ នាក់ផ្សេងទៀតដែលជាមនុស្សប្រុស ហើយមូលហេតុ​ដែលនាង​ចូលរួមក្នុង​រឿងក្ដី​ឃាតកម្មនេះគឺដោយសារតែនាងជាមិត្តស្រីរបស់សមាជិកម្នាក់នៃក្រុមនោះ។

ក្នុងចំណោមគ្នា ៤​ នាក់នាងជាមនុស្សតែម្នាក់ដែលមានអាយុតិចជាងគេបំផុតហើយមនុស្សប្រុស ៣ នាក់នោះ​សុទ្ធតែមាន​អាយុលើស ២០ឆ្នាំទៅហើយ។ មនុស្សប្រុស ៣ នាក់នោះមកពីក្រុម mafia មួយនៅហុងកុង​ដែលពួកគេ​សុទ្ធតែជា​កូនអ្នកមានលុយ​និងអំណាច។ បុរសទាំង ៣ នាក់នោះមានទី១ Chang Man-Lok មានអាយុ ៣៤ឆ្នាំ ជាមិត្តប្រុស​របស់​អ្នករាយការណ៍ ទី២ Leung Shing-Cho មានអាយុ ២៧ឆ្នាំ និងទី៣ Leung Wai-Lun មានអាយុ ២១ ឆ្នាំ។ ក្មេងស្រី​ដែលមករាយការណ៍មានឈ្មោះថា Ah Fong ចំណែកឯជនរងគ្រោះមានឈ្មោះថា Fan Man-Yee អាយុ ២៣ឆ្នាំ។

Chang Man-Lok
Chang Man-Lok & Leung Shing-Cho

តាមគេហទំព័រ Medium និងប្រភពជាច្រើនបានបង្ហាញថា Fan Man-Yee ជាក្មេងកំព្រា​ដោយត្រូវ​បានឪពុកម្ដាយ​នាងបោះបង់ចោលតាំងពីតូច ហើយនាងបានធំដឹងក្ដីនៅក្នុងមណ្ឌលកុមារកំព្រា។ ក្នុងអាយុ ១៦ ឆ្នាំនាង​បាន​ចាកចេញ​ពីមណ្ឌលកុមារកំព្រាហើយបានប្រកបមុខរបរជានារីរកស៊ីផ្លូវភេទខុសច្បាប់តាមចិញ្ចើមផ្លូវ ជាអ្នកជួញដូរគ្រឿងញៀន ក៏ដូចជាលួចរបស់គេជាដើមដើម្បីចិញ្ចឹមជីវិត។ នៅក្នុងឆ្នាំ ១៩៩៧ Fan Man-Yee មានអាយុ ២១ឆ្នាំក៏បានupdate ខ្លួនមកធ្វើការនៅផ្ទះបនមួយកន្លែងដោយនាងគិតថាវាអាចស្រួលហើយប្រសើរជាងរកស៊ីតាមចិញ្ចើមផ្លូវ។

ភ្ញៀវរបស់នាងភាគច្រើនជាក្រុម mafia ហើយវាក៏មានហានិភ័យក្នុងការបម្រើផ្លូវភេទពួកក្រុម mafia អស់ទាំងនោះ។ នាងដឹងថាវាគ្រោះថ្នាក់តែនាងនៅតែប្រថុយដើម្បីក្រពះ។ នៅថ្ងៃមួយ Chang Man-Lok បានទៅ​បននោះ​ហើយ​ជាទម្លាប់របស់គេ គេតែងតែហៅ Man-Yee ព្រោះគេពេញចិត្តតែនាងម្នាក់ប៉ុណ្ណោះ។

Fan Man-Yee

នៅក្នុងថ្ងៃដដែលក្រោយពីនាងបានបម្រើ Chang Man-Lok ហើយនាងក៏សម្រេចចិត្តប្រថុយគ្រោះថ្នាក់លួចកាបូបរបស់ Chang Man-Lok ដែលក្នុងនោះមានលុយប្រមាណ ៤០០០ ដុល្លារហុងកុង។ ពេលChang Man-Lok ដឹងថានាង​លួចលុយខ្លួន គេក៏បានចាប់ Fan Man-Yee មកវិញ។ ទោះបីជានាងបានឱ្យលុយទាំងនោះទៅ Chang Man-Lok វិញតែ Chang Man-Lok បែរជាបូកបន្ថែមការប្រាក់ពីលើនេះដល់ទៅ ១០០០០ ដុល្លារហុងកុងទៅវិញ។ Fan Man-Yee ក៏បានយល់ព្រមសងការប្រាក់ទាំងនោះតែនាងសុំឱ្យគេទុកពេលឱ្យនាងបានប្រមូលការប្រាក់ទាំងនោះដើម្បីមកសង។ អស់រយៈពេល ២ ឆ្នាំ Chang Man-Lok បានគិតថាប្រសិនបើខ្លួននៅតែទុកពេលឱ្យនាងទៀត នាងប្រាកដ​ជាគេច​ខ្លួនមិន​ព្រមសងលុយខ្លួនទេហើយក៏បានពឹងមិត្តខ្លួន ២ នាក់ទៀតដែលជា​ Leung Shing-Cho និង Leung Wai-Lun​ ឱ្យជួយរកនាង។ នៅខែមីនា ឆ្នាំ១៩៩៩ គេបានរកឃើញនាងនៅតាមចិញ្ចើមផ្លូវរកស៊ីមុខរបរចាស់ ហើយគេទាំង ៣ នាក់ក៏បានចាប់នាងទៅផ្ទះមួយដែលជារបស់ក្រុម mafia។

Fan Man-Yee ត្រូវបានពួកគេចាប់បោះចូលទៅក្នុងបន្ទប់ក្រោមដីមួយដែលចាស់បាក់បែក និងងងឹតសូន្យឈឹង។ Chang Man-Lokនិងមិត្តភ័ក្ដិរបស់គេបានរៀបគម្រោងឱ្យ Fan Man-Yee សងបំណុលខ្លួនដោយបម្រើសេវាកម្មផ្លូវភេទ​ ដូចនេះហើយពូកគេក៏បានបើកផ្ទះបនតែមានតែ Fan Man-Yee ម្នាក់តែប៉ុណ្ណោះ។ នៅយប់ដំបូងក្នុងផ្ទះនោះពួកគេទាំង ៣​​ នាក់បានវាយធ្វើបាបនាងហើយរំលោភនាងថែមទៀតផង។

យូរៗទៅការវាយដំហើយរំលោភបានក្លាយទៅជាទម្លាប់របស់ពួកគេ ជារៀងរាល់ថ្ងៃ មិនតែ​ប៉ុណ្ណោះ​ពួកគេតែងតែ​រកនឹកនូវវិធីវាយនាងថ្មីៗដូចជាប្រើដែក ឧបករណ៍ផ្ទះបាយ និងបំណែកតុ ទូរមកវាយលើខ្លួននាងជារៀងរាល់ថ្ងៃ ហើយ​អ្វីដែលកាន់តែគួរឱ្យអាណិតនាងគឺនៅពេលដែលពួកគេធ្វើបែបនេះដាក់នាងហើយ ពូកគេ​បង្ខំ​ឱ្យនាង​ញញឹម​និង​ប្រាប់ពួកគេថានាងរំភើបនិងពេញចិត្តណាស់។

ការធ្វើទារុណកម្មកាន់តែព្រៃផ្សៃឡើង Fan Man-Yee មិនអាចបម្រើភ្ញៀវបានទៀតទេ ហើយភ្ញៀវ​ដែលមក​រក​ក៏ប្រកែក​មិនព្រមឱ្យលុយ ឬដេកជាមួយនាងទៀតទេ ព្រោះ​សភាព​រូបរាង​នាងពេលនោះប្រែជាអាក្រក់ទៅហើយ។ ប៉ុន្តែ​ពួកគេ​មិនបាន​ខ្វល់ពីការស្លាប់រស់របស់នាងទេ ព្រោះពួកគេមានលុយច្រើនទៅហើយតែគេបែរជាទុកនាងជារបស់លេងទៅវិញ។ ក្រោយមកពួកគេបានគិតឃើញគំនិតក៏គួរឱ្យព្រៃផ្សៃមួយទៀតដោយយកជ័រប្លាស្ទិក ឬទៀន​ទៅដុត​ហើយ​បន្តក់​ពីលើ​ខ្លួននាង ពេលអស់អ្វីយកមកដុតហើយពួកគេបានប្រើភ្លើងដុតរោលខ្លួននាងតែម្ដង។ ជើងរបស់ Fan Man-Yee ត្រូវបានពួកគេដុតរហូតឈរលែងកើត ហើយ​ពួកគេថែមទាំងបានយកម្ហូប ម្ទេស ទឹកនោម និង​លាមក​ទៅ​ដាក់លើ​របួស​នៅ​លើខ្លួននាង ក៏ដូចជាបង្ខំឱ្យនាងស៊ីលាមក និងផឹកទឹកនោមនៅពេលនាងឃ្លាន។

ងាកមកមើក Fan Man-Yee វិញ កម្លាំងរាងកាយនិងសង្ឃឹមចង់រស់របស់នាងបានអស់បន្តិចម្ដង ទោះបីជា​យ៉ាងណា​ពួកគេមិន​ព្រមដោះលែងនាងទេពួកគេបានយកនាងទៅចង់ព្យួរដូចបាវខ្សាច់ចោលហើយវាយនាង រហូតមាន​ថ្ងៃខ្លះនាង​ត្រូវគេចងចោល​មួយយប់មួយថ្ងៃក៏មាន។

នៅថ្ងៃទី១៥ ខែមេសា ពួកគេទាំង ៣ នាក់និង Ah Fong បានទៅក្រៅដើរ ហើយជា​ធម្មតា​នៅ​ពេលពួកគេ​ទៅក្រៅ​ពួកគេ​បាន​​យកនាងទៅចាក់សោរទុកក្នុងបន្ទប់ទឹកព្រោះខ្លាចនាងរត់។ នៅពេលពួកគេត្រលប់មកវិញ Ah Fong​ ដែលជា​សង្សារ​របស់ Chang Man-Lok បានចូលទៅបន្ទប់ហើយក៏បានរកឃើញថា Fan Man-Yee បានស្លាប់បាត់ហើយ។ នៅពេលគេដឹងហើយ ពួកគេបានកាត់បំបែកសាកសព Fan Man-Yee ដោយយកក្បាលនាងទៅដាក់ក្នុងក្បាលតុក្កតា Hello Kitty ចំណែកឯសាច់ពួកគេបានយកព្រលះចេញពីឆ្អឹងដោយយកទៅស្ងោរដើម្បីងាយស្រួលក្នុងការព្រលះ ហើយពួកគេក៏បានប្រើឆ្នាំងដែលស្ងោរសាច់ Fan man-Yee ទៅធ្វើម្ហូបថែមទៀតផង។

ក្រោយបានដឹងរឿងហើយ ប៉ូលីសក៏បានចុះទៅផ្ទះនោះហើយរកឃើញក្បាលរបស់ Fan Man-Yee ពិតជានៅ​ក្នុង​តុក្កតា​នេះមែន នៅលើដីគេក៏បានឃើញធ្មេញនាងហើយសាច់របស់នាងត្រូវបានបំបែកអស់ទៅហើយ ហើយ​គ្រឿង​ក្នុង​នាង​ត្រូវបាន​ពួកគេយកទៅដាក់ក្នុងទូរទឹកកក។ ដូច្នេះទើបគេហៅរឿងក្ដីនេះថាជារឿងក្ដី «ឃាតកម្ម Hello Kitty»។

ជនល្មើសទាំង ៣ នាក់ត្រូវបានតុលាការកាត់ក្ដីឱ្យជាប់គុកអស់មួយជីវិតហើយពួកគេក៏បានពិនិត្យដោយពេទ្យចិត្តសាស្រ្តដែរ​ លទ្ធផលនោះគឺពួកគេគ្មានបញ្ហាផ្លូវចិត្តអ្វីទេ ពួកគេគ្រាន់តែជាជនពាលបាតសង្គមដែលគ្មានអារម្មណ៍តែប៉ុណ្ណោះ។ ចំណែកឯ Ah Fong មិន​ត្រូវបាន​ចាប់ខ្លួននោះទេ​ដោយសារ​តែនាងបាន​សហការជាមួយ​ប៉ូលីស​ក្នុងការ​ស៊ើប​រឿងក្ដីនេះ និងបានប្រមូលភស្ដុតាងជាច្រើន។

ក្រោយពីប្រជាជននៅទីនោះបានដឹងថាព្រលឹង Fan Man-Yee អាចទាក់ទងជាមួយមនុស្សបាន ពួកគេក៏បាន​ទៅ​កន្លែងនោះ​ដើម្បីបែរបន់។ ពីដំបូង​វាមិន​សូវ​អីប៉ុន្មានទេ តែក្រោយ​មកវា​បាន​បង្ករជា​ភាពឥត​សណ្ដាប់ធ្នាប់ទៅវិញ ដូចនេះផ្ទះ​នោះ​ត្រូវបាន​វាយកម្ទេចចោលនៅក្នុងឆ្នាំ ២០១២ ហើយក្នុងឆ្នាំ ២០១៦ គេក៏បានសាងសង់សណ្ឋាគារនៅលើដីនៃផ្ទះដែល Fan Man-Yee ត្រូវគេសម្លាប់៕

ប្រភព៖ Medium , ati



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។