តុក្កតា Hello Kitty ជាតុក្កតាមួយដែលគួរឱ្យស្រឡាញ់ហើយពិតជាពេញនិយមមែនទែនសម្រាប់ក្មេងស្រីតូចៗ ឬនារីៗដែល cute cute គួរឱ្យស្រឡាញ់ជាដើម។ ប៉ុន្តែអ្នកទាំងអស់គ្នាដែលដឹងអត់ថានៅក្នុងតុក្កតា Hello Kitty Mermaid ដ៏គួរឱ្យស្រឡាញ់មួយបែរជាមានក្បាលមនុស្សដែលគេសម្លាប់ហើយយកទៅទុកក្នុងនោះ។
រឿងក្ដីឃាតកម្មដ៏ឃោរឃៅនេះបានកើតឡើងនៅទីក្រុងហុងកុងក្នុងខែឧសភា ឆ្នាំ១៩៩៩ ដោយមានក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់បានទៅប៉ុស្ដិ៍ប៉ូលីសតែម្នាក់ឯងដោយគ្មានអាណាព្យាបាលណាទៅជាមួយនោះទេ ហើយបានរាយការណ៍រឿងរ៉ាវនិងសកម្មភាពកើតហេតុទៅកាន់ប៉ូលីសទាំងអស់ថែមទាំងបញ្ជាក់ថានាងក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។
មូលហេតុដែលធ្វើនាងសម្រេចមកសារភាពដោយសារតែនាងតែងតែបានឃើញវិញ្ញាណមនុស្សស្រីដែលមានអាយុប្រហែលជាង ២០ ឆ្នាំដែលខ្លួននាងមានប្រឡាក់សុទ្ធតែឈាមមករកនាងស្ទើររាល់ថ្ងៃ។ នាងបានរៀបរាប់ថានាងមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ តែនៅមានគ្នា ៣ នាក់ផ្សេងទៀតដែលជាមនុស្សប្រុស ហើយមូលហេតុដែលនាងចូលរួមក្នុងរឿងក្ដីឃាតកម្មនេះគឺដោយសារតែនាងជាមិត្តស្រីរបស់សមាជិកម្នាក់នៃក្រុមនោះ។
ក្នុងចំណោមគ្នា ៤ នាក់នាងជាមនុស្សតែម្នាក់ដែលមានអាយុតិចជាងគេបំផុតហើយមនុស្សប្រុស ៣ នាក់នោះសុទ្ធតែមានអាយុលើស ២០ឆ្នាំទៅហើយ។ មនុស្សប្រុស ៣ នាក់នោះមកពីក្រុម mafia មួយនៅហុងកុងដែលពួកគេសុទ្ធតែជាកូនអ្នកមានលុយនិងអំណាច។ បុរសទាំង ៣ នាក់នោះមានទី១ Chang Man-Lok មានអាយុ ៣៤ឆ្នាំ ជាមិត្តប្រុសរបស់អ្នករាយការណ៍ ទី២ Leung Shing-Cho មានអាយុ ២៧ឆ្នាំ និងទី៣ Leung Wai-Lun មានអាយុ ២១ ឆ្នាំ។ ក្មេងស្រីដែលមករាយការណ៍មានឈ្មោះថា Ah Fong ចំណែកឯជនរងគ្រោះមានឈ្មោះថា Fan Man-Yee អាយុ ២៣ឆ្នាំ។


តាមគេហទំព័រ Medium និងប្រភពជាច្រើនបានបង្ហាញថា Fan Man-Yee ជាក្មេងកំព្រាដោយត្រូវបានឪពុកម្ដាយនាងបោះបង់ចោលតាំងពីតូច ហើយនាងបានធំដឹងក្ដីនៅក្នុងមណ្ឌលកុមារកំព្រា។ ក្នុងអាយុ ១៦ ឆ្នាំនាងបានចាកចេញពីមណ្ឌលកុមារកំព្រាហើយបានប្រកបមុខរបរជានារីរកស៊ីផ្លូវភេទខុសច្បាប់តាមចិញ្ចើមផ្លូវ ជាអ្នកជួញដូរគ្រឿងញៀន ក៏ដូចជាលួចរបស់គេជាដើមដើម្បីចិញ្ចឹមជីវិត។ នៅក្នុងឆ្នាំ ១៩៩៧ Fan Man-Yee មានអាយុ ២១ឆ្នាំក៏បានupdate ខ្លួនមកធ្វើការនៅផ្ទះបនមួយកន្លែងដោយនាងគិតថាវាអាចស្រួលហើយប្រសើរជាងរកស៊ីតាមចិញ្ចើមផ្លូវ។
ភ្ញៀវរបស់នាងភាគច្រើនជាក្រុម mafia ហើយវាក៏មានហានិភ័យក្នុងការបម្រើផ្លូវភេទពួកក្រុម mafia អស់ទាំងនោះ។ នាងដឹងថាវាគ្រោះថ្នាក់តែនាងនៅតែប្រថុយដើម្បីក្រពះ។ នៅថ្ងៃមួយ Chang Man-Lok បានទៅបននោះហើយជាទម្លាប់របស់គេ គេតែងតែហៅ Man-Yee ព្រោះគេពេញចិត្តតែនាងម្នាក់ប៉ុណ្ណោះ។

នៅក្នុងថ្ងៃដដែលក្រោយពីនាងបានបម្រើ Chang Man-Lok ហើយនាងក៏សម្រេចចិត្តប្រថុយគ្រោះថ្នាក់លួចកាបូបរបស់ Chang Man-Lok ដែលក្នុងនោះមានលុយប្រមាណ ៤០០០ ដុល្លារហុងកុង។ ពេលChang Man-Lok ដឹងថានាងលួចលុយខ្លួន គេក៏បានចាប់ Fan Man-Yee មកវិញ។ ទោះបីជានាងបានឱ្យលុយទាំងនោះទៅ Chang Man-Lok វិញតែ Chang Man-Lok បែរជាបូកបន្ថែមការប្រាក់ពីលើនេះដល់ទៅ ១០០០០ ដុល្លារហុងកុងទៅវិញ។ Fan Man-Yee ក៏បានយល់ព្រមសងការប្រាក់ទាំងនោះតែនាងសុំឱ្យគេទុកពេលឱ្យនាងបានប្រមូលការប្រាក់ទាំងនោះដើម្បីមកសង។ អស់រយៈពេល ២ ឆ្នាំ Chang Man-Lok បានគិតថាប្រសិនបើខ្លួននៅតែទុកពេលឱ្យនាងទៀត នាងប្រាកដជាគេចខ្លួនមិនព្រមសងលុយខ្លួនទេហើយក៏បានពឹងមិត្តខ្លួន ២ នាក់ទៀតដែលជា Leung Shing-Cho និង Leung Wai-Lun ឱ្យជួយរកនាង។ នៅខែមីនា ឆ្នាំ១៩៩៩ គេបានរកឃើញនាងនៅតាមចិញ្ចើមផ្លូវរកស៊ីមុខរបរចាស់ ហើយគេទាំង ៣ នាក់ក៏បានចាប់នាងទៅផ្ទះមួយដែលជារបស់ក្រុម mafia។
Fan Man-Yee ត្រូវបានពួកគេចាប់បោះចូលទៅក្នុងបន្ទប់ក្រោមដីមួយដែលចាស់បាក់បែក និងងងឹតសូន្យឈឹង។ Chang Man-Lokនិងមិត្តភ័ក្ដិរបស់គេបានរៀបគម្រោងឱ្យ Fan Man-Yee សងបំណុលខ្លួនដោយបម្រើសេវាកម្មផ្លូវភេទ ដូចនេះហើយពូកគេក៏បានបើកផ្ទះបនតែមានតែ Fan Man-Yee ម្នាក់តែប៉ុណ្ណោះ។ នៅយប់ដំបូងក្នុងផ្ទះនោះពួកគេទាំង ៣ នាក់បានវាយធ្វើបាបនាងហើយរំលោភនាងថែមទៀតផង។
យូរៗទៅការវាយដំហើយរំលោភបានក្លាយទៅជាទម្លាប់របស់ពួកគេ ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះពួកគេតែងតែរកនឹកនូវវិធីវាយនាងថ្មីៗដូចជាប្រើដែក ឧបករណ៍ផ្ទះបាយ និងបំណែកតុ ទូរមកវាយលើខ្លួននាងជារៀងរាល់ថ្ងៃ ហើយអ្វីដែលកាន់តែគួរឱ្យអាណិតនាងគឺនៅពេលដែលពួកគេធ្វើបែបនេះដាក់នាងហើយ ពូកគេបង្ខំឱ្យនាងញញឹមនិងប្រាប់ពួកគេថានាងរំភើបនិងពេញចិត្តណាស់។
ការធ្វើទារុណកម្មកាន់តែព្រៃផ្សៃឡើង Fan Man-Yee មិនអាចបម្រើភ្ញៀវបានទៀតទេ ហើយភ្ញៀវដែលមករកក៏ប្រកែកមិនព្រមឱ្យលុយ ឬដេកជាមួយនាងទៀតទេ ព្រោះសភាពរូបរាងនាងពេលនោះប្រែជាអាក្រក់ទៅហើយ។ ប៉ុន្តែពួកគេមិនបានខ្វល់ពីការស្លាប់រស់របស់នាងទេ ព្រោះពួកគេមានលុយច្រើនទៅហើយតែគេបែរជាទុកនាងជារបស់លេងទៅវិញ។ ក្រោយមកពួកគេបានគិតឃើញគំនិតក៏គួរឱ្យព្រៃផ្សៃមួយទៀតដោយយកជ័រប្លាស្ទិក ឬទៀនទៅដុតហើយបន្តក់ពីលើខ្លួននាង ពេលអស់អ្វីយកមកដុតហើយពួកគេបានប្រើភ្លើងដុតរោលខ្លួននាងតែម្ដង។ ជើងរបស់ Fan Man-Yee ត្រូវបានពួកគេដុតរហូតឈរលែងកើត ហើយពួកគេថែមទាំងបានយកម្ហូប ម្ទេស ទឹកនោម និងលាមកទៅដាក់លើរបួសនៅលើខ្លួននាង ក៏ដូចជាបង្ខំឱ្យនាងស៊ីលាមក និងផឹកទឹកនោមនៅពេលនាងឃ្លាន។
ងាកមកមើក Fan Man-Yee វិញ កម្លាំងរាងកាយនិងសង្ឃឹមចង់រស់របស់នាងបានអស់បន្តិចម្ដង ទោះបីជាយ៉ាងណាពួកគេមិនព្រមដោះលែងនាងទេពួកគេបានយកនាងទៅចង់ព្យួរដូចបាវខ្សាច់ចោលហើយវាយនាង រហូតមានថ្ងៃខ្លះនាងត្រូវគេចងចោលមួយយប់មួយថ្ងៃក៏មាន។
នៅថ្ងៃទី១៥ ខែមេសា ពួកគេទាំង ៣ នាក់និង Ah Fong បានទៅក្រៅដើរ ហើយជាធម្មតានៅពេលពួកគេទៅក្រៅពួកគេបានយកនាងទៅចាក់សោរទុកក្នុងបន្ទប់ទឹកព្រោះខ្លាចនាងរត់។ នៅពេលពួកគេត្រលប់មកវិញ Ah Fong ដែលជាសង្សាររបស់ Chang Man-Lok បានចូលទៅបន្ទប់ហើយក៏បានរកឃើញថា Fan Man-Yee បានស្លាប់បាត់ហើយ។ នៅពេលគេដឹងហើយ ពួកគេបានកាត់បំបែកសាកសព Fan Man-Yee ដោយយកក្បាលនាងទៅដាក់ក្នុងក្បាលតុក្កតា Hello Kitty ចំណែកឯសាច់ពួកគេបានយកព្រលះចេញពីឆ្អឹងដោយយកទៅស្ងោរដើម្បីងាយស្រួលក្នុងការព្រលះ ហើយពួកគេក៏បានប្រើឆ្នាំងដែលស្ងោរសាច់ Fan man-Yee ទៅធ្វើម្ហូបថែមទៀតផង។
ក្រោយបានដឹងរឿងហើយ ប៉ូលីសក៏បានចុះទៅផ្ទះនោះហើយរកឃើញក្បាលរបស់ Fan Man-Yee ពិតជានៅក្នុងតុក្កតានេះមែន នៅលើដីគេក៏បានឃើញធ្មេញនាងហើយសាច់របស់នាងត្រូវបានបំបែកអស់ទៅហើយ ហើយគ្រឿងក្នុងនាងត្រូវបានពួកគេយកទៅដាក់ក្នុងទូរទឹកកក។ ដូច្នេះទើបគេហៅរឿងក្ដីនេះថាជារឿងក្ដី «ឃាតកម្ម Hello Kitty»។
ជនល្មើសទាំង ៣ នាក់ត្រូវបានតុលាការកាត់ក្ដីឱ្យជាប់គុកអស់មួយជីវិតហើយពួកគេក៏បានពិនិត្យដោយពេទ្យចិត្តសាស្រ្តដែរ លទ្ធផលនោះគឺពួកគេគ្មានបញ្ហាផ្លូវចិត្តអ្វីទេ ពួកគេគ្រាន់តែជាជនពាលបាតសង្គមដែលគ្មានអារម្មណ៍តែប៉ុណ្ណោះ។ ចំណែកឯ Ah Fong មិនត្រូវបានចាប់ខ្លួននោះទេដោយសារតែនាងបានសហការជាមួយប៉ូលីសក្នុងការស៊ើបរឿងក្ដីនេះ និងបានប្រមូលភស្ដុតាងជាច្រើន។
ក្រោយពីប្រជាជននៅទីនោះបានដឹងថាព្រលឹង Fan Man-Yee អាចទាក់ទងជាមួយមនុស្សបាន ពួកគេក៏បានទៅកន្លែងនោះដើម្បីបែរបន់។ ពីដំបូងវាមិនសូវអីប៉ុន្មានទេ តែក្រោយមកវាបានបង្ករជាភាពឥតសណ្ដាប់ធ្នាប់ទៅវិញ ដូចនេះផ្ទះនោះត្រូវបានវាយកម្ទេចចោលនៅក្នុងឆ្នាំ ២០១២ ហើយក្នុងឆ្នាំ ២០១៦ គេក៏បានសាងសង់សណ្ឋាគារនៅលើដីនៃផ្ទះដែល Fan Man-Yee ត្រូវគេសម្លាប់៕

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី, ភាពយន្តនិងតន្រ្តី, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ

រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 07/10/2026
យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី, ភាពយន្តនិងតន្រ្តី, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរបានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ នាឳកាសបុណ្យភ្ជុំ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 07/10/2026
ដោយមានស្មារតីលើកកម្ពស់អ្នកសិល្បៈរបស់សំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមជាមួយលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម
មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 06/10/2026
បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយទូទាត់ស្តុកផលិតផលរង្វាន់
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 06/10/2026
អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ ចុះដោះស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 06/10/2026
គ្រឿងអលង្ការមាសខ្មែរដែលជាសម្បត្តិដូនតាខ្មែរ បានបន្សល់ទុក និងបានធ្លាក់ទៅដល់ដៃប្រទេសនៅប៉ែកអឺរ៉ុប និងអាមេរិកជាដើម។ ទោះជាយ៉ាងណាក្រោមការជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 05/10/2026
ខ្លាំងមិនធម្មតា ម្ចាស់ស្នាដៃល្ខោននិយាយរឿង «តម្លៃនៃឈាមតែមួយ» ដែលមកពីខេត្តត្បូងឃ្មុំ មិនត្រឹមអាចសម្ដែងនៅលើឆាកប្រកបដោយទេពកោសល្យ ថែមអាចឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 05/10/2026
បេក្ខនារីទាំងអស់របស់កម្មវិធី Universal Woman 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានដំណើរការមកប្រមាណ ១ សប្ដាហ៍ហើយ។ ដោយថ្មីៗនេះ អ្នករៀបចំខាងកម្ពុជា

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 02/10/2026
កម្មវិធីមហោស្រព ល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ត្រូវបានចាត់ជាព្រឹត្តិការណ៍នៃការចងចាំសិល្បៈបុរាណខ្មែរដែលបានរួមគ្នាថែដោយសិល្បករចាស់ក្មេង
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប








































Account
Security
Favourite Content