អ្នកគាំទ្រមិនពេញចិត្ត ក្រោយមានការលើកឡើងថា ភាពជោគជ័យរបស់ Rosé បានមកដោយសារ BTS

អត្ថបទពីស្ថាប័នព័ត៌មាន Money Today រងការរិះគន់ ក្រោយមានការលើកឡើងថា ការដែល Rosé ជាប់ឈ្មោះនៅលើតារាងតន្រ្តី Billboard អាចមកពី BTS ជាអ្នកនាំតន្ត្រីប៉ុបបែបកូរ៉េទៅកាន់ឆាកអន្តរជាតិ។

អត្ថបទព័ត៌មានរបស់ Money Today ចំណងជើងថា “ ‘BTS will return’ Everyone is slowly buying them except for ants?…A reverse in HYBE’s Atmosphere” បានរៀបរាប់ពីអាល់ប៊ុមទោល Happy របស់ Jin សមាជិក BTS ព្រមទាំងបានសរសេរពីភាពជោគជ័យរបស់ក្រុមហ៊ុន HYBE តាមរយៈក្រុមចម្រៀងបុរសមួយនេះផងដែរ។ ដោយឡែក ក្នុងអត្ថបទតែមួយនេះក៏បានលើកយកភាពជោគជ័យរបស់តារាស្រីពីផលិតកម្មផ្សេងមកជាប់ពាក់ព័ន្ធ ដែលធ្វើឱ្យអ្នកគាំទ្រពីកូរ៉េខាងត្បូងជាច្រើនរូបបញ្ចេញមតិរិះគន់។

យោងតាមការបកប្រែរបស់ Koreaboo អត្ថបទដើមជាភាសាកូរ៉េបានសរសេរថា៖ “ BTS ជាកម្លាំងដែលធ្វើឱ្យ HYBE មានឱកាសក្លាយខ្លួនជាក្រុមហ៊ុនកំពូលនៅក្នុងឧស្សាហកម្មកម្សាន្ត។ BTS បានជាប់ចំណាត់ថ្នាក់លេខមួយនៅលើតារាង Billboard ចំនួន ៨ដង (រួមបញ្ចូលសកម្មភាពទោល)​ និងបានចូលតារាងដដែលនេះច្រើនជាង ៥០ដងរួចមកហើយ”។

“ថ្មីៗនេះ Rosé សមាជិក BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើតារាង Billboard ជាមួយនឹងបទ APT. ស្នាដៃរួមគ្នាជាមួយនឹង​ Bruno Mars។ នេះអាចមកពី BTS ជាអ្នកត្រួសត្រាយផ្លូវទៅកាន់ទីផ្សារចម្រៀងប៉ុបពិភពលោក ដែលមិនស្គាល់ចម្រៀងខេប៉ុបពីមុនមក” អត្ថបទដដែលអះអាងបែបនេះ។

ក្រោយព័ត៌មានខាងលើបានចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ​ ប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចេញមុខរិះគន់ទៅលើការលើកឡើងរបស់ Money Today និងនិយាយថាពួកគេកំពុងតែមើលងាយដល់ភាពជោគជ័យរបស់ PSY ដែលបាននាំយកតន្ត្រីខេប៉ុបឱ្យពិភពលោកស្គាល់តាមរយៈបទ Gangnam Style។ ដោយម្នាក់ក្នុងចំណោមអ្នកបញ្ចេញមតិទាំងនោះ យល់ឃើញថា៖ “បើអ្នកនិយាយដូច្នេះ មិនមែនមានន័យថា PSY ជាអ្នកដំបូងទេឬ?”។

“គេអាចនឹងគិតថា BTS​ ជាក្រុមដំបូងដែលជោគជ័យនៅក្រៅប្រទេស។ អ្នកកំពុងលែងសើចទេដឹង?” អ្នកគាំទ្រម្នាក់ទៀតបញ្ចេញមតិបែបនេះ។

ដោយឡែក ក្រៅពីការវែកញែកថា នរណាជាអ្នកដែលនាំប្រជាប្រិយភាពពីពិភពលោកមកកាន់តន្រ្តីក្នុងប្រទេសខ្លួន អ្នកគាំទ្រខ្លះយល់ឃើញថា អត្ថបទបែបនេះកំពុងតែធ្វើឱ្យប៉ះពាល់ដល់ក្រុមចម្រៀង BTS​ ដែលមិនបានដឹងអ្វីសោះពីក្រោយរឿងនេះ។ តាមរយៈអ្នកគាំទ្រម្នាក់ បានសរសេរបញ្ចេញមតិថា៖ “តើអត្ថបទប្រភេទនេះ មិនមែនកំពុងតែទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់ BTS ទេឬ?”។

ការចេញផ្សាយអត្ថបទរបស់ Money Today លើកនេះបាន​នាំឱ្យមានការរិះគន់ថែមទៀតចំពោះរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ HYBE ដើម្បីវាយប្រហារសិល្បករក្រុមហ៊ុនដទៃ បន្ទាប់ពីមុននេះមានការបែកធ្លាយឯកសារផ្ទៃក្នុងជាច្រើនដែលមានខ្លឹមសារវាយប្រហារបែបអវិជ្ជមានលើតារាខេប៉ុបស្ទើរគ្រប់ផលិតកម្ម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *