ពិសេសមែន! Stray Kids នឹងច្រៀងចម្រៀងសម្រាប់ភាពយន្ត “Deadpool & Wolverine”

ក្រុមចម្រៀងខេប៉ុប Stray Kids បានចូលរួមច្រៀងនូវបទចម្រៀងមួយបទសម្រាប់ភាពយន្តធំប្រចាំឆ្នាំរបស់ហូលីវូដ គឺរឿង “Deadpool & Wolverine” ដែលត្រៀមចាក់បញ្ចាំងជាអន្តរជាតិចាប់ពីថ្ងៃទី២៦ ខែកក្កដាខាងមុខ។

កាលពីថ្ងៃទី១៧ ខែកក្កដា Marvel Entertainment បានបញ្ចេញបញ្ជីបទចម្រៀងសម្រាប់ភាពយន្តថ្មី “Deadpool & Wolverine” ដោយក្នុងនោះមានបទចម្រៀងមួយបទមានចំណងជើងថា​ “Slash” ​ត្រូវបានច្រៀងដោយក្រុមចម្រៀងប្រុសខេប៉ុប Stray Kids។

សម្រាប់ប្រិយមិត្តដែលបានស្គាល់ខ្លះៗហើយអំពី “Deadpool & Wolverine” ប្រាកដជាដឹងច្បាស់ហើយថាភាពយន្ត Superhero ដែលរួមបញ្ចូលទាំងឈុត Action និងកំប្លែងសើចចុកពោះមួយនេះត្រូវបានទន្ទឹងរង់ចាំខ្លាំងយ៉ាងណាពីសំណាក់អ្នកទស្សនាជុំវិញពិភពលោក។ ដូច្នេះហើយការសហការរបស់សមាជិកក្រុម Stray Kids ក្នុងបទចម្រៀង “Slash” ជាមួយនឹងភាពយន្តខ្នាតធំបែបនេះ គឺពិតជាមោទនភាពមួយសម្រាប់អ្នកគាំទ្រ រួមទាំងបញ្ជាក់ផងដែរថា ពួកគេត្រូវបានទទួលស្គាល់កម្រិតពិភពលោកយ៉ាងពិតប្រាកដ។

យ៉ាងណាក៏ដោយ បើនិយាយពីភាពពាក់ព័ន្ធរវាងក្រុម Stray Kids និងភាពយន្ត “Deadpool” គឺក្រុមចម្រៀងពីផលិតកម្ម JYP Entertainment មួយនេះមានទំនាក់ទំនងច្រើនឆ្នាំមកហើយជាមួយភាពយន្ត “Deadpool” ក៏ដូចជាតារាសម្ដែង Ryan Reynolds ដែលជាតួអង្គ Deadpool ផ្ទាល់។ ត្រលប់ទៅឆ្នាំ២០២១ នៅពេលដែល Stray Kids កំពុងប្រលងក្នុងកម្មវិធី Kingdom: Legendary War ពួកគេបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនខ្លាំងតាមរយៈការសម្ដែងនូវបទចម្រៀង “God’s Menu” របស់ពួកគេ លាយជាមួយបទរបស់ក្រុម Blackpink ខណៈសមាជិក Felix បានបើកឆាកការសម្ដែងដោយតុបតែងខ្លួនជាតួអង្គ Deadpool។

តាំងពីនោះមក Reynolds និងសមាជិក Stray Kids ក៏មានការComment ឆ្លើយឆ្លងគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គម។ នៅដើមខែកក្កដានេះដែរ តារាសម្ដែង Reynolds ក៏បានបង្ហោះវីដេអូជាមួយសមាជិក Stray Kids ពីររូបគឺ Felix និង Bang Chan ខណៈដែលលោកបានមកផ្សព្វផ្សាយភាពយន្តថ្មីនេះនៅប្រទេសកូរ៉េខាងត្បូងជាមួយតារាសម្ដែង Hugh Jackman។ មិនតែប៉ុណ្ណោះ នៅក្នុង Caption លោកក៏បានជួយផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ Stray Kids គឺបទ “Chk Chk Boom” ដែលត្រៀមចេញជាមួយអាល់ប៊ុម “ATE” ក្នុងពេលឆាប់ៗនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *