ចេញលងបីថ្ងៃរកបានជិត ២០០ លានដុល្លារ! ‘Conjuring: Last Rites’ បំបែកកំណត់ត្រាភាពយន្តភ័យរន្ធត់រកចំណូលបានច្រើនបំផុតនាសប្ដាហ៍ដំបូង

ភាពយន្ត “The Conjuring: Last Rites” អាចរកចំណូលសម្រាប់សប្ដាហ៍​ដំបូង​ខ្ពស់ជាង​ការ​រំពឹង​ទុក ហើយ​ឥឡូវ​នេះបានគ្រង​ចំណាត់​ថ្នាក់ចំណូលសប្ដាហ៍បើកឆាកខ្ពស់បំផុតក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ភាពយន្ត​ភ័យ​រន្ធត់។

យោងតាមរបាយការណ៍ Box Office Mojo ភាពយន្តទីប្រាំបួនពីសែស្រឡាយរឿង The Conjuring របស់ផលិតកម្ម Warner Bros. និង New Line អាចប្រមូលចំណូលបាន ១៩៤ លានដុល្លារទូទាំងពិភពលោកពីការចេញបញ្ចាំងនាចុងសប្តាហ៍ដំបូង លើសពីការរំពឹងទុករបស់អ្នកជំនាញដែលបានព្យាករថានឹងអាចរកបានច្រើនបំផុត ១៨៧ លានដុល្លារ។ តួលេខនៃចំណូលនេះបានបំបែកកំណត់ត្រារបស់ភាពយន្ត “It” ដែលអាចរកចំណូលបាន ១៩០ លានដុល្លារកាលពីឆ្នាំ២០១៧។ ជាមួយការចំណាយទុនផលិតត្រឹម ៥៥ លានដុល្លារ ចំណូលនេះត្រូវបានចាត់ទុកថាជាការចំណេញយ៉ាងជោគជ័យបាត់ទៅហើយសម្រាប់ Warner Bros។

លើសពីនេះ “The Conjuring: Last Rites” ក៏​បាន​បង្កើតកំណត់ត្រាចំណូលខ្ពស់បំផុតសម្រាប់ភាពយន្ត​ភ័យ​រន្ធត់នៅទីផ្សារអន្តរជាតិផងដែរ ​ដោយអាចរកបាន ១១០ លានដុល្លារ​ក្នុង​សប្ដាហ៍ដំបូងរបស់​ខ្លួន ខណៈអ្នកកាន់កាប់កំណត់ត្រានេះពីមុនគឺ រឿង “It: Chapter Two” អាចរកបាន ៩២ លានដុល្លារ កាលពីឆ្នាំ២០១៩។ នៅសហរដ្ឋអាមេរិកដែលជាទីផ្សារក្នុងស្រុក ភាពយន្ត “Conjuring” វគ្គចុងក្រោយនេះអាចរកបាន ៨៤ លានដុល្លារ ដែលនេះចំណូលបើកឆាកខ្ពស់បំផុតទីបីសម្រាប់ភាពយន្តភ័យរន្ធត់ បន្ទាប់ពីរឿង “It” ក្នុងឆ្នាំ ២០១៧ អាចរកបាន ១២៣ លានដុល្លារ និងរឿង “It: Chapter Two” ឆ្នាំ ២០១៩ អាចរកបាន ៩១ លានដុល្លារ។

ដឹកនាំដោយផលិតករជើងចាស់ Michael Chaves រឿង “The Conjuring: Last Rites” មានការវិលត្រលប់របស់តារាសម្ដែង Patrick Wilson និង Vera Farmiga មកដើរតួជាប្ដីប្រពន្ធ Ed និង Lorraine Warren ដដែលក្នុងនាមជាអ្នកស៊ើបអង្កេតដែលប៉ុនប៉ងកម្ចាត់បិសាចចេញពីផ្ទះរបស់គ្រួសារមួយ។ លោក James Wan ដែលជាអ្នកបង្កើត Franchise រឿងនេះព្រមទាំង Peter Safran បានត្រលប់មកវិញជាផលិតករ។ គួរបញ្ជាក់ថា ចក្រវាល “Conjuring” ដែលរួមមានស៊េរីភាពយន្តជាច្រើនទៀតដូចជា “The Nun” និង “Annabelle” គឺជា Franchise រឿងភ័យរន្ធត់ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ ២.៣ ពាន់លានដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *