ជោគជ័យពេញទំហឹង! V បំបែកកំណត់ត្រា K-pop ជាមួយអាល់ប៊ុមទោលដំបូង

សមាជិក BTS ចុងក្រោយដែលបានចេញអាល់ប៊ុមទោលគឺ V បានបំបែកកំណត់ត្រាក្នុងវិស័យខេប៉ុប តាមរយៈអាល់ប៊ុមទោលដំបូង “Layover” ដែលមានបទ “Slow Dancing” ជាបទនាំមុខ ។

គេហទំព័រលក់អាល់ប៊ុមខេប៉ុប Hanteo Chart បានប្រកាសថា អាល់ប៊ុម “Layover” អាចលក់ដាច់ចំនួន ១,៦ លានបន្ទះក្រោយចេញលក់ត្រឹម១ថ្ងៃ ដែលអាចបំបែកកំណត់ត្រាចំនួនលក់ដាច់ខ្ពស់បំផុតនៅថ្ងៃដំបូងសម្រាប់អាល់ប៊ុមពីតារាទោលខេប៉ុប។

មិនត្រឹមតែអាចបំបែកកំណត់ត្រាលក់ដាច់ខ្ពស់បំផុតនៅថ្ងៃដំបូងនោះទេ ប៉ុន្តែសមាជិកវ័យ ២៧ឆ្នាំរបស់ BTS រូបនេះក៏បានក្លាយជាតារាទោលទី៣ ក្នុងប្រវត្តិសាស្ត្រដែលអាចលក់អាល់ប៊ុមដាច់លើសមួយលានបន្ទះក្នុងមួយថ្ងៃ ដោយតារាទី១និងទី២ដែលធ្លាប់លក់ដាច់អាល់ប៊ុមបានខ្ទង់មួយលានបន្ទះនាថ្ងៃដំបូងដែរនោះគឺមិត្តរួមក្រុមរបស់គេ Jimin និង Suga។

មិនតែប៉ុណ្ណោះ បទ “Slow Dancing” បានជាប់លេខ ១ នៅលើតារាង iTunes Top Songs នៅយ៉ាងហោចណាស់ ៧៥ ប្រទេស បើផ្អែកតាម BIGHIT MUSIC ប្រកាសកាលពីថ្ងៃទី៩ ខែកញ្ញា។ ចំណែកនៅលើ Spotify បទ “Slow Dancing” បានបង្ហាញខ្លួននៅលេខ ១១ នៅលើតារាង Global Top Songs ប្រចាំថ្ងៃ បន្ទាប់ពីមានអ្នកចូលស្ដាប់ចំនួន ៤,៧លានដងនៅថ្ងៃដំបូង។

គួរបញ្ជាក់ថា អាល់ប៊ុមទោលដំបូងនេះ V បានសហការជាមួយផលិតករស្រី Hee Jin Min ដែលធ្លាប់បង្កើតភាពល្បីល្បាញឱ្យក្រុមចម្រៀងជាច្រើនក្នុងវិស័យខេប៉ុបដូចជា Girls Generation, SHINee និង EXO ហើយបច្ចុប្បន្នបានផ្លាស់ប្ដូរមកក្រុមហ៊ុន ADOR របស់ HYBE និងជាអ្នកគ្រប់គ្រងក្រុមចម្រៀងស្រី NewJeans។

Kim Tae-hyung បាននិយាយពីអាល់ប៊ុមទោលរបស់ខ្លួនដំបូងនេះ​ថា ចម្រៀងទាំងនោះនឹង​ជា​តន្ត្រី​ល្អ​បំផុត​ក្នុង​ការ​ស្តាប់​នៅ​ពេល​ព្រះអាទិត្យ​លិច ពេល​ ​កំពុង​បើកបរ ឬ​ពេល​ដែល​គ្រប់គ្នា​កំពុងធ្វើដំណើរចេញពីធ្វើ​ការ។ ក្រៅពីបទចម្រៀងក្នុងអាល់ប៊ុម រូបគេក៏បានថតមាតិកាផ្សេងៗជាច្រើនទៀតដែរ ដើម្បីឱ្យ ARMY បានទស្សនាពេលអផ្សុក និងដើម្បីជាការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រតាមរបៀបផ្សេងៗផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម