លេងឈុតធំ! BTS ប្រកាសចេញបទចម្រៀង ១៤ បទសម្រាប់ការវិលត្រលប់នៅខែមីនានេះ

ក្រុមចម្រៀងខេប៉ុប BTS នឹងធ្វើការវិលត្រឡប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមខ្នាតពេញ ទីប្រាំរបស់ខ្លួន នៅថ្ងៃទី ២០ ខែមីនា ដែលនឹងមានបទចម្រៀងថ្មីចំនួន ១៤ បទ ឆ្លុះបញ្ចាំងពីគំនិត និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់សមាជិក។ នេះបើផ្អែកតាម BigHit Music ដែលជាផលិតកម្មរបស់ពួកគេបានឱ្យដឹងនៅថ្ងៃចន្ទនេះ។

អាល់ប៊ុមថ្មីនេះគឺជាអាល់ប៊ុមខ្នាតពេញដំបូងរបស់ក្រុមចម្រៀងមួយនេះក្នុងរយៈពេលជាងប្រាំមួយឆ្នាំ គិតចាប់តាំងពីអាល់ប៊ុម “Map of the Soul: 7” បានចេញក្នុងខែកុម្ភៈ ឆ្នាំ ២០២០ និងជាគម្រោងជាក្រុមដំបូងរបស់ពួកគេចាប់តាំងពីអាល់ប៊ុម “Proof” ក្នុងខែមិថុនា ឆ្នាំ ២០២២។

BigHit Music បានរៀបរាប់ថា៖ “ដោយមានភាពស្មោះត្រង់ចំពោះអត្តសញ្ញាណរបស់ពួកគេក្នុងនាមជាសិល្បករដែលបង្ហាញពីខ្លួនឯងតាមរយៈតន្ត្រី BTS បានខិតខំប្រឹងប្រែងដើម្បីចងក្រងខ្លឹមសារនៃទិដ្ឋភាពជីវិតពួកគេនាពេលបច្ចុប្បន្នសម្រាប់អាល់ប៊ុមនេះ” ដោយកត់សម្គាល់ផងដែរថាការផលិតអាល់ប៊ុមនេះគឺជាការផ្តោតសំខាន់របស់ក្រុមពេញមួយឆមាសទីពីរនៃឆ្នាំមុន។

ផលិតកម្មបានបន្ថែមថា បទចម្រៀងនីមួយៗ មានអារម្មណ៍ និងការឆ្លុះបញ្ចាំងដែលកើតចេញពីការធ្វើដំណើរ និងការដឹងគុណរបស់សមាជិកចំពោះអ្នកគាំទ្ររបស់ពួកគេ ដែលត្រូវបានគេស្គាល់ថាជា ARMY។

ទន្ទឹមនឹងការចេញអាល់ប៊ុមថ្មី ក្រុមចម្រៀង BTS ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញព័ត៌មានលម្អិតនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅថ្ងៃទី ១៤ ខែមករាផងដែរ ដោយការប្រគំតន្ត្រីនេះនឹងជាការប្រគំតន្ត្រី World Tour លើកទីមួយរបស់ក្រុមចាប់តាំងពីការប្រគំតន្ត្រី “Permission to Dance on Stage” បានបញ្ចប់នៅ Las Vegas ក្នុងខែមេសា ឆ្នាំ ២០២២។

សម្រាប់ការផ្សព្វផ្សាយការវិលត្រឡប់មកវិញលើកនេះដែរ BTS ក៏បានបើកដំណើរការគេហទំព័រផ្លូវការថ្មីមួយគឺ 2026bts.com ដោយព័ត៌មានថ្មីៗអំពីអាល់ប៊ុម និងដំណើរប្រគំតន្ត្រីទេសចរណ៍នឹងត្រូវបានចេញផ្សាយនៅទីនោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *