ហេតុអ្វី Danielle បន្តនៅស្ងប់ស្ងាត់ ខណៈ ADOR ប្ដឹងទារសំណងដល់ ៣០លានដុល្លារ?

ក្រោយ ADOR ប្រកាសបញ្ចប់កិច្ចសន្យារបស់ Danielle និងប្ដឹងទាមទារសំណងដល់ទៅ ៤៣.១ ពាន់លានវ៉ុន ឬ ៣០លានដុល្លារអាមេរិក អតីតសមាជិកក្រុម NewJeans រូបនេះបន្តនៅស្ងៀមស្ងាត់ ដោយមិនបញ្ចេញសេចក្ដីថ្លែងការណ៍ ឬការពន្យល់ណាមួយជូនសាធារណជននៅឡើយ។

ផ្អែកតាម The Korea Herald កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅ ADOR បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹង Danielle បន្តដោយការប្ដឹងទាមទារសំណងជាង ៣០លានដុល្លារអាមេរិកពីតារាស្រីផ្ទាល់ សមាជិកគ្រួសារ និងអតីត CEO របស់ ADOR គឺ Min Hee Jin ដោយចោទថា ចុងចោទបានរំលោភកិច្ចសន្យា និងនាំឱ្យទីភ្នាក់ងារខូចកេរ្តិ៍ឈ្មោះជាដើម។

បន្ថែមពីនេះ ទីភ្នាក់ងារក៏បានបញ្ជាក់ថា ខ្លួននឹងបកស្រាយមូលហេតុបន្ថែមទៀតនាពេលក្រោយ ដោយមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ។ ដ្បិតមានរឿងបែបនេះក្ដី តារាស្រីវ័យ ២០ឆ្នាំរូបនេះ នៅមិនទាន់មានសកម្មភាពណាមួយជាការតបតទៅវិញឡើយ ស្របពេលដែលនៅថ្ងៃកើតហេតុដំបូង តារាស្រីនៅបន្តធ្វើសកម្មភាពស្ម័គ្រចិត្តដូចធម្មតា។

ភាពស្ងប់ស្ងាត់នេះ បានធ្វើឱ្យការព្រួយបារម្ភរបស់ក្រុមអ្នកគាំទ្រទៅលើអនាគតរបស់ NewJeans និង Danielle កាន់តែកើនឡើង ខណៈមានបញ្ហាមិនប្រាកដប្រជាតាំងតែពីជម្លោះលើកិច្ចសន្យាផ្ដាច់មុខរវាងក្រុម និង ADOR តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៤ មកម៉្លេះ។

ទាក់ទិននឹងបញ្ហានេះ លោក Chong Kyong-sok ដែលជាមេធាវីពី Liwu Law Group បានឱ្យដឹងថា ភាពស្ងៀមស្ងាត់នេះ មិនមែនជារឿងចម្លែកទេ ដោយជាទូទៅ មេធាវីតែងណែនាំឱ្យសិល្បករជៀសវាងការចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈណាមួយនៅក្នុងរយៈពេលនេះ។

លោកពន្យល់ថា៖ “តារាល្បីៗតែងតែត្រូវបានគេសង្កេតមើលជាពិសេស ហើយសេចក្ដីថ្លែងការណ៍របស់ពួកគេអាចត្រូវបានយកមកប្រើប្រាស់ជាភស្តុតាងនៅក្នុងតុលាការ។ ការបន្តនៅស្ងៀមរបស់ Danielle អាចជាការរង់ចាំសង្កេតមើលសកម្មភាពបន្ទាប់របស់ ADOR ដែលមានគម្រោងចេញមកបកស្រាយពីជំហរ និងការសម្រេចចិត្តរបស់ទីភ្នាក់ងារ”។

លោក Chong Kyong-sok បានប្រាប់បន្ថែមថា យ៉ាងណាមិញ​ តារាស្រីរូបនេះអាចនឹងធ្វើការឆ្លើយតបណាមួយទាក់ទងនឹងបញ្ហានេះ បន្ទាប់ពីទីភ្នាក់ងារបង្ហាញពីជំហរ និងការបកស្រាយរួចរាល់។

ដោយឡែក​ លោក Kim Heon-sik អ្នកវិភាគផ្នែកវប្បធម៌បាននិយាយថា ការនៅស្ងៀមនេះ គឺជារឿងដែលពិបាកក្នុងការទស្សន៍ទាយពីជំហរ និងជំហានបន្ទាប់របស់ Danielle។ និយាយពីអនាគតក្រុមវិញ លោកបានបន្តថា ដ្បិតការបាត់បង់ Danielle ក្រុម NewJeans នៅតែអាចបន្តបាន តែវានឹងក្លាយជាបន្ទុកមួយដ៏ធំរបស់ ADOR ក្នុងការរក្សាបរិយាកាស និងរសជាតិរបស់ក្រុម ខណៈអ្នកគាំទ្របានចងចាំរូបភាពក្រុម ជាមួយនឹងសមាជិក ៥នាក់រួចទៅហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *