៥ រឿងភាគចិនដែលល្បីផ្ទុះលើ Netflix មើលមួយភាគហើយ ចង់មើលមួយភាគទៀត

ឆ្នាំ២០២៥នេះ ចាត់ទុកថាជាឆ្នាំមួយដ៏ជោគជ័យសម្រាប់​ឧស្សាហកម្មភាពយន្តរបស់ចិន ខណៈដែលភាពយន្តភាគជាច្រើនចំណងជើងទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅតាមបណ្ដាប្រទេសអាស៊ីប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រពីទស្សនិកជនឆ្លងទ្វីបផងដែរ។  

ខាងក្រោយនេះ គឺជាភាពយន្តភាគចិនដ៏ពេញនិយមប្រចាំឆ្នាំ ៥ចំណងជើងនៅលើ Netflix ដែល AMS ចង់ណែនាំឱ្យទស្សនិកជនសាកល្បងទស្សនាកម្សាន្ត៖

១. The First Frost

ផ្ដើមដោយរឿងភាគកំពូលប្រជាប្រិយភាព The First Frost ជាភាពយន្តបែបមនោសញ្ចេតនា ដែលអាចទាក់ទាញការគាំទ្រពីទស្សនិកជនពីជុំវិញពិភពលោក។ សាច់រឿងបានដើរតាមខ្សែជីវិតរបស់ Wen Yifan សម្ដែងដោយ Zhang Ruonan ស្រ្តីវ័យក្មេងដួងចិត្តប្រេះស្រាំ ដែលកំពុងតែព្យាយាមព្យាបាលបេះដូងឡើងវិញ មុននឹងបានត្រឡប់ទៅជួបជាមួយនឹងបុរសដែលខ្លួនធ្លាប់លួចស្រឡាញ់តាំងតែពីក្មេង គឺ Sang Yan សម្ដែងដោយ Bai Jingting បុរសដែលមានដួងចិត្តទន់ភ្លន់ តែមានរូបរាងខាងក្រៅដូចជាព្រះរាជបុត្រទឹកកក។

ក្រៅពីការសម្ដែងដ៏ស័ក្តិសមរវាងតួឯកទាំងពីរ The First Frost ក៏ទទួលបានការកោតសរសើរទៅលើសាច់រឿងបែបចាស់ទុំ​ និងស៊ីជម្រៅ ខណៈរូបភាពក៏មានភាពស្រស់ស្អាតលេចធ្លោផងដែរ។  

២. Flourished Peony

Flourished Peony គឺជាជំនួបសាជាថ្មីរវាងដៃគូចាស់ Yang Zi និង Li Xian បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានសម្ដែងរួមគ្នានៅក្នុងរឿង Go Go Squid!។ សាច់រឿងបានផ្ដោតទៅលើជីវិតតួអង្គ He Wei Fang សម្ដែងដោយ Yang Zi ជានារីវ័យក្មេងដែលមានភាពរឹងមាំ និងឯករាជ្យខុសពីស្រ្តីដទៃក្នុងសម័យកាលតែមួយ ដោយនាងក្លាហានក្នុងការជម្នះក្រឹត្យក្រមរបស់សង្គមចាស់បុរាណ។

ក្រៅពីមានសាច់រឿងលើកកម្ពស់តម្លៃស្រ្តីដ៏ជក់ចិត្ត ចំណុចមួយទៀតដែលទស្សនិកជនតែងលើកយកមកនិយាយ នោះគឺ សម្លៀកបំពាក់ប្រណិតជាច្រើនឈុតរបស់តួអង្គ ដែលបន្ថែមទស្សនីយភាពដ៏ទាក់ទាញមួយកម្រិតទៀតដល់សាច់រឿង។

៣. The Prisoner of Beauty

The Prisoner of Beauty គឺជារឿងបែបប្រវត្តិសាស្រ្ត ដែលមានសាច់រឿងកើតឡើងចំកណ្ដាលសង្គ្រាមនៃអំណាច នយោបាយ ភាពស្មោះត្រង់ និងការលួចក្បត់ពីក្រោយខ្នង។ សាច់រឿងបាននាំមុខដោយតួអង្គ Xiaoqiao សម្ដែង Song Zuer ជាអ្នកយុទ្ធសាស្ត្រស្រីដ៏មានឥទ្ធិពល ជាមួយនឹងមេទ័ព Wei Shao សម្ដែងដោយ Liu Yuning។

ក្នុងមួយភាគៗ The Prisoner of Beauty បានច្របាច់បញ្ចូលគ្នានូវភាពស្មុគស្មាញផ្នែកនយោបាយ និងជម្រៅផ្លូវចិត្តរបស់តួអង្គនីមួយៗ រហូតមហាជនបានដាក់រហស្សនាមឱ្យរឿងនេះថា ជា Games of Thrones ប្រចាំប្រទេសចិន។

៤. Love Game in Eastern Fantasy

អ្នកដែលចូលចិត្តរឿងបែបវេទមន្ត អាទិទេព និងទេវតាមិនគួររំលងរឿង Love Game in Eastern Fantasy ទេ ព្រោះរឿងនេះបានក្លាយជារឿងភាគចិនប្រភេទ Fantasy ដែលទទួលបានការពេញនិយមបំផុតនៅលើ Netflix ក្នុងឆ្នាំនេះ តាមរយៈសាច់រឿងបែបកំប្លែង គួរផ្សំនឹងវេទមន្តលើសពីធម្មជាតិ។

សាច់រឿងទាំងមូលនឹងមិនអាចកើតឡើងបានឡើយ បើសិនជាតួអង្គ Ling Miao Miao សម្តែងដោយ Esther Yu មិនបានឆ្លងភពចូលទៅក្នុងប្រលោមលោកទៅជួបនឹងទេវបុត្រជីវិតអមតៈ Mu Sheng សម្ដែង Ding Yuxi ។ នៅពេលឆ្លងចូលទៅកាន់ប្រលោមលោក Ling Miao Miao បានក្លាយជាតួអង្គចិត្តអាក្រក់មួយដែលត្រូវជម្នះឧបសគ្គសរសេរជោគវាសនារបស់ខ្លួនសាជាថ្មី។

៥. Our Generation

Our Generation បានចាប់ផ្ដើមសាច់រឿងតាំងតែពីតួអង្គនៅក្មេងៗនៅឡើយ ដោយ Lin Yingtao សម្ដែងដោយ​ Zhao Jinmai គឺជាក្មេងស្រីម្នាក់ដែលធំធាត់នៅទីជនបទ ខណៈដែរតួអង្គ Jiang Qiaoxi សម្ដែងដោយ Zhang Linghe គឺជាអ្នកចំណូលថ្មី ដែលទើបតែផ្លាស់ទីលំនៅមកពីទីក្រុង។ សាច់រឿងរបស់អ្នកទាំងពីរបានបន្តរហូតដល់ម្នាក់ៗធំពេញវ័យ ជាគ្រាដែលពួកគេត្រូវបំបែកផ្លូវគ្នាទៅចាប់យកក្ដីស្រមៃរៀងៗខ្លួន។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍របស់សាច់រឿងបានចាប់ផ្ដើម នៅពេលដែល Lin Yingtao មិនអាចបណ្ដោយឱ្យខ្លួនបែកគ្នាជាមួយនឹង Jiang Qiaoxi ដោយងាយៗនោះទេ។

Our Generation គឺជាភាពយន្តដែលបានបំផុសពីភាពជាក់ស្ដែងនៃជីវិតរបស់យុវវ័យ ដែលត្រូវស្រវាចាប់ទាំងស្នេហា​ ការងារ និងក្ដីស្រមៃនៅក្នុងទីក្រុងធំ ខណៈភាពយន្តនេះក៏អាចទាក់ទងទស្សនិកជនវ័យក្មេងពីជុំវិញពិភពលោកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *