Year of Comeback! ក្រុមខេប៉ុបល្បីៗត្រៀមចូលមកបម្រើអារម្មណ៍អ្នកគាំទ្រជាថ្មីក្នុងឆ្នាំ ២០២៦ នេះ

ឆ្នាំ ២០២៦ គឺជាឆ្នាំនៃការវិលត្រឡប់មកវិញ ឬ Year of Comeback សម្រាប់វិស័យខេប៉ុប ខណៈក្រុមល្បីៗដូចជា BTS, BLACKPINK, EXO និង Big Bang ត្រៀមត្រឡប់មករួមក្រុមម្ដងទៀត។

ផ្ដើមដោយក្រុម BTS នៅថ្ងៃទី១ ខែមករា នេះ សមាជិកទាំង ៧នាក់បានសរសរសំបុត្រផ្ញើដំណឹងល្អដល់ក្រុមអ្នកគាំទ្រ ARMY ថា៖ “យើងនឹងត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មី នៅថ្ងៃទី២០ ខែមីនា”។ ទន្ទឹមគ្នានឹងមេក្រុម RM ដែល បានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ខ្ញុំបានរង់ចាំការវិលត្រឡប់មកវិញនេះដោយអន្ទះសារជាងអ្នកណាទាំងអស់”។

ស្នាដៃថ្មីដែល ARMY បានរង់ចាំអស់ពេលជាង ៣ឆ្នាំ ៩ខែ គឺជាអាល់ប៊ុមទី១ របស់ក្រុម ក្រោយសមាជិកម្នាក់ៗចូលបំពេញកាតព្វកិច្ចការពារជាតិ និងជាអាល់ប៊ុមចុងក្រោយបង្អស់បន្ទាប់ពីអាល់ប៊ុម Proof។ កន្លងមក Big Hit Music ក៏ធ្លាប់បង្ហើបដែរថា លើសពីអាល់ប៊ុមថ្មី BTS ក៏នឹងមានកម្មវិធីប្រគំតន្ត្រីទេសចរណ៍ដូចគ្នា។  

ដោយឡែក សម្រាប់ក្រុម BLACKPINK វិញ នៅដើមឆ្នាំនេះ នារីទាំង ៤ នឹងបញ្ចប់កម្មវិធីប្រគំតន្ត្រីទេសចរណ៍ Deadline នៅលើទឹកដីទីក្រុងហុងកុង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ខាងមុខ។ ខណៈ BLACKPINK ក៏មានគម្រោងបញ្ចេញអាល់ប៊ុមពេញខ្នាតមួយដែរ ក្រោយខកខានចេញអាល់ប៊ុមថ្មីក្នុងរយៈពេល ៤ឆ្នាំ ក៏ដូចជាដើម្បីអបអរដល់ខួប ១០ឆ្នាំរបស់ក្រុមផងដែរ។

នៅថ្ងៃទី១៩ ខែមករា ដែលខិតជិតមកដល់ ក្រុម EXO នឹងបញ្ចេញអាល់ប៊ុមស្ទូឌីយោទី ៨របស់ក្រុម ក្រោមឈ្មោះថា REVERXE ជាអាល់ប៊ុមចុងក្រោយបង្អស់ បន្ទាប់ពីអាល់ប៊ុម EXIST ដែលចេញជូនអ្នកគាំទ្រតាំងតែពីខែកក្កដា ឆ្នាំ២០២៣។

យ៉ាងណាមិញ ការ Comeback នេះមានត្រឹមតែសមាជិក ៦នាក់ប៉ុណ្ណោះ គឺ Suho, Chanyeol, D.O., Kai, Sehun និង Lay ខណៈ Chen, Baekhyun និង Xiumin ខកខានមិនបានចូលរួមឡើយ ព្រោះបញ្ហាកិច្ចសន្យាជាមួយ SM Entertainment។

បញ្ចប់ដោយក្រុមរៀមច្បង Big Bang បុរសទាំង ៣ គឺ​ G-Dragon, Taeyang និង Daesung គ្រោងនឹង​ឡើងសម្ដែងនៅឯមហោស្រពតន្ត្រី Coachella Valley Music and Arts Festival ឯរដ្ឋកាលីហ្វ័រញ៉ា ក្នុងខែមេសា ខាងមុខ ខណៈដែលពួកគេបានរួមក្រុមជាមួយគ្នាអស់ពេលគ្រប់ ២០ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *