Jennie ចែករំលែកពីទស្សនៈផ្ទាល់ខ្លួន ខណៈត្រៀមបើកទំព័រជីវិតថ្មីក្នុងវ័យ ៣០

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ទស្សនាវដ្ដី V Magazine បានចេញផ្សាយអត្ថបទសម្ភាសន៍ជាមួយនឹង Jennie ខណៈតារាស្រីរូបនេះបានចែករំលែកពីផ្នត់គំនិត និងអារម្មណ៍ផ្ទាល់ខ្លួន នៅគ្រាឈានចូលវ័យ ៣០ឆ្នាំ។

ផ្ដើមដំបូង Jennie បានបង្ហាញថា ខ្លួននៅតែមានអារម្មណ៍ដូចកូនក្មេងដែលទើបតែឈានជើងចូលក្នុងពិភពលោក បើទោះបីជាពេលនេះ​នាងបានប្រឡូក និងទទួលបានសមិទ្ធផលច្រើនរួចមកហើយនៅក្នុងវិស័យចម្រៀង ដោយនាងនៅតែបន្ដសិក្សាពីសមត្ថភាពរបស់ខ្លួនឯង និងអនាគតដែលរង់ចាំនៅខាងមុខ។

ដ្បិតបានបញ្ចប់អាយុក្បាល ២ ចូលក្បាល ៣ក្ដី តែម្ចាស់អាល់ប៊ុម​ Ruby រូបនេះ បានបញ្ជាក់ថា នាងចង់ចាប់ផ្ដើមទំព័រថ្មីនេះជាមួយនឹងអារម្មណ៍រំភើបជាជាងភ័យខ្លាច។ នាងថា៖ “ខ្ញុំពិតជារំភើបមែនទែនចំពោះជំពូកថ្មីនេះ។ មិនមែនព្រោះតែខ្ញុំឈានចូលវ័យ ៣០ឆ្នាំទេ តែព្រោះតែខ្ញុំមានគម្រោងច្រើនមែនទែន។ ខ្ញុំនៅតែមានអារម្មណ៍ដូចខ្ញុំអាយុ ២០ឆ្នាំ ពេញដោយក្ដីស្រឡាញ់ និងគោលដៅ”។

Jennie បានរៀបរាប់ពីពេលវេលា ១០ឆ្នាំនៃវ័យខ្ទង់ ២០ឆ្នាំរបស់ខ្លួនថា ជារយៈពេលនៃការលះបង់ និងប្រឹងប្រែងធ្វើការខ្លាំង។ ក្នុងនាមជាសមាជិក​ BLACKPINK នាងជាផ្នែកមួយនៃក្រុមដែលអាចលក់អាល់ប៊ុមដល់ទៅ ២០លានបន្ទះនៅជុំវិញពិភពលោក និងបានបង្កើតប្រវត្តិសាស្រ្តជាក្រុមខេប៉ុបនារីដំបូងបង្អស់ដែលជាប់ឈ្មោះលើតារាងធំៗរបស់លោកខាងលិច។

លើសពីនេះ អាល់ប៊ុមទោលដំបូងរបស់នាងក៏ទទួលបានជោគជ័យដូចគ្នា ជាមួយនឹងចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើតារាងធំៗរបស់ ១៩ប្រទេសផ្សេងគ្នា។ ខណៈនាងនៅតែមានក្ដីស្រឡាញ់ និងអារម្មណ៍រីករាយដែលមានឱកាសអាចសិក្សាអ្វីថ្មីៗទាំងក្នុងការងារទោល និងការងារជាមួយ BLACKPINK។

មុននឹងបញ្ចប់ Jennie បាននិយាយថា៖ “បើសិនជាអ្នកសួរថា ខ្ញុំគ្រប់គ្រងភាពជោគជ័យរបៀបណា ខ្ញុំប្រាកដចិត្តថា ខ្ញុំមិនដឹងទេ។ តែខ្ញុំពិតជាមានមោទកភាពចំពោះគ្រប់យ៉ាងដែលខ្ញុំបានធ្វើកន្លងមក។ បើមើលត្រឡប់ទៅក្រោយវិញ ការដែលខ្ញុំហ៊ានស្រមៃឱ្យធំ និងបោះជំហានទៅមុខ គឺជាអ្វីដែលខ្ញុំបានធ្វើ”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

Leave a Reply

Your email address will not be published.Required fields are marked *