2024 MAMA Awards ប្រកាសកែប្រែស្ដង់ដារវាយតម្លៃ និងសម្ពោធពានរង្វាន់ថ្មីក្នុងឆ្នាំនេះ

The Mnet Asian Music Awards កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំបំផុតមួយនៅក្នុងវិស័យ K-pop សម្រេចចិត្តបន្ថែមពានរង្វាន់ថ្មី “Best Choreography” ព្រមជាមួយគ្នានឹងការកែលម្អលើវិធីសាស្រ្តក្នុងការវិនិច្ឆ័យចំពោះពានរង្វាន់ “Album of the Year” សម្រាប់កម្មវិធីក្នុងឆ្នាំ ២០២៤ នេះ។​​

កាលពីថ្ងៃទី១០ ខែតុលានេះ CJ ENM ដែលជាម្ចាស់កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំមួយនេះ បានប្រកាសជាផ្លូវការពីការផ្លាស់ប្ដូរថ្មីរបស់ខ្លួន ដោយសម្រេចចិត្តបន្ថែមប្រភេទពានរង្វាន់ថ្មី។ ក្រៅពីសំឡេងតន្រ្តី និងសំនៀងរបស់សិល្បករ 2024 MAMA Awards​ បានលើកឡើងថា កម្មវិធីយល់ច្បាស់ពីសារសំខាន់នៃការសម្ដែងក្បាច់រាំដែលជាផ្នែកមួយនៅពីក្រោយភាពជោគជ័យរបស់តន្ត្រីប៉ុបបែបកូរ៉េជុំវិញពិភពលោក។

“Best Choreography” ឬ “ក្បាច់រាំល្អបំផុត” ជាពានរង្វាន់ថ្មីដែលបង្កើតឡើងក្នុងគោលបំណង​ ទទួលស្គាល់ និងលើកស្ទួយសមត្ថភាពរបស់ អ្នកបង្កើតក្បាច់រាំ និងសិល្បករនៅក្នុងវិស័យតន្ត្រីមួយនេះ។

បន្ថែមពីពានរង្វាន់ថ្មី CJ ENM ក៏បានធ្វើការកែប្រែវិធីសាស្រ្តក្នុងការវាយតម្លៃដើម្បីបង្កើនគុណភាព និងតម្លៃនៃពានរង្វាន់របស់ខ្លួនផងដែរ។​ ជាក់ស្ដែង ពានរង្វាន់ “Album of the Year” ឬ “អាល់ប៊ុមប្រចាំឆ្នាំ” ដែលកន្លងមកកម្មវិធីបានវាយតម្លៃត្រឹមតែលើចំនួននៃការលក់របស់អាល់ប៊ុមតែប៉ុណ្ណោះ។

ដោយឡែក នៅក្នុងកម្មវិធីលើកទី ២៥នេះ គណៈកម្មការនឹងត្រូវធ្វើការវាយតម្លៃទៅលើ គុណភាពនៃការផលិត តន្រ្តី artwork ធាតុផ្ស៊ំនៃទស្សនីយភាព និងឥទ្ធិពលរបស់អាល់ប៊ុមទៅលើឧស្សាហកម្មតន្ត្រីជាដើម ទើបអាចសម្រេចបានថាអាល់ប៊ុមមួយណាជាម្ចាស់ពានរង្វាន់។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះ MAMA បាននាំយកគោលគំនិត “BIG BLUR: What is Real?” មកប្រើប្រាស់ ដែលសំដៅលើការបង្កើតអ្វីថ្មីៗ តាមរយៈការច្របាច់បញ្ចូលគ្នារវាងតន្រ្តី រសនិយម និងវប្បធម៌។

កម្មវិធី 2024 MAMA Awards  នឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃនៅក្នុងទ្វីបចំនួន២ផ្សេងគ្នា។ ផ្ដើមដោយថ្ងៃទី២១​ ខែវិច្ឆិកា កម្មវិធីនឹងធ្វើឡើងនៅ Dolby Theater សហរដ្ឋអាមេរិក មុននឹងបន្តកម្មវិធីមកប្រទេសជប៉ុន ក្នុងកីឡាដ្ឋាន Kyocera Dome Osaka នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា។

សម្រាប់បញ្ជីឈ្មោះសិល្បករដែលនឹងចូលរួមដើម្បីពានរង្វាន់វិញ កម្មវិធីនឹងធ្វើការប្រកាសជាសាធារណៈតាមរយៈបណ្ដាញផ្សព្វផ្សាយនានារបស់ Mnet នៅថ្ងៃទី១៤ ខែតុលា ម៉ោង៦ល្ងាច​ ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *