«20’out now» Version ភ្លេងខ្មែរ និង Version ជនជាតិដើមភាគតិចគ្រឹង ផ្ទុះការចាប់អារម្មណ៍ខ្លាំង

«20’out now» ជាបទចម្រៀងរបស់កំលោះសង្ហាម្ចាស់ពាន The Voice Kid រដូវកាលទី២ ទេព ពិសិដ្ឋ ដែលយុវវ័យកំពុងពេញនិយមស្តាប់នាពេលបច្ចុប្បន្ន។ តាំងពីបទនេះទម្លាក់លើទីផ្សារមក គេសង្គេតឃើញថា សន្ទុះការគាំទ្រពី​​យុវវ័យ​និយមចម្រៀងចង្វាក់រ៉េប និង hip hop ពិតជាខ្ពស់ខ្លាំងមែនទែន សូម្បីតារាល្បីៗក៏សរសើរស្នាដៃបទថ្មីនេះ​ដែរ។ មិនត្រឹមប៉ុណ្ណោះ បទនេះក៏ត្រូវបានគេយកទៅលេង Tik Tok ព្រោងព្រាតថែមទៀតផង។

ខណៈបទ «20’out now» កំពុងផ្ទុះការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ហ្វេនៗស្រាប់តែផ្ទុះការចាប់អារម្មណ៍លើបទនេះម្តងទៀត បន្ទាប់តារាចម្រៀង ខាត់ សួស្តី ដែលគេស្គាល់ច្បាស់ថាជា ប្អូនស្រីបង្កើតរបស់តារាពហុជំនាញ ខាត់ សុឃីម យកបទនេះទៅបំប្លែងច្រៀងបញ្ចូលគ្នាជាមួយភ្លេងខ្មែរដ៏ពីរោះ បង្កើតចេញជារសជាតិចម្រៀងថ្មីមួយទៀត រហូតអ្នកប្រើប្រាស់ Tik Tok ហៅថា «20’out now» Version ខាត់ សួស្តី។ 

ពេលនេះ «20’out now» Version ភ្លេងខ្មែររបស់តារាចម្រៀង ខាត់ សួស្តី កំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកប្រើប្រាស់ Tik Tok ដោយគ្រប់គ្នាបានសរសើរថា ការច្របាច់បញ្ចូលគ្នារវាងបទបែបហ៊ីបហប «20’out now» និងភ្លេងខ្មែរ ពិតជាពីរោះប្លែក គួបផ្សំសំនៀងដ៏ពីរោះរបស់អ្នកចម្រៀងបុរាណក្នុងវង់ត្រកូលខាត់ បង្កើតជាចម្រៀងចង្វាក់សប្បាយៗ គ្រាន់តែស្តាប់ឮភ្លេងក៏ចង់រាំលេងកម្សាន្តទៅហើយ។

ក្នុងនោះផងដែរ មិនមែនមានតែ ខាត់ សួស្តី ម្នាក់ទេ យកបទនេះច្រៀងបញ្ចូលជាមួយភ្លេងខ្មែរ គេក៏បានប្រទះឃើញទំព័រហ្វេសប៊ុកឈ្មោះ ចម្រៀងគ្រឹង យកបទ «20’out now» ទៅបំប្លែងជា Version ជនជាតិដើមភាគតិចគ្រឹង បកស្រាយដោយ ពឺង ប៊ុនហុង ជា ភាសាគ្រឹង តែម្តង។ «20’OUTNOW» Version ជនជាតិដើមភាគតិចគ្រឹង ស្តាប់ទៅក៏ពីរោះប្លែកម៉្យាង ពី Version ភ្លេងខ្មែររបស់តារាចម្រៀង ខាត់ សួស្តី ជាហេតុធ្វើឱ្យ «20’OUTNOW» Version ទាំងពីរទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ Tik Tok និងបណ្តាញសង្គមហ្វេសប៊ុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន