កាលពីថ្ងៃទី ៣១ ធ្នូ ២០២៥ ក្រសួងបរិស្ថានបានជូនដំណឹងពីការដោះលែងសត្វត្រដក់តូចឱ្យមានសេរីភាពឡើងវិញ ក្រោយការមើលថែ និងតាមដានសុខភាពយ៉ាងដិតដល់ពីសំណាក់ក្រុមសង្គ្រោះសត្វព្រៃ។

សត្វត្រដក់តូចមួយក្បាលដែលមានអាយុប្រមាណ ជា ៣ ទៅ ១២ ខែ ត្រូវបានពលរដ្ឋនៅភូមិ រយ៉ ឃុំ រយ៉ ស្រុក កោះញែក ខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីឧទ្យាននុរក្សដែលប្រចាំការនៅស្នាក់ការរយ៉លើនិងអង្គការសង្គ្រោះជីវិតធម្មជាតិនៅកម្ពុជាដើម្បីជួយសង្គ្រោះ។ ក្រោយទទួលបានការមើលថៃទាំ និងតាមដានសុខភាពយ៉ាងដិតដល់ពេលនេះ សត្វត្រដក់តូចមួយនេះគឺត្រូវបានដោះលែងឱ្យត្រឡប់ទៅធម្មជាតិវិញនៅក្នុងទីតាំងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។
គួរឱ្យដឹងថា សត្វត្រដក់តូចជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងកំពុងរងការគំរាមកំហែង តាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការរានដីធ្វើព្រៃ កសិកម្ម ការបរបាញ់ខុសច្បាប់ និងការបំពុល៕


រូបភាព ៖ Ministry of Environment

























Account
Security
Favourite Content