បន្លែបានដើរតួជាភ្នាក់ងារកម្ចាត់ស្នាមជ្រីវជ្រួញ ពន្យឺតភាពចាស់ និងជួយផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកឱ្យស្អាតក្មេងជាងវ័យផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកនូវបន្លែចំនួន ៥ មុខដែលកាន់តែញ៉ាំ ស្នាមជ្រីវជ្រួញនឹងមានកាន់តែតិច៖
១. ស្ពៃពុយឡេង

ស្ពៃពុយឡេងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយផ្ដល់សំណើម ជួយបំពេញអុកស៊ីសែនដល់រាងកាយបានយ៉ាងល្អ។ លើសពីនេះ វីតាមីន C វីតាមីន E ម៉ាញ៉េស្យូម ជាតិដែក និងសារជាតិ lutein ដែលនៅក្នុងស្ពៃពុយឡេងពិតជាមានអត្ថប្រយោជន៍ល្អសម្រាប់រាងកាយ ជួយបង្កើនការផលិតកូឡាជែន ធ្វើឱ្យស្បែករឹងមាំទន់រលោងទៀតផង។ ជាមួយនឹងវីតាមីន A នៃបន្លែមួយមុខនេះក៏អាចជួយឱ្យសក់រឹងមាំ និងភ្លឺរលោង ខណៈវីតាមីន K អាចជួយកាត់បន្ថយការរលាកនៅក្នុងកោសិកា។
២. ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះមានផ្ទុកនូវសារធាតុ Lycopene ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី (កោសិកាធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះ)។ ជាមួយគ្នានេះ ប៉េងប៉ោះក៏រួមចំណែកក្នុងការការពារជំងឺមហារីកមួយចំនួនផងដែរ។ លើសពីនេះ វាមានគុណសម្បត្តិក្នុងការជួយប្រឆាំងនឹងភាពចាស់ និងស្នាមជ្រីវជ្រួញផ្សេងៗទៀតផង។
៣. ម្ទេសប្លោកពណ៌ក្រហម
ម្ទេសប្លោកពណ៌ក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងសញ្ញានៃភាពចាស់ និងស្នាមជ្រួញបានយ៉ាងល្អ។ វាក៏មានផ្ទុកនូវវីតាមីន C ដែលល្អសម្រាប់ការផលិតកូឡាជែនផងដែរ។ លើសពីនេះ សារធាតុ carotenoids ដែលនៅក្នុងម្ទេសប្លោកពណ៌ក្រហមមានលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងការរលាក ការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ ការបំពុល និងជាតិពុលពីបរិស្ថាន។
៤. ស្ពៃក្ដោប
ស្ពៃក្តោបក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មមិនចាញ់គេឡើយព្រោះវាអាចជួយការពារកោសិកាកាំរស្មី UV ជួយប្រឆាំងនឹងសញ្ញានៃភាពចាស់ និងស្នាមជ្រួញបានយ៉ាងល្អ។ លើសពីនេះ ស្ពៃក្តោបក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល បន្ទាបហានិភ័យនៃជំងឺមហារីក និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំផងដែរ។
៥. ការ៉ុត
ការ៉ុតមានផ្ទុកនូវសារធាតុបេតាការ៉ូទីនដែលរួមចំណែកដល់ការបញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងជំរុញប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗផងដែរ។ ជាពិសេសវាពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ភ្នែក និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតទៀត។ ដែលសំខាន់ជាងនេះទៅទៀត ការ៉ុតក៏ជួយប្រឆាំងនឹងសញ្ញានៃភាពចាស់ និងស្នាមជ្រីវជ្រួញមិនអន់ជាងបន្លែផ្សេងនោះទេ៕

























Account
Security
Favourite Content