ទោះរវល់ការងារច្រើន Pyo Ye Jin នៅតែចំណាយពេលធ្វើរឿងទាំងនេះឱ្យជីវិតស្រស់ស្រាយ

មានឈ្មោះជាតារាល្បី ច្បាស់ណាស់ពេលវេលាក្នុងជីវិតភាគច្រើនគឺចំណាយទៅលើការងារស្ទើរតែទាំងអស់ទៅហើយ។ ជាក់ស្ដែងដូចជាតារាសម្ដែងស្រី Pyo Ye Jin តួឯកស្រីក្នុងរឿង Taxi Driver ទាំងពីររដូវកាលដែរ បើទោះបីជានាងរវល់នឹងការងារសិល្បៈយ៉ាងក្ដី ក៏នាងនៅតែឆ្លៀតពេលធ្វើរឿងទាំងនេះដើម្បីផ្ដល់ភាពស្រស់ស្រាយឱ្យជីវិតដែរ៖

១. ពត់ខ្លួនទទួលយកពន្លឺព្រះអាទិត្យពេលព្រឹក

​វាអាចជាជម្រើសមួយដែលប្រសើរជាជាងការញ៉ាំកាហ្វេនៅពេលព្រឹក។ នៅក្នុងកម្មវិធី Home Alone តារាស្រី Pyo Ye Jin បានក្រោកពីគេង ហើយទៅឈរពត់ពែនខ្លួននៅមុខកញ្ចក់ពេលព្រឹកព្រលឹមព្រមទាំងរីករាយជាមួយទេសភាពខាងក្រៅផងដែរ។ លើសពីនេះ ការពត់ពែនខ្លួននៅពេលព្រឹកបែបនេះគឺជាវិធីដ៏ល្អមួយដែលអាចជួយដាស់សាច់ដុំ និងសម្រួលចរន្តឈាមទៀតផង។ ទន្ទឹមនឹងនេះ វាក៏អាចជួយបំពេញថាមពល និងសម្រួលឥរិយាបថរាងកាយផងដែរ។

២. ហាត់ប្រាណ

សម្រាប់តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ សុខភាព និងសម្រស់គឺត្រូវតែដើរទន្ទឹមគ្នា ដូច្នេះហើយទើបនាងឆ្លៀតចំណាយពេលវេលាទៅលើការហាត់ប្រាណដូចជាការលើកដុំដែកដើម្បីបញ្ចេញញើសមកក្រៅ។ ការធ្វើលំហាត់ប្រាណបានទៀងទាត់នឹងជួយបំពេញបន្ថែមអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់កោសិកាស្បែក ព្រមទាំងបណ្ដេញជាតិពុលចេញពីស្បែកធ្វើឱ្យស្បែកមានសុខភាពល្អពីខាងក្នុងផងដែរ។

៣. ចំណាយពេលជាមួយធម្មជាតិ

អ្នកគាំទ្ររបស់នាងបានគិតថានាងមានស្បែកមានសុខភាពល្អគឺមកពីនាងចូលចិត្តធ្វើអ្វីដែលខ្លួនស្រឡាញ់រួមមានទាំងការចំណាយពេលជាមួយធម្មជាតិផងដែរ។ យើងអាចក្រឡេកទៅមើលតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមរបស់នាងគឺនាងជាមនុស្សម្នាក់ដែលចូលចិត្តទៅកន្លែងមានផ្ទៃមេឃធំ មានសមុទ្រ បណ្ដើរឆ្កែក្នុងសួន និងកន្លែងណាមានដើមឈើបៃតងជាដើម។​ ការដើរលេងនៅកន្លែងដែលមានធម្មជាតិ មិនត្រឹមតែធ្វើឱ្យនាងមានការគិតវិជ្ជមាន ស្ងប់អារម្មណ៍ និងកាត់បន្ថយស្រ្តេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យស្បែកម៉ត់រលោងស្អាតទៀតផង។

៤. មិនភ្លេចឡេការពារកម្ដៅថ្ងៃ

ដោយសារ Pyo Ye Jin ជាមនុស្សចូលចិត្តចំណាយពេលជាមួយធម្មជាតិ ដូច្នេះហើយមុនពេលចេញទៅក្រៅម្ដងៗនាងមិនភ្លេចលាបឡេការពារកម្ដៅថ្ងៃឡើយ។ មិនត្រឹមតែមុខប៉ុណ្ណោះទេ នាងថែមទាំងលាបវាពេញលើខ្លួនសូម្បីតែប្រអប់ជើង ជាពិសេសកន្លែងណាដែលអាចនឹងត្រូវកម្ដៅពន្លឺព្រះអាទិត្យផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ