កំពូលតារាហុងកុង Aaron Kwok បង្ហើបទម្លាប់ហូបបាយមួយថ្ងៃតែមួយពេលដើម្បីរក្សាទម្ងន់ តែសំណូមពរអ្នកគាំទ្រកុំយកគំរូតាម

តារា​ចម្រៀងនិងសម្ដែង​ហុងកុង Aaron Kwok បាន​ចែក​រំលែក​ថា លោកបានអនុវត្ត​ទម្លាប់​ដ៏​តឹងរ៉ឹង ដោយ​ទទួល​ទាន​អាហារ​តែ​មួយពេលប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដោយ​សារ​តែរាងកាយរបស់លោកងាយឡើងទម្ងន់ខ្លាំង។

នៅក្នុងកម្មវិធីតន្ត្រី “Infinity Beyond: Greater Bay Area Season” កាលពីពេលថ្មីៗនេះ តារាប្រុស Aaron Kwok បាននិយាយថា៖ “ខ្ញុំមិនញ៉ាំបាយពេលថ្ងៃទេ ត្រឹមតែនំប៉័ងធម្មតាមួយចំណិតគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ” ។ លោកបាន​បន្ថែម​ថា​៖ “​ខ្ញុំ​ធ្លាប់​ធាត់​ខ្លាំង​។ នៅពេលដែលអ្នកធ្លាប់ធាត់ អ្នកប្រាកដជាមិនចង់ធាត់ម្ដងទៀតទេ”។

Aaron Kwok ថា ព្រមជាមួយរបបអាហារដ៏តឹងរឹង លោកក៏រក្សាទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ និងតាមដានយ៉ាងដិតដល់នូវទម្ងន់របស់លោក ដើម្បីប្រាកដថាវាស្ថិតនៅក្នុងកម្រិតដែលមានសុខភាពល្អ។ លោកក៏​បាន​ប្រាប់​ដែរ​ថា គាត់​ចូល​គេង​នៅ​ម៉ោង ៦ ព្រឹក ហើយ​ភ្ញាក់​ពី​ម៉ោង ១ រសៀល ជារៀងរាល់ថ្ងៃ។

ទម្លាប់នៃការតមអាហារ និងការហាត់ប្រាណរបស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ដោយមានអ្នកគាំទ្រជាច្រើនសម្តែងការព្រួយបារម្ភថាលោកអាចនឹងបាក់កម្លាំងខ្លាំង។ ដើម្បីបន្ធូរបន្ថយកង្វល់របស់ពួកគេ Kwok បានចូលទៅកាន់ Weibo ដើម្បីធានាដល់អ្នកតាមដានរបស់ខ្លួនថា ទម្លាប់របស់លោកគឺបានផលសម្រាប់លោក ប៉ុន្តែលោកបានព្រមានអ្នកគាំទ្រកុំឱ្យព្យាយាមធ្វើតាម។

លោក​បាននិយាយ​ថា “អាហារ​មួយ​ថ្ងៃមួយពេលគឺបានផលសម្រាប់​ខ្ញុំ ប៉ុន្តែ​សូម​កុំយក​គំរូ​ខ្ញុំ”។

បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ Aaron Kwok ឆ្នាំបានចាប់ផ្តើមអាជីពសិល្បៈដំបូងជាអ្នករាំ ដែលក្រោយ​មក លោក​បាន​ពង្រឹង​ជំនាញ​ក្នុង​ការ​សម្តែង និង​ច្រៀង មុន​នឹង​ទទួល​បានភាពល្បីល្បាញ និង​ទ្រព្យសម្បត្តិ​ដ៏​ច្រើនសម្បើម។ កាសែត South China Morning Post បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់លោកនៅឆ្នាំ ២០២១ ថាមានប្រហែល ២០ លានដុល្លារ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *