អ្នកប្រើប្រាស់ ChatGPT ប្រមាណ ១.២លាននាក់មានគម្រោងចង់ធ្វើអត្តឃាត

ផ្អែកតាមកិច្ចសន្ទានាជាមួយនឹង ChatGPT ពីអ្នកប្រើប្រាស់ ៨០០លាននាក់ក្នុងមួយសប្ដាហ៍ OpenAI បានបង្ហាញទិន្នន័យថា មានអ្នកប្រើប្រាស់ចំនួន ០.១៥ភាគរយមានគម្រោង ឬបង្ហាញសញ្ញថា ពួកគេចង់ធ្វើអត្តឃាត ខណៈអ្នកប្រើប្រាស់ប្រមាណ ០.០៧ភាគរយ​មានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរអាចឈានដល់ការកើតជំងឺវិកលចរិត ឬជំងឺ Mania។

ដ្បិត OpenAI បានបង្ហាញថា តួលេខគិតជាភាគរយ គឺជាចំនួនតិចតួចក៏ពិតមែន តែអ្នកជំនាញបាននិយាយថា ទិន្នន័យដែលបង្ហាញនៅថ្ងៃទី២៨ ខែតុលាកន្លងទៅនេះ ជាក់ស្ដែងមិនមែនជាចំនួនតិចតួចនោះទេ។ គិតក្នុងមួយសប្ដាហ៍ បុគ្គលដែលមានគម្រោងធ្វើអត្តឃាតចំនួន ០.១៥ភាគរយ គឺស្មើនឹងអ្នកប្រើប្រាស់ចំនួន ១.២លាននាក់ ខណៈចំនួនអ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរប្រមាណ ០.០៧ភាគរយ គឺស្មើនឹង ៦៥ម៉ឺននាក់។

ឆ្លើយតបនឹងបញ្ហានេះ OpenAI បានបង្ហាញជំហរថា ខ្លួននឹងពង្រឹងការត្រួតពិនិត្យ និងបង្កើតបណ្តាញអ្នកជំនាញសកលដើម្បីផ្តល់ការពិគ្រោះយោបល់។ អ្នកជំនាញទាំងនេះរួមមានគ្រូពេទ្យវិកលចរិត អ្នកចិត្តសាស្រ្ត និងអ្នកជំនាញទូទៅជាង ១៧០នាក់ ដែលធ្វើការនៅក្នុង ៦០ប្រទេសផ្សេងគ្នា។ បន្ថែមពីនេះ ក្រុមហ៊ុនក៏នឹងអភិវឌ្ឍមុខងារឆ្លើយតបរបស់ ChatGPT បន្ថែមទៀត ដើម្បីលើកទឹកចិត្តឱ្យបុគ្គលដែលមានបញ្ហាផ្លូវចិត្ត ទៅស្វែងរកជំនួយនៅក្នុងជីវិតពិត។

គួរឱ្យដឹងផងដែរថា ថ្មីៗនេះ OpenAI បានកែសម្រួល Chatbot របស់ ChatGPT ឱ្យអាចឆ្លើយតបដោយមានសុវត្ថិភាព និងស្វែងយល់ពីសញ្ញានៃបញ្ហាផ្លូវចិត្តដូចជា Delusion ដែលជាអាការរវើរវាយ ជឿជាក់ថា អ្វីដែលមិនមានពិត ថាជារបស់ពិត និង Mania ដែលជាបញ្ហាផ្លូវចិត្តធ្វើឱ្យមនុស្សមានអារម្មណ៍រីករាយ មានថាមពល និងធ្វើសកម្មភាពខ្លាំងហួសហេតុ តែត្រូវការការសម្រាកតិច។

ទន្ទឹមគ្នានេះ ការកែសម្រួល Chatbot ថ្មី ក៏អាចកត់សម្គាល់ពីសញ្ញាដោយប្រយោលនៃហានិភ័យដែលអាចឈានដល់ការធ្វើបាបខ្លួនឯង ឬការធ្វើអត្តឃាតជាដើម។

យ៉ាងណាមិញ សាស្ត្រាចារ្យ Jason Nagata ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសាន់ហ្វ្រាន់ស៊ីស្កូ បានប្រាប់សារព័ត៌មាន BBC ពីការព្រួយបារម្ភ និងការដាស់តឿនរបស់លោកថា បើទោះជាបច្ចុប្បន្ននេះ AI អាចផ្ដល់ជំនួយទៅលើសុខភាពផ្លូវចិត្តក៏ពិតមែន តែក៏សូមកត់ចំណាំដែរថា​ វាក៏មានកម្រិតកំណត់របស់វាដូចគ្នា៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *