ងាយស្រួលណាស់! ប៉ុន្មានចំណុចពី Lee Min Ho ប្រុសៗអាចមើលបានដើម្បីបានស្បែកមុខស្អាត

ពេលនិយាយដល់តារាប្រុសដែលមានឈ្មោះបោះសំឡេង និងជាព្រះអង្គម្ចាស់ក្នុងក្ដីស្រមៃរបស់ហ្វេនៗនារីជាច្រើន យើងមិនអាចរំលង Lee Min Ho បានឡើយ។ លោកគឺជាតារាសម្ដែងប្រុសម្នាក់ដែលបានគ្រងតំណែងជាតួឯកប្រុសក្នុងខ្សែភាពយន្តកូរ៉េជាច្រើន ថែមទាំងជា BA របស់ផលិតផលល្បីៗក្នុងពិភពលោកទៀតផង។

បើក្រឡេកទៅមើលរូបសម្រស់របស់លោកវិញ ពិតជាសក្ដិសមមែនដែលហ្វេនៗចាត់ទុកលោកជាព្រះអង្គម្ចាស់ក្នុងសុបិនដោយសាររូបរាងសង្ហាមាំទាំ ព្រមជាមួយស្បែកសភ្លឺរលោងផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកពីវិធីសាមញ្ញហើយងាយៗដែលប្រិយមិត្តបុរសអាចចំណាំទុកអនុវត្តតាមបានដូចខាងក្រោម៖

១. ជំហានគ្រឹះ

ជាទូទៅមនុស្សប្រុសភាគច្រើនមិនសូវយកចិត្តទុកដាក់ទៅលើជំហាន ឬដំណាក់កាលនៃការថែរក្សាស្បែកប៉ុន្មានឡើយ ហើយក្នុងនោះក៏មានតារាប្រុស Lee Min Ho ដែរ។ ប៉ុន្តែក្រោយពីបានបោះជំហានចូលវិស័យសិល្បៈ លោកក៏បានចាប់ផ្ដើមស្វែងយល់អំពីការថែសុខភាពស្បែកឱ្យមានភាពទន់រលោង និងសក្ដិសមជាតារាសម្ដែងម្នាក់ផងដែរ។

ដូច្នេះហើយទើបលោកព្យាយាមយកចិត្តទុកដាក់លើការថែទាំស្បែកមុខដូចជាការលាងសម្អាត និងការជ្រើសរើសផលិតផលជាដើម។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់លោកឡើយ ដើម្បីឱ្យស្អាតកាន់តែស្អាតហើយមានសុខភាពល្អ តារាប្រុសរូបនេះមិនអាចរំលងការផ្ដល់សំណើមឱ្យស្បែកនោះទេ។

២. ផលិតផលថែរក្សាសម្រស់

អាចនិយាយបានថាកាលពីមុនគាត់មានទម្លាប់គ្រាន់តែលាងសម្អាតមុខជាំមួយសាប៊ូប៉ុណ្ណោះ។ ប៉ុន្តែក្រោយៗមក លោកក៏បានបន្ថែមជាមួយក្រែមផ្ដល់សំណើម និងផលិតផលផ្សេងៗក្នុងទម្លាប់ថែទាំស្បែកដើម្បីឱ្យស្បែកកាន់តែមានសុខភាពល្អ និងរឹងមាំទៀតផងដែរ។ ជាមួយគ្នានេះ ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាជាតិសំណើម ដូច្នេះហើយទើបលោកតែងតែកាន់ដបទឹកជាប់ជានិច្ច។

យោងតាមគេហទំព័រ bigredblog.com ម៉ាកផលិតផលថែរក្សាស្បែកដ៏ល្អបំផុតរបស់តារាប្រុស Lee Min Ho គឺ Innisfree ។ ចំពោះផលិតផលដែលគាត់បានប្រើដើម្បីសម្អាតជាតិកខ្វក់លើផ្ទៃមុខមានដូចជា៖

  • Green Tea Seed Serum  
  • Volcanic Pore Clay Mask
  • Moisturising Packs៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។