Kim Yoo Jung គឺតារាសម្ដែងស្រីកំពុងមានឈ្មោះបោះសំឡេង និងជាតួឯកស្រីនៅក្នុងរឿង My Demon ដែលកំពុងចាក់បញ្ចាំងនៅលើ Netflix។ បន្ទាប់ពីសមត្ថភាព ភាពស្រស់ស្អាតក៏ជាចំណុចមួយដែលធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងផងដែរ។ ប៉ុន្តែមុនពេលនាងមានទម្រង់តូចស្អាតបែបនេះ តារាស្រីរូបនេះក៏ធ្លាប់មានមុខមូលដែរ ។

បើទោះបីជាពេលនេះនាងបានស្រកទម្ងន់ពិតមែន ក៏ពេលខ្លះនាងមើលទៅមានទម្រង់រាងធំបន្តិចដែរ ដូច្នេះនាងតែងតែរកវិធីសាស្រ្តបែបណាធ្វើឱ្យមុខនាងមើលទៅតូចស្អាត។ ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់ឱ្យមុខតូចជាងមុនអាចសាកល្បងវិធីរបស់ Kim Yoo Jung ខាងក្រោមនេះបាន៖
១. ជ្រើសរើសម៉ូដសក់ពីមុខ

សក់ខាងមុខ ឬគេនិយមហៅសក់សេះគឺជាគន្លឹះដ៏សំខាន់សម្រាប់អ្នកដែលមានទម្រង់រាងធំ ហើយក៏អាចជួយលើកសម្រស់បានមួយកម្រិតទៀតដែរ។ យើងអាចជ្រើសរើសយកម៉ូដសក់សេះស្ដើង ឬសក់ឌឺមីដើម្បីជួយបង្រួមទម្រង់មុខ។ ជាក់ស្ដែងនៅក្នុងរឿង My Demon តារាស្រីរូបនេះបានជ្រើសរើសនូវម៉ូដសក់ពីមុខរាងវែងដោយមើលទៅមានភាពស្រស់ស្អាតស្រទន់ និងអាចធ្វើម៉ូដបានតាមកាលៈទេសៈទៀតផង។ ជារឿយៗ នាងក៏តែងតែជ្រើសរើសម៉ូដសក់ពីមុខពេលចូលរួមកម្មវិធីណាមួយជាប្រចាំផងដែរ។

២. ម៉ាស្សាមុខដោយខ្លួនឯង
មានមនុស្សមួយចំនួនច្រើនលុបលាងមុខ ឬប្រើប្រាស់ផលិតផលតាមរបៀបធម្មតាដោយមិនបានម៉ាស្សាឡើយ។ ប៉ុន្តែអំឡុងពេលកំពុងប្រើប្រាស់ផលិតផល នាងបានបន្ថែមជាមួយការម៉ាស្សាយឺតៗនៅលើផ្ទៃមុខតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកាដើម្បីជួយសម្រួលបន្ដឹងស្បែកមុខ ថែមទាំងជួយឱ្យផលិតផលទាំងនោះជ្រាបចូលទៅចិញ្ចឹមស្បែកមុខបានយ៉ាងល្អទៀតផង។ ចំពោះសីតុណ្ហភាពទឹកគឺមិនត្រូវត្រជាក់ពេក ឬក្ដៅពេកនោះទេព្រោះវាអាចធ្វើឱ្យខូចរបាំងការពារស្បែកមុខ៕


























Account
Security
Favourite Content