ដំណើរការរៀបចំកម្មវិធីប្រកួត Miss Global 2023 ដែលកម្ពុជា-វៀតណាម ធ្វើជាម្ចាស់ផ្ទះ

មិនយូរទៀតនោះទេ បេក្ខភាព Miss Global 2023 ប្រមាណជាង៨០ប្រទេស នឹងធ្វើដំណើរមកទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីលំដាប់អន្តរជាតិ Miss Global 2023 ដែលកម្ពុជាយើងសហការជាមួយប្រទេសវៀតណាម ក្នុងការទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិនេះ។

ក្នុងកិច្ចសម្ភាសសិល្បៈមួយកាលពីពេលថ្មី លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី Miss Global 2023 នៅកម្ពុជា បានឱ្យដឹងថា បេក្ខភាពជាង ៨០ប្រទេសមកពីជុំវិញពិភពលោកនឹងធ្វើដំណើរមកកម្ពុជានៅចន្លោះថ្ងៃទី១ និងទី២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីចូលរួមពិធីបំពាក់ឈៀងផ្លូវការ។ លុះថ្ងៃទី៣ បេក្ខភាពទាំងអស់នឹងធ្វើការហោះទៅប្រទេសវៀតណាម បន្តសកម្មភាពការប្រកួតផ្សេងៗ រួមទាំងការប្រកួត Prelimininary Competion ផងដែរ។ រហូតថ្ងៃទី១៤ មករា បេក្ខភាពទាំងអស់នឹងត្រឡប់មកដល់ទឹកដីកម្ពុជាយើងវិញ ដើម្បីហាត់សមត្រៀមវគ្គប្រកួតឈុតតំណាងជាតិ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

លោក អ៊ិន សុភិន បន្តថា ការប្រកួត Miss Global 2023 នឹងធ្វើឡើងក្នុងរូបភាពថ្មីប្លែកដោយមានការ update ខ្លាំងលើឆាកកម្មវិធី បច្ចេកទេសភ្លើង ប្រព័ន្ធសំឡេង ។ល។ គួបផ្សំការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន ដូច្នេះលោកធានាថា នឹងប្លែកខ្លាំងជាក់ជាមិនខាន។ ដោយឡែក សម្រាប់បេក្ខភាពដែលមកចូលរួមប្រកួតប្រជែងកម្មវិធី Miss Global 2023 វិញនោះសុទ្ធសឹងតែជាជើងខ្លាំងមកពីជុំវិញពិភពលោក ក្នុងនោះ Miss Global Cambodia 2023 កញ្ញា លក្ខណ៏ មុនីអានីតា ក៏ត្រៀមខ្លួនជាស្រេចហើយក្នុងការតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងវេទិកាអន្តរជាតិដ៏ធំនេះ។

វាពិតជាមានអត្ថន័យ និងមានសារសំខាន់ណាស់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិ ព្រោះវាជាឱកាសដ៏ល្អដែលយើងអាចនាំស្រ្តីមកពីជុំវិញពិភពលោកឱ្យមើលឃើញកម្ពុជា ស្នាមញញឹម សិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកឃើញ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង។ នេះជាគោលដៅចម្បងរបស់អ្នករៀបចំកម្មវិធី។ 

បន្ថែមពីលើនោះទៀត គ្រប់គ្នានឹងបានទទួលយកបទពិសោធន៍ពិតប្រាកដនៃការមកទស្សនាប្រទេសកម្ពុជា តាមរយៈតំបន់ទេសចរណ៍ ម្ហូបអាហារ ការស្នាក់នៅជាដើម។ រឹតតែពិសេសជាងនេះទៀតនោះ កម្មវិធី Miss Global 2023 នឹងរៀបចំឡើងនៅ ២ប្រទេស គឺកម្ពុជា និង វៀមណាម ដើម្បីជាការអបអរសាទរខួបគម្រប់១០ឆ្នាំនៃកម្មវិធី Miss Global ដូចនេះយើងចង់ឱ្យមានអ្វីថ្មីប្លែក ជាការទាក់ទាញ កុំឱ្យមើលទៅដដែលៗដូចកាលរៀបចំកន្លងទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ