មូលហេតុសំខាន់ៗដែលការអប់រំផ្លូវភេទគួរតែលែងជារឿងអាថ៌កំបាំងសម្រាប់យុវជន

បច្ចុប្បន្នភាពខ្មាសអៀនបានក្លាយជាមូលហេតុដ៏ធំមួយក្នុងការរារាំងមនុស្សជាច្រើនក្នុងសង្គមយើងពីការយល់ដឹងអំពីចំណេះដឹងផ្លូវភេទដោយសារកាលណាគេនិយាយពី ‘ចំណេះដឹងផ្លូវភេទ’ មនុស្សភាគច្រើនតែងតែគិតទៅដល់ការរួមភេទតែមួយមុខគត់។

ប៉ុន្តែតាមពិតទៅ ការអប់រំផ្លូវភេទ (Sex Education) គឺជាការសិក្សាឱ្យស៊ីជម្រៅពីទំនាក់ទំនងរាងកាយ សុខភាពបន្តពូជ ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងព័ត៌មានវិទ្យាសាស្ត្រជាច្រើនទៀត។ ខណៈពេលដែលមនុស្សជាច្រើននៅតែលាក់បាំងភាពអៀនខ្មាស ittakeabreath.com បានហេតុផលខាងក្រោមនេះនឹងបង្ហាញថាហេតុអ្វីបានជាយុវជនចាំបាច់ត្រូវទទួលបានការអប់រំផ្លូវភេទឱ្យបានទូលំទូលាយ៖

១. វប្បធម៌នៃព័ត៌មានបំពុល

សម័យកាលបច្ចុប្បន្នជាសម័យកាលពោរពេញទៅដោយព័ត៌មានបំពុលតាមរយៈប្រពន្ធផ្សព្វផ្សាយនានា វិស័យសិល្បៈចម្រៀង និងខ្សែភាពយន្ដ ព្រមទាំងការឃោសនាពីវប្បធម៌សម័យថ្មីដែលធ្វើឱ្យយុវជនភាគច្រើនទទួលបាន​ការសិក្សាបែបអសកម្ម និងអវិជ្ជមានច្រើនរាប់មិនអស់។ ជាពិសេសនៅពេលដែលប្រធានបទ “ការអបរំផ្លូវភេទ” ត្រូវបានគេលើកឡើងមកនិយាយពួកគេនឹងគិតទៅដល់រឿងរួមភេទ ឬរឿងអាសអាភាសជាជាងការគិតឱ្យដល់ទៅលើចំណុចសំខាន់ផ្សេងទៀត។ ការរស់នៅបែបនេះគឺជាការបោះបង់ចោលទំនួលខុសត្រូវចំពោះខ្លួនឯង និងអនាគតកូនចៅ ខណៈដែលការស្វែងរកចំណេះដឹងពិតប្រាកដពីអ្នកជំនាញដែលមានក្រមសីលធម៌ គឺជាអាវក្រោះដ៏សំខាន់សម្រាប់ជួយយើងឱ្យចេះបែងចែករវាងការបោកបញ្ឆោត និងការពិត។ នៅពេលយើងត្រៀមខ្លួនជាមួយព័ត៌មានត្រឹមត្រូវ វាមិនត្រឹមតែជួយឱ្យយើងមានសុខុមាលភាព និងភាពរីកចម្រើនក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងរស់នៅដោយមានម្ចាស់ការ និងមិនងាយចាញ់បោកការបំភាន់របស់សង្គមឡើយ។

២. ចេះការពារខ្លួនឯង

ការអប់រំផ្លូវភេទដ៏ទូលំទូលាយគឺជា “ខែលការពារ” ដ៏សំខាន់ដែលជួយឱ្យយុវជនយល់ដឹងពីសិទ្ធិ ព្រំដែនរាងកាយ និងសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីជៀសផុតពីអំពើហិង្សាគ្រប់រូបភាពក្នុងទំនាក់ទំនង។ ការបង្រៀនអំពីក្រមសីលធម៌ ការគោរពគ្នា និងការព្រមព្រៀងគ្នា នឹងជួយឱ្យយុវជនមិនធ្លាក់ក្នុងអន្ទាក់នៃរូបភាពបំភាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយដែលជារឿយៗបង្ហាញពីការគ្រប់គ្រងរបស់ដៃគូថាជារឿងរ៉ូមែនទិក។ ក្នុងនាមជាមនុស្សពេញវ័យ យុវជនទាំងអស់មានកាតព្វកិច្ចជម្រុញឱ្យការពិភាក្សារឿងផ្លូវភេទក្លាយជារឿងធម្មតា និងប្រកបដោយការបើកចំហ ដើម្បីការពារកុមារ និងសហគមន៍ពីគ្រោះថ្នាក់ក៏ដូចជាកសាងវប្បធម៌នៃការទំនាក់ទំនងដ៏មានសុខុមាលភាពរវាងដៃគូ។

៣. ការបំបែករនាំងនៃភាពអាម៉ាស់

ភាពអាម៉ាស់ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខដែលបំផ្លាញតម្លៃខ្លួនឯង និងបង្កើតជញ្ជាំងបិទខ្ទប់ទំនាក់ទំនង ជាពិសេសក្នុងរឿងផ្លូវភេទដែលជារឿងងាយរងគ្រោះបំផុត។ ភាពស្ងៀមស្ងាត់មិនព្រមនិយាយ និងការទទួលរងនូវរូបភាពបំភាន់ពីវប្បធម៌សម័យថ្មី បានធ្វើឱ្យយើងយល់ច្រឡំថារឿងធម្មតាទៅជារឿងចម្លែក រហូតបង្កជាស្តង់ដារដែលមិនអាចទៅរួច និងការស្អប់រាងកាយខ្លួនឯង។ ការទទួលបានការអប់រំផ្លូវភេទត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអាម៉ាស់ទាំងនេះ ព្រោះវានាំឱ្យយើងស្គាល់ពីការពិតនៃរាងកាយ និងយល់ថាអ្វីទៅជាភាពធម្មតាដែលមានសុខភាពល្អ។ នៅពេលយើងបំពាក់បំប៉នដោយចំណេះដឹង យើងនឹងឈប់ធ្វើបាបខ្លួនឯង លែងបង្ខំខ្លួនឯងឱ្យចូលក្នុងចំណោមមួយដែលមិនអាចទៅរួច ហើយអាចបើកចិត្តចែករំលែកជាមួយដៃគូដោយភាពជឿជាក់ និងមានសុភមង្គល។

៤. បង្កាការមានផ្ទៃពោះចៃដន្យ

ការមានផ្ទៃពោះចៃដន្យរបស់យុវជនគឺជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច សុខភាពសាធារណៈ និងសុខុមាលភាពផ្លូវចិត្តរបស់បុគ្គល និងគ្រួសារ។ តាមរយៈការស្រាវជ្រាវ ការអប់រំផ្លូវភេទដ៏ទូលំទូលាយគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតព្រោះវាផ្ដល់អំណាចដល់បុគ្គលឱ្យយល់ដឹងពីដំណើរការនៃរាងកាយ និងចេះធ្វើការសម្រេចចិត្តដោយវិចារណញាណ។ ផ្ទុយពីការអប់រំបែបបង្ខិតបង្ខំ ឬការគ្រាន់តែហាមឃាត់មិនឱ្យរួមភេទដែលនេះជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ការទទួលយកចំណេះដឹងត្រឹមត្រូវមិនត្រឹមតែជួយការពារបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគដ៏ល្អដើម្បីឱ្យសហគមន៍ទាំងមូលអាចរីកចម្រើន និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតចេញពីការមិនបានត្រៀមខ្លួនទុកជាមុន។

៥. ការជ្រើសរើសជីវិតរស់នៅល្អបំផុត

ចំណេះដឹងផ្លូវភេទគឺជាអំណាចដែលជួយឱ្យយុវជនទាំងអស់ចេះថែរក្សាសុខភាពរាងកាយ និងផ្លូវចិត្តឱ្យល្អបំផុតសម្រាប់ខ្លួនឯង តាមរយៈការស្វែងយល់ពីវិទ្យាសាស្ត្រពិតប្រាកដដូចជាកម្រិត pH ការប្រែប្រួលអរម៉ូន និងវដ្តនៃការស្រើបស្រាលជាដើម។ ការស្វែងយល់អំពីការពិត និងទិន្នន័យស្រាវជ្រាវ មិនត្រឹមតែជួយឱ្យបុគ្គលម្នាក់ៗអាចធ្វើការជ្រើសរើសដ៏ឆ្លាតវៃ និងទទួលបានភាពរីករាយប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏សំខាន់សម្រាប់ឪពុកម្តាយ ឬអ្នកដឹកនាំក្នុងការណែនាំកូនចៅឱ្យចេះការពារខ្លួន និងថែរក្សាសុខភាពឱ្យល្អមុនពេលពួកគេសម្រេចចិត្តឈានជើងចូលក្នុងពិភពនៃទំនាក់ទំនង។ ការផ្លាស់ប្តូរពីភាពស្រពិចស្រពិលមកជាការយល់ដឹងច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅជីវិតដែលមានតុល្យភាព និងគ្មានភាពអាម៉ាស់។

ដូច្នេះហើយការអប់រំផ្លូវភេទគឺជាការការពារដ៏ល្អបំផុត។ ការផ្ដល់ចំណេះដឹងត្រឹមត្រូវដល់ខ្លួនឯង និងកូនចៅជំនាន់ក្រោយនៅថ្ងៃនេះ គឺជាការវិនិយោគលើសុខុមាលភាព និងអនាគតដ៏មានសេចក្តីសុខបំផុតសម្រាប់មនុស្សជាតិទាំងមូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *