ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកអប់រំ និងបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភទូទាំងពិភពលោក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី គន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។


អ្នកអាចរក្សាសុខភាពនៅថ្ងៃឈប់សម្រាកខាងមុខនេះជាមួយនឹងគន្លឹះសាមញ្ញៗដើម្បីជៀសវាងការឡើងទម្ងន់។ ស្វែងយល់ពីការផ្លាស់ប្តូរអាហារងាយៗ ការគ្រប់គ្រងចំណែកអាហារដោយប្រុងប្រយ័ត្ន និងមុខម្ហូបដែលមានជីវជាតិដូចជាបន្លែអាំង និងប្រូតេអ៊ីនគ្មានខ្លាញ់។ ថ្ងៃឈប់សម្រាកច្រើនតែពោរពេញទៅដោយការជួបជុំដ៏រីករាយ អាហារឆ្ងាញ់ៗ និងការកម្សាន្តបន្តិចបន្តួច ដែលជួនកាលអាចធ្វើឱ្យមនុស្សដែលព្យាយាមញ៉ាំអាហារដែលមានសុខភាពល្អ ឬគ្រប់គ្រងទម្ងន់របស់ពួកគេមានការលំបាក។ ប៉ុន្តែការញ៉ាំអាហារដែលមានសុខភាពល្អក្នុងអំឡុងពេលថ្ងៃឈប់សម្រាកមិនចាំបាច់ជាបន្ទុកនោះទេ។ ជាមួយនឹងការអនុវត្តមួយចំនួន និងភាពច្នៃប្រឌិតបន្តិចបន្តួច អ្នកអាចរីករាយនឹងពិធីបុណ្យដោយមិនចាំបាច់ធ្វើវាច្រើនពេក។
មិនថាវាជាការបង្កើតទម្លាប់ល្អ ការជៀសវាងការឡើងទម្ងន់ ឬការផ្លាស់ប្តូរអាហារថ្ងៃឈប់សម្រាកសាមញ្ញៗនោះទេ យើងនឹងស្វែងយល់ពីគន្លឹះដើម្បីជួយអ្នកឱ្យមានអារម្មណ៍ល្អក្នុងរដូវកាលនេះ។
តើអ្នកអាចញ៉ាំអាហារដែលមានសុខភាពល្អក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបានទេ?
ប្រាកដជាអាច! ការញ៉ាំអាហារដែលមានសុខភាពល្អមិនមានន័យថាឃាត់ខ្លួនឯងទាំងស្រុងនោះទេ ប៉ុន្តែថ្ងៃឈប់សម្រាកក៏មិនមានន័យថាអ្នកគួរតែញ៉ាំច្រើនពេកជារៀងរាល់ថ្ងៃដែរ។ គ្រប់យ៉ាងគឺពឹងលើកម្រិតមធ្យម ការរៀបចំផែនការជាមុន និងធ្វើការកែតម្រូវតិចតួចចំពោះអាហារដែលអ្នកចូលចិត្តដោយមិនបាត់បង់រសជាតិ ឬការចូលចិត្ត។
តើអាហារថ្ងៃបុណ្យឈប់សម្រាកអ្វីខ្លះដែលផ្តល់សុខភាពល្អបំផុត?
មុខម្ហូបថ្ងៃបុណ្យឈប់សម្រាកជាច្រើនអាចមានកាឡូរីច្រើន ប៉ុន្តែអាហារតាមរដូវមួយចំនួនក៏អាចមានជីវជាតិផងដែរ៖
• ដំឡូងជ្វា ផ្លែគ្រេនបឺរី ល្ពៅ និងបន្លែស្លឹកបៃតងចាស់ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ
• មាន់តួកគី ដែលជារឿយៗជាម្ហូបសំខាន់សម្រាប់ថ្ងៃឈប់សម្រាក គឺជាប្រភពដ៏ល្អឥតខ្ចោះនៃប្រូតេអ៊ីនគ្មានខ្លាញ់ ជាពិសេសសាច់ដើមទ្រូងមាន់ទួរគី
• សាឡាដអាចបន្ថែមភាពចម្រុះ និងពណ៌។ សូមពិចារណាលាយជាមួយគ្រឿងផ្សំដូចជា quinoa ស្ពៃខ្មៅ beets និងផ្លែឈើ និងបន្លែផ្សេងៗទៀត
• អ្នកក៏អាចរកឃើញខ្លាញ់ដែលមានសុខភាពល្អនៅក្នុងមុខម្ហូបដែលប្រើប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជផងដែរ។
ប្រសិនបើអ្នកកំពុងរៀបចំការជួបជុំ សូមរកវិធីសាស្រ្តដើម្បីបញ្ចូលអាហារដែលមានជីវជាតិទាំងនេះទៅក្នុង អាហារជួបជុំរបស់អ្នក ដើម្បីឱ្យភ្ញៀវដែលចូលរួមអាចរីករាយជាមួយជម្រើសដែលមានសុខភាពល្អ។
ជម្រើសឆ្ងាញ់ៗ និងការផ្លាស់ប្តូរអាហារថ្ងៃបុណ្យឈប់សម្រាក
មិនថាយើងព្យាយាមប្រកាន់ខ្ជាប់នូវការញ៉ាំអាហារដែលមានសុខភាពល្អយ៉ាងណាក៏ដោយ ក៏តែងតែមានអាហារឆ្ងាញ់ៗមួយចំនួនដែលយើងមិនអាចទប់ទល់បាន។​ ជំនួសឱ្យការមានអារម្មណ៍ថាយើងត្រូវលុបចោលអាហារដែលយើងចូលចិត្តទាំងស្រុងចោល យើងអាចធ្វើការកែតម្រូវសាមញ្ញមួយចំនួនដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភរបស់វា។
វិធីល្អមួយដើម្បីចាប់ផ្តើមគឺត្រូវពិនិត្យមើលគ្រឿងផ្សំរបស់អ្នក ហើយមើលថាតើអ្នកអាចជំនួសវាដោយជម្រើសដែលមានសុខភាពល្អជាងជាមួយនឹងជាតិខ្លាញ់ និងកាឡូរីទាបបានដែរឬទេ។
ខាងក្រោមនេះជាគំនិតមួយចំនួន ៖
• ប្តូរពីដំឡូងបារាំង mashed ទៅជាផ្កាខាត់ណាខៀវ mashed
• ប្រើទឹកដោះគោជូរធម្មតា ឬទឹកដោះគោជូរក្រិកជំនួសក្រែមជូរ
• ដុតបន្លែរបស់អ្នកជំនួសឱ្យការចៀនវា
• ជំនួសសាច់គោទៅជាសាច់ទួរគី
• ប្រើអង្ករសំរូបជំនួសអង្ករស ដើម្បីទទួលបានជាតិសរសៃច្រើន
• ជ្រើសរើសនំប៉័ងគ្រាប់ធញ្ញជាតិទាំងមូលដែលបន្ថែមជាតិសរសៃ និងជួយដល់ការរំលាយអាហារ និងធ្វើឱ្យអ្នកឆ្អែតបានយូរ។
ការផ្លាស់ប្តូរតិចតួចទាំងនេះជួយកាត់បន្ថយការទទួលទានកាឡូរីដោយមិនបាត់បង់ខ្លឹមសារនៃម្ហូបរបស់អ្នក។
របៀបជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃបុណ្យឈប់សម្រាក
ការឡើងទម្ងន់អាចជារឿងធម្មតាក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ប៉ុន្តែវា មិនចាំបាច់ជៀសមិនរួចនោះទេ ។ ជាមួយនឹងទម្លាប់ប្រុងប្រយ័ត្នមួយចំនួន អ្នកអាចរីករាយនឹងរដូវកាលនេះ ខណៈពេលដែលនៅតែស្ថិតក្នុងស្ថានភាពល្អ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន៖
• ប្រយ័ត្នចំពោះចំណែកអាហាររបស់អ្នក៖ ប្រើចានតូច ឬចាប់ផ្តើមជាមួយការបរិភោគតិចៗ។ ញ៉ាំតិចៗម្តងទៀតបាន ប្រសិនបើអ្នកពិតជាឃ្លាន។ វាជួយការពារការញ៉ាំច្រើនពេក ខណៈពេលដែលអនុញ្ញាតឱ្យអ្នកនៅតែអាចរីករាយជាមួយមុខម្ហូបដែលអ្នកចូលចិត្ត
• រក្សាភាពសកម្ម៖ បញ្ចូលសកម្មភាពរាងកាយទៅក្នុងទម្លាប់ថ្ងៃឈប់សម្រាករបស់អ្នក។ មិនថាជាការដើរលេងជាលក្ខណៈគ្រួសារក្រោយអាហារពេលល្ងាច ឬការលេងហ្គេមនៅឧទ្យានទេ
• ទទួលទានទឹកឱ្យបានច្រើន៖ ការផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃអាចការពារការញ៉ាំច្រើនពេក។ ការស្រេកទឹកតែងត្រូវបានគេយល់ច្រឡំថាឃ្លាន ដូច្នេះការរក្សាជាតិទឹកឱ្យនៅគ្រប់គ្រាន់ជួយអ្នកឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់រាងកាយអ្នក
• ត្រូវប្រុងប្រយ័ត្នចំពោះភេសជ្ជៈ៖ ភេសជ្ជៈជាច្រើនអាចមានផ្ទុកជាតិស្ករ និងកាឡូរីច្រើន។ ជ្រើសរើសយកភេសជ្ជៈស្រាលៗ ឬកំណត់កម្រិតយ៉ាងតឹងរ៉ឹងសម្រាប់ខ្លួនអ្នក ដើម្បីជៀសវាងការទទួលទានកាឡូរីបន្ថែម
• រក្សាតុល្យភាពចានអាហាររបស់អ្នក៖ ខណៈពេលដែលវាជាការល្បួងឱ្យផ្តោតលើអាហារសម្រន់ ត្រូវប្រាកដថាអាហាររបស់អ្នករួមបញ្ចូលអាហារដែលសម្បូរសារធាតុចិញ្ចឹមដូចជាបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់
• ផ្តោតលើការជួបជុំ មិនមែនគ្រាន់តែអាហារទេ៖ ថ្ងៃឈប់សម្រាកគឺជាពេលវេលាសម្រាប់ការតភ្ជាប់ទំនាក់ទំនងគ្នា។ ជំនួសឱ្យការផ្តោតលើអាហារជាចំណុចសំខាន់ សូមរីករាយជាមួយការសន្ទនា និងពេលវេលាដ៏មានគុណភាពជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ការនិយាយគ្នាឲ្យបានច្រើន និងការញ៉ាំតិចអាចជួយអ្នកឲ្យកាត់បន្ថយការទទួលទានអាហារច្រើន។
តាមរយៈការផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នកទៅលើភាពរីករាយនៃការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ និងការប្រើប្រាស់ទម្លាប់នៃការញ៉ាំអាហារដែល​មានការប្រុងប្រយ័ត្នទាំងនេះ អ្នកអាចរីករាយជាមួយថ្ងៃឈប់សម្រាក់បាន ខណៈពេលដែលនៅតែរីករាយជាមួយអាហារដែលអ្នកចូលចិត្ត — ដោយមិនចាំបាច់ញ៉ាំច្រើនពេក។
ការញ៉ាំអាហារដែលមានសុខភាពល្អក្នុងអំឡុងពេលថ្ងៃឈប់សម្រាកមិនចាំបាច់ពិបាកនោះទេ។ ដោយមានភាពច្នៃប្រឌិតបន្តិចបន្តួច និងវិធីសាស្រ្តដែលមានការប្រុងប្រយ័ត្ន អ្នកអាចរីករាយនឹងរដូវបុណ្យដោយមិនធ្វើឱ្យប៉ះពាល់ដល់គោលដៅសុខភាពរបស់អ្នក។ រូមបញ្ចូលផ្លែឈើ និងបន្លែ ធ្វើការផ្លាស់ប្តូរអាហារសាមញ្ញៗ ហើយកុំភ្លេចរីករាយជាមួយអាហារដែលអ្នកចូលចិត្តក្នុងកម្រិតមធ្យម។ ដោយផ្តោតទៅលើតុល្យភាពទាំងនេះ អ្នកនឹងអាចទទួលបានថ្ងៃឈប់សម្រាកដោយមានអារម្មណ៍ល្អ និងរីករាយបំផុត!
អំពីក្រុមហ៊ុនHerbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី