ច្បាស់ណាស់កំលុងពេលនេះមានមនុស្សជាច្រើនបានរងផលប៉ះពាល់ពីរលកកម្ដៅថ្ងៃដែលជាចំណែកដ៏ធំធ្វើឱ្យស្បែកមុខរបស់យើងចាប់ផ្ដើមស្ងួត រលាក និងខ្មៅស្រអាប់ជាដើម។ ស្របពេលនេះនៅក្នុងការសម្ភាសរបស់តារាសម្ដែងស្រី Diana Flipo ជាមួយសារព័ត៌មានថៃ Sanook បានចែករំលែកពីគន្លឹះងាយៗផ្ទាល់ខ្លួនក្នុងការថែទាំស្បែកមុខឱ្យនៅតែស្រស់ថ្លា ស្អាត និងគ្មានស្នាមជ្រីវជ្រួញ។


ជាដំបូងពិតណាស់នាងបាននិយាយថាការលាបឡេការពារកម្ដៅថ្ងៃពិតជាសំខាន់ខ្លាំងមែនទែនដោយសារតែស្បែករបស់យើងជាកន្លែងដែលងាយរងផលប៉ះពាល់ដោយពន្លឺព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យនឹងធ្វើឱ្យស្បែកយើងងាយឡើងអាចម៍រុយ និងជាំខ្មៅ។ សម្រាប់ខ្លួននាងផ្ទាល់ នាងជ្រើសរើសប្រើឡេការពារកម្ដៅថ្ងៃឱ្យបានទៀងទាត់ ប៉ុន្តែមិនមែនក្នុងបរិមាណច្រើនឡើយដោយសារវាអាចធ្វើឱ្យឡើងប្រេងខ្លាំង និងស្អិតស្បែកមុខ។
បន្ថែមលើនេះទៀត Dianna ក៏បានផ្ដល់យោបល់បន្ដទៀតថាឱ្យព្យាយាមផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចេញកាកសំណល់ សារធាតុពុលមិនល្អចេញមកក្រៅព្រោះបើសិនជាផឹកទឹកតិច ឬមិនបានគ្រប់គ្រាន់នោះទេ ស្បែករបស់យើង ច្បាស់ណាស់នឹងឡើងមុន ខ្មៅស្រអាប់ និងមិនភ្លឺថ្លាឡើយ។
ជាមួយគ្នានោះ នាងក៏មិនភ្លេចបញ្ជាក់បន្ថែមពីការលាងសម្អាតមុខឱ្យបានស្អាតត្រឹមត្រូវដែរដើម្បីឱ្យច្បាស់ថាកាកសំណល់នៅក្នុងរន្ធញើសត្រូវបានជម្រះចេញបានយ៉ាងល្អ។ ជំហានបន្ទាប់គឺជាដំណាក់កាលនៃការថែរក្សាស្បែកមុខប្រចាំខ្លួនរបស់យើង៕

























Account
Security
Favourite Content