អាថ៌កំបាំងខ្លីៗរបស់ Aimee Chan ថែខ្លួនឱ្យក្មេងជាងវ័យ រឹតតែភ្ញាក់ផ្អើលពេលដឹងអាយុពិត

សម្រាប់ប្រិយមិត្តជាហ្វេនចាស់វស្សារបស់ TVB ច្បាស់ជាស្គាល់ហើយនូវតារាស្រី Aimee Chan ដែលបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តភាគជាច្រើនរបស់ហុងកុង។ ជាងនេះទៅទៀត នាងក៏ជាបវរកញ្ញាហុងកុងឆ្នាំ ២០០៦​ ទៀតផង។ ក្រោយចូលសិល្បៈបានមួយរយៈធំ នាងបានរៀបការជាមួយតារាប្រុស Moses Chan និងទទួលបានចំណងដៃកូនប្រុសស្រីគួរឱ្យស្រឡាញ់ ៣ នាក់ផងដែរ។

ប្រសិនបើមើលតាមការបង្ហោះរូបភាពរបស់នាងនៅលើបណ្ដាញសង្គម យើងអាចនឹងគិតថាតារាស្រីរូបនេះមានអាយុត្រឹមជាង ៣០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងនាងមានអាយុដល់ទៅ ៤២ ឆ្នាំទៅហើយ។ ចង់ដឹងថា Aimee Chan មានអាថ៌កំបាំងបែបណាខ្លះ តោះ! មកមើលទាំងអស់គ្នា៖

១. ប្រើផលិតផលថែសម្រស់ធម្មជាតិ

ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈរហូតមកដល់បច្ចុប្បន្ន Aimee Chan ចូលចិត្តប្រើផលិតផលថែរក្សាសម្រស់ដែលមានគ្រឿងផ្សំបែបធម្មជាតិ។ ជាមួយគ្នានេះ នាងក៏មិនចូលចិត្តប្រើផលិតផលណាដែលមានគ្រឿងផ្សំច្រើនពេកនោះទេ។ ជាពិសេស នាងបានផ្ដោតលើផលិតផលថែរក្សាស្បែកមុខដែលមានផ្ទុកនូវវីតាមីន A  ដោយសារនាងជឿជាក់ថាវាអាចជួយបង្រួមរន្ធញើស និងកាត់បន្ថយស្នាមជ្រួញ។

រហូតចូលមកដល់វ័យ ៤០ ឆ្នាំតារាស្រីរូបនេះក៏បានផ្ដោតសំខាន់ខ្លាំងលើការប្រើផលិតផលប្រឆាំងភាពចាស់ផងដែរ។ លើសពីនេះ ការប្រើផលិតផលប្រឆាំងភាពចាស់ក៏ជួយកម្ចាត់ស្នាមអុជខ្មៅព្រមទាំងការពារស្បែកពីការបំពុលដោយបរិយាកាសខាងក្រៅផងដែរ។

២. ញ៉ាំអាហារសុខភាព

Aimee Chan មានទម្លាប់ញ៉ាំអាហារមានបន្លែច្រើនលើកលែងតែពេលនាងមានទម្ងន់ដែលតម្រូវឱ្យនាងញ៉ាំអាហារមានវីតាមីន និងសារធាតុចិញ្ចឹមឱ្យបានច្រើនដូចជាសាច់ ឬគ្រឿងសមុទ្រ។ រហូតមកដល់ពេលនាងសម្រាលកូនហើយពួកគេអាចញ៉ាំអាហារបាន ទើបនាងបែរមកញ៉ាំអាហាដូចកាលពីមុនវិញ។ ចំពោះអាហារណាដែលមានអំបិល និងស្ករច្រើនគឺត្រូវជៀសវាងដាច់ខាត។ បន្ថែមលើនេះ សូម្បីតែអាហារចៀន បំពង ឬអាហារប្រើប្រេងច្រើនក៏នាងមិនញ៉ាំដែរ។ ការធ្វើបែបនេះអាចជួយឱ្យនាងមានសុខភាពល្អ និងរក្សាទម្ងន់បាន។

៣. ចម្អិនម្ហូបដោយខ្លួនឯង

ជំនួសឱ្យការញ៉ាំអាហារខាងក្រៅ Aimee Chan តែងតែចម្អិនអាហារដោយខ្លួនឯង។ ចំពោះវិធីចម្អិនអាហារគឺត្រឹមត្រូវតាមកម្រិតស្ដង់ដាដែលនាងកំណត់ដោយផ្ទាល់ដោយសារនាងត្រូវប្រាកដចិត្តថាពួកគេញ៉ាំអាហារទាំងនោះបានទាំងឆ្ងាញ់ និងមានអត្ថប្រយោជន៍ដល់សុខភាព។ ជាពិសេសកូនៗដែលកំពុងលូតលាស់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៤. ហាត់ប្រាណឱ្យបានទៀងទាត់

បើទោះបីជានាងមានអារម្មណ៍ហត់នឿយយ៉ាងណា ក៏នាងត្រូវបង្ខំខ្លួនឯងឱ្យហាត់ប្រាណយ៉ាងហោចណាស់ត្រឹម ២០ នាទីដែរ។ ចំពោះវិធីហាត់ប្រាណរបស់នាងមានដូចជារាំ យូហ្គា ឡើងភ្នំ និង weight training ជាដើម។ មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែគឺសម្រាប់ក្រុមគ្រួសារទាំងមូល ជាពិសេសកូនៗរបស់ក៏ត្រូវតែមានទម្លាប់ហាត់ប្រាណផងដែរ។

៥. រស់នៅដោយថាមពលវិជ្ជមាន

គន្លឺះដ៏សំខាន់មិនអាចភ្លេចបានសម្រាប់នាងគឺការរស់នៅជាមួយថាមពលវិជ្ជមាន។ ដូច្នេះនាងត្រូវប្រើជីវិតឱ្យបានល្អដោយរស់នៅដោយភាពរីករាយ និងសុទិដ្ឋិនិយមជាមួយមនុស្សជុំវិញខ្លួន។ នាងបាននិយាយថាការរស់នៅថាមពលវិជ្ជមានគឺអាចផ្ដល់ភាពកក់ក្ដៅ ស្នាមញញឹមដល់ប្ដី និងកូនៗព្រមទាំងជំនួយដល់សម្រស់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ