ឈប់បានឈប់! អ្នកឆាប់កើតមុន បើមិនចង់ឡើងមុនពេញមុខ គួរចៀសអាហារ​ ៤ មុខនេះ!

បញ្ហា​មុន​គឺជាអ្វីដែល​មនុស្ស​ស្រី ឬសូម្បីមនុស្សប្រុសក៏​មិន​អាច​មើល​រំលងបានដែរ។ មូលហេតុនាំ​ឱ្យ​កើត​មុន ​ក្រៅ​ពី​អ័រម៉ូន អាហារ​ក៏​ជាកត្តាដ៏មានឥទ្ធិពលខ្លាំង​ដែរ! ​អ្វី​ដែល​យើង​ញ៉ាំរាល់ថ្ងៃមួយចំនួន ​គឺសុទ្ធតែ​អាច​បង្ក​ឱ្យ​កើត​មុន​។ ចង់ដឹងថាមានអាហារអ្វីខ្លះ តោះទៅមើលទាំងអស់គ្នា!

១. អាហារសមុទ្រ

សម្រាប់ស្រីៗដែល​ងាយ​កើត​មុន គួរតែ​ចៀសវាង​អាហារ​សមុទ្រ​ដែលមាន​កាឡូរី​ខ្ពស់​ ព្រោះប្រសិនបើទទួលទានកាឡូរីច្រើនពេក ថាមពលនៅក្នុងខ្លួនរបស់យើងប្រមូលផ្តុំក្នុងទម្រង់ជាខ្លាញ់ និងបណ្តាលឱ្យស្ទះរន្ធញើសផងដែរ។ ប្រសិនបើអ្នកចង់ញ៉ាំអាហារសមុទ្រ គួរជ្រើសរើសអាហារសមុទ្រណាដែលមានកាឡូរីទាប ដូចជាពពួកត្រីសាល់ម៉ុន និងត្រីសមុទ្រផ្សេងៗ។

២. អាហារប្រៃដិត

អ្នកដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រៃដិតៗ គួរដល់ពេលកែទម្លាប់ចេញហើយ ដោយសារតែនៅពេលដែលទទួលជាតិសូដ្យូមច្រើនពេក រាងកាយនឹងរក្សាបរិមាណទឹកច្រើនជាងធម្មតា ដើម្បីរក្សាតុល្យភាពក្នុងរាងកាយ ដែលបណ្តាលឱ្យកើតអាការហើម ការដុតបំផ្លាញជាតិខ្លាញ់ក៏ដំណើរការមិនប្រកបដោយប្រសិទ្ធភាព នាំឱ្យស្បែកឡើងខ្លាញ់ជ្រុលដែលជាមូលហេតុបណ្តាលឱ្យកើតមុន។ មិនតែប៉ុណ្ណោះ ការញ៉ាំប្រៃក៏ត្រូវបានគេរកឃើញថាមានផលប៉ះពាល់អវិជ្ជមានជាច្រើនទៀតដែរ ដូច្នេះអ្នកដឹងថាខ្លួនចូលចិត្តប្រៃ គួរកាត់បន្ថយទៅ។

៣. ទឹកដោះគោ

ដូចដែលគ្រប់គ្នាបានដឹងហើយថាទឹកដោះគោគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់ ប៉ុន្តែប្រសិនបើអ្នកផឹកច្រើនពេក ទឹកដោះគោក៏​ជា​មូលហេតុ​មួយ​នៃ​ការកើត​មុនដែរ ព្រោះ​វា​មាន​អ័រម៉ូន​ដែល​ជំរុញ​ឱ្យ​កើត​មុន​។ លើសពីនេះ ទឹកដោះគោ​ជាអាហារដែលរាងកាយយើង​ពិបាក​រំលាយ ហើយ​អាច​បង្ក​ឱ្យ​ទល់លាមក​។ ប្រសិនបើ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើងមាន​បញ្ហា នេះ​ជា​មូលហេតុ​មួយទៀត​នៃ​ការកើត​មុន​ដែរ​។

៤. គ្រឿងស្រវឹង

បើអ្នកមិនធ្លាប់​​ដឹង​ថា​ការ​ផឹក​ស្រា​អាច​បង្ក​ឱ្យ​កើត​មុន​ទេ ពេលនេះគួរតែដឹង! មូលហេតុ​ដែល​ធ្វើឱ្យកើត​មុននោះ​គឺ​ដោយសារ​ពេល​យើង​ពិសា​គ្រឿង​ស្រវឹង វា​នឹងធ្វើ​ឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដោយសារការនោមញឹក។ ប្រសិនបើរាងកាយបាត់បង់ជាតិទឹកច្រើន ក្រពេញខ្លាញ់របស់យើងផលិតខ្លាញ់ចេញដើម្បីជំនួសទឹកដែលបាត់បង់ ដែលជាតិខ្លាញ់ទាំងនេះហើយគឺជាដើមហេតុនាំឱ្យកើតមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ