ទម្លាប់ ៥ យ៉ាងមិនគួរធ្វើក្រោយម៉ោង ៩ យប់ បើមិនចង់គ្រោះថ្នាក់ដល់សុខភាព

មួយចំណែកនៃស្ថានភាពសុខភាពរបស់យើងគឺត្រូវបានឆ្លុះបញ្ចាំងតាមរយៈទម្លាប់នៃការរស់នៅដែរ។ ជាក់ស្ដែងទម្លាប់នៃការរស់នៅមួយចំនួនរបស់យើងអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពបានយ៉ាងងាយ។ ដូច្នេះថ្ងៃនេះ A.M.S សូមចែករំលែកនូវទម្លាប់ ៥ យ៉ាងដែលមិនគួរធ្វើក្រោយម៉ោង ៩ យប់៖

១.​ កុំប្រើថ្នាំបំប៉ន ឬវីតាមីន

មនុស្សជាច្រើនបានគិតថាការលេបថ្នាំបំប៉ន និងវីតាមីននៅពេលយប់គឺមានប្រយោជន៍ខ្លាំងជាងព្រោះវាជាពេលដែលរាងកាយសម្រាក និងងាយស្រួលស្រូបយកសារធាតុចិញ្ចឹម។ ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ក្រពះមែនទែន។ នៅពេលយើងគេង សរីរាង្គក្នុងខ្លួនក៏សម្រាកដែរ ដូច្នេះមុខងារមេតាបូលីសនឹកមានដំណើរការយឺទជាងមុន ហើយក៏មិនល្អក្នុងការស្រួបយកសារធាតុចិញ្ចឹមដែរ។

២. កុំផឹកទឹកច្រើន

មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថាការផឹកទឹកច្រើនគឺពិតជាល្អសម្រាប់សុខភាព។ ប៉ុន្តែបើយើងផឹកទឹកក្រោយម៉ោង ៩ យប់ វានឹងរំខានដំណេកព្រោះត្រូវក្រោកពាក់កណ្ដាលយប់ដើម្បីទៅបន្ទប់ទឹក។ ជាមួយគ្នានេះ ការក្រោកញឹកញាប់ពេលយប់បែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៅថ្ងៃបន្ទាប់ផងដែរ។

៣. កុំផឹកទឹកដោះគោ

ការផឹកទឹកដោះគោនៅពេលល្ងាចមានអត្ថប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែក្រោយម៉ោង ៩ យប់វានឹងមានផលប៉ះពាល់ដូចជាពិបាកដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យស្រទាប់ធ្មេញខូចខាតធ្ងន់ធ្ងរផងដែរ។ ស្របពេលនេះ​ សារធាតុ lactose ដែលនៅក្នុងទឹកដោះគោអាចបណ្ដាលឱ្យស្ទះសរសៃឈាម ប៉ះពាល់ដល់ចរន្តឈាម និងប៉ះពាល់ដំណេកជាដើម។

៤. កុំមុជទឹក

ការមុជទឹកពេលយប់ជាទម្លាប់ដ៏មានគ្រោះថ្នាក់ណាស់ដោយសារសីតុណ្ហភាពនឹងចុះត្រជាក់។ ទីមួយបើវាបង្កជាជំងឺស្រាលគឺគ្រាន់តែឈឺក្បាល អស់កម្លាំង រោយក ស្ពឹក និងឈឺរោយដៃជើងប៉ុណ្ណោះ។ ប្រសិនក្នុងករណីធ្ងន់ធ្ងរ វានឹងធ្វើឱ្យដាច់សរសៃឈាមខួរក្បាល ឬបាត់បង់ជីវិតទៀតផង។

៥. កុំមើលកម្មវិធីដែលប៉ះពាល់អារម្មណ៍

ចន្លោះពីម៉ោង ១១ យប់ដល់ម៉ោង ៦ ព្រឹកគឺជាម៉ោងមាសសម្រាប់ការគេង។ អ្នកជំនាញឱសថបុរាណចិនមានជំនឿថាការចូលគេងពិតជាល្អមែនទែន ប្រសិនបើអារម្មណ៍យើងស្ងប់។ ដូច្នេះក្រោយម៉ោង ៩ យប់យើងមិនគួរមើលកម្មវិធីណាដែលធ្វើឱ្យរំភើប ឬរន្ធត់ពេកនោះទេ។ ដោយសារខួរក្បាលមិនងាយនឹងបញ្ឈប់អារម្មណ៍រំភើប និងរន្ធត់ឡើយ ទើបធ្វើឱ្យពិបាកគេង ឬសុបិនច្រើន។ ហើយជាលទ្ធផលនឹងធ្វើឱ្យយើងនឿយហត់ អស់កម្លាំងនៅថ្ងៃបន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន