៥ វិធីនេះអាចជួយព្យាបាលមុនដោយខ្លួនឯង

ច្បាស់ណាស់គ្មានអ្នកណាម្នាក់ដែលចង់កើតមុនលើផ្ទៃមុខឡើយ ជាពិសេសមនុស្សស្រីតែម្ដង។ ភាគច្រើនក្រោយកើតមុន វាអាចនឹងធ្វើឱ្យយើងថប់បារម្ភបន្តិចដោយសារការបន្សល់ទុកនូវស្លាកស្នាម ផ្លែ ឬស្នាមអុជខ្មៅជាដើម។ ដើម្បីជួយសន្សំសំចៃថវិកាបានខ្លះ យើងក៏អាចសាកនូវវិធីទាំង ៥ ខាងក្រោមនេះសម្រាប់ព្យាបាលមុនដោយខ្លួនឯងបានដែរ៖

១. លាងសម្អាតមុខឱ្យបានត្រឹមត្រូវ

ដោយសាររន្ធរោមនៅលើផ្ទៃមុខរបស់យើងជាកន្លែងដែលងាយបឺតស្រូបយកជាតិពុល ធូលី និងសារធាតុកខ្វក់ផ្សេងៗទៀតទើបបង្កជាមុន។ ដូច្នេះការលាងសម្អាតផ្ទៃមុខត្រូវបានរាប់ជាវិធីមួយដែលអាចជួយកាត់បន្ថយការកើតមុនបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយភាពជ្រីវជ្រួញបានផងដែរ។ ប៉ុន្តែចំពោះការលា​ងសម្អាតនេះ ​មិនចាំបាច់ត្រូវលាងច្រើនដងពេកទេ ពោលគឺលាងឱ្យត្រូវតាមរបៀប និងប្រភេទស្បែកមុខគឺគ្រប់គ្រាន់ហើយ។

២. ស្រ្កាប់មុខ

ការស្រ្កាប់ស្បែកមុខគឺជាវិធីដែលអាចជម្រុះចេញនូវកោសិកាចាស់។ ប្រសិនបើយើងទុកកោសិកាចាស់ៗច្រើននៅលើស្បែកមុខ វានឹងបង្កជាមុនបានយ៉ាងងាយ។ សម្រាប់ប្រភេទស្បែកទូទៅអាចស្រ្កាប់បានចន្លោះពី ១ ទៅ ២ ដងក្នុងមួយអាទិត្យ។ ប៉ុន្តែសម្រាប់អ្នកដែលមានប្រភេទស្បែកងាយប្រតិកម្ម ឬខ្សោយគឺមិនត្រូវបានណែនាំឱ្យស្រ្កាប់មុខនោះទេដោយសារវានឹងធ្វើឱ្យរលាកខ្លាំងជាងមុនទៅទៀត។

៣. ប្រើផលិតផលមានមុខងារកម្ចាត់ជាតិពុល

ការប្រើប្រាស់ផលិតផលដែលមានសារធាតុបណ្ដេញជាតិពុលហើយគ្មានជាតិអាល់កុនដូចជា toner ក្រែម ឬសេរ៉ូមក៏ត្រូវបានចាត់ទុកជាការព្យាបាលមុនផងដែរ។ ជាឧទាហរណ៍ មុខងារសំខាន់របស់ toner គឺអាចជួយកម្ចាត់ជាតិកខ្វក់នៅលើមុខ និងបង្រួមរន្ធញើសផងដែរ។ ជាមួយគ្នានេះដែរ យើងក៏អាចប្រើនូវក្រែម ឬសេរ៉ូមដែលមានផ្ទុកអាស៊ីត salicylic ឬ BHA ដោយសុទ្ធសឹងជាសារធាតុជួយជម្រុះកោសិកាស្បែកចាស់ៗ កាត់បន្ថយការកើតមុន  និងស្នាមមុនថែមទៀតផង។

៤. ប្រើបន្ទះបិតមុន

ប្រសិនបើមិនចង់ឱ្យមុនឡើងកាន់ច្រើន ហើយស្នាមកាន់តែច្រើនដែរនោះ ចាំបាច់គឺមិនត្រូវប្រើឧបករណ៍ ឬដៃទៅញេចមុននោះទេ។ ការធ្វើបែបនេះនឹងបង្កើតជាឱកាសឱ្យមេរោគឆ្លងចូលទៅមុខរបួសបានយ៉ាងងាយ ហើយវានឹងបង្កការលាក ឬឡើងស្នាមជាដើម។ ដូច្នេះទើបអ្នកជំនាញភាគច្រើនណែនាំឱ្យប្រើជាបន្ទះបិតមុនវិញល្អជាង។ ការប្រើប្រាស់បន្ទះបិតមុននេះគឺអាចជួយការពារការឆ្លងចូលនូវមេរោគ កាត់បន្ថយមិនឱ្យមុនឡើងរាលដាល និងមិនធ្វើឱ្យមានស្នាមថែមទៀតផង។

៥. ប្រើផលិតផលការពារ និងបំបាត់មុន

ចំពោះអ្នកដែលមានបញ្ហាមុនគឺត្រូវបានគេណែនាំឱ្យប្រើប្រាស់ផលិតផលមានផ្ទុកនូវ AHA, BHA ឬ PHA ដែលសារធាតុទាំងនេះសុទ្ធសឹងតែអាចជម្រុះកោសិកាស្បែកងាប់ និងដោះស្រាយបញ្ហាស្ទះរន្ធញើសផងដែរ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃក៏ជារឿងចាំបាច់បំផុតដែរដោយសារពន្លឺព្រះអាទិត្យអាចចូលទៅបំផ្លាញរបាំងការពារស្បែក ធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម និងស្ទះរន្ធញើសជាដើម។ នៅពេលដែលខុសភាពស្បែកចុះខ្សោយ វាងាយនឹងកើតមុន ជាំ និងស្នាមអុជខ្មៅផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ