មកដឹងរឿងរ៉ាវពិត នៅពីក្រោយការបង្កើតក្រុម «ក្មេងខ្មែរ» មានសមាជិក២នាក់ សុជាតិ និងពន្លឺ

ក្មេងខ្មែរ គឺ​ជា​ក្រុម​ចម្រៀង​កម្ពុជា​ដែល​បង្កើត​ឡើង​ដោយមានសមាជិក ២នាក់ គឺ កៅ ពន្លឺ និង ជា សុជាតិ។ ក្រុមនេះត្រូវបង្កើតឡើងនៅឆ្នាំ ២០១៦ តែសមាជិកក្រុមទាំង ២ នាក់ធ្លាប់បានរួមការងារជាមួយគ្នាតាំងពីមុននោះមកម្ល៉េះ។ 

លើកឡើងពីក្រុមចម្រៀងក្មេងខ្មែរ ប្រិយមិត្តខ្លះប្រហែលធ្លាប់ដឹង ខ្លះទៀតក៏ពុំទាន់បានដឹងថាតើក្រុមចម្រៀងមួយនេះកើតឡើងដោយរបៀបណានោះទេ។ តួយ៉ាង ថ្មីៗនេះ ពន្លឺ និង សុជាតិ បានទម្លាយប្រវត្តិក្រុមចម្រៀងរបស់ខ្លួនខ្ទេចខ្ទីគ្មានសល់ ឱ្យទស្សនិកជនបានដឹងពីការកកើតរហូត ក្លាយជាក្រុមចម្រៀងមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្ន។

តាមការរៀបរាប់របស់ ពន្លឺ និង សុជាតិ រឿងពិតនៃក្រុមចម្រៀង ក្មេងខ្មែរ កើតឡើងដោយសារការគាំទ្ររបស់ តារាចម្រៀង ឡូ រ៉ាម៉ម ខណៈពេលដែល​អ្នក​នាង​កំពុងផ្តួចផ្តើមបង្កើតផលិតកម្ម បារមី (Baramey Production)។ ពេលនោះ ពន្លឺ និង សុជាតិ ត្រូវបានជ្រើសរើសដោយ ឡូ រ៉ាម៉ម ផ្ទាល់បង្កើតជាក្រុមចម្រៀងថ្មីមួយ ព្រោះ​ម្ចាស់​បទ ​«សុបិន​ស្នេហ៍»ជឿជាក់ថាអ្នកទាំងពីរមានសក្កានុពល ហើយ​ប្លែកនៅក្នុងប្រទេសកម្ពុជា។ 

ដោយឡែក ឈ្មោះក្រុមចម្រៀង ក្មេងខ្មែរ គឺបានមកពីការប្រជុំគ្នាស្វែងរក ដោយពេលនោះឈ្មោះដែលត្រូវបានលើកជាជម្រើសមានប្រមាណ ៣០ តែពុំទាន់មានពាក្យ ក្មេងខ្មែរ នោះទេ ប៉ុន្តែក្នុងឈ្មោះទាំងនោះវាមានពាក្យ «ក្មេង» និងពាក្យ «ខ្មែរ» ស្របពេលអ្នកទាំង ២ ក៏នៅវ័យក្មេងៗ ហើយក៏ជាអ្នកស្រលាញ់តន្រ្តី ចម្រៀងរបស់ខ្មែរ ទើប ពន្លឺ បង្កើតជាឃ្លាប្រយោគថា «ក្មេងអ្នកឡែ» ក្រលាស់មកថា «ខ្មែរអ្នកលេង» ទើបនាំគ្នាសម្រេចយកឈ្មោះក្រុមថា «ក្មេងខ្មែរ» នេះតែម្តងទៅ។ សម្រាប់តួនាទីក្នុងក្រុមភាគច្រើន ពន្លឺ ធ្វើការលើផ្នែកតែងនិពន្ធទំនុកច្រៀង និងច្រៀងរ៉េប ចំណែក សុជាតិ ធ្វើការច្រើនលើផ្នែកតន្ត្រី និងច្រៀង។

ទាំង ពន្លឺ និង សុជាតិ ធ្លាប់មានស្នាដៃរួមគ្នារួចមកហើយ គឺបទ «ស្នេហ៍៩» និងបទ «សៀវភៅកំណត់ហេតុស្នេហ៍» តាំងពីមិនទាន់បង្កើតចេញជាក្រុមចម្រៀង ក្មេងខ្មែរ។ ជាក់ស្តែង ពេលបង្កើតក្រុមចម្រៀងហើយ អ្នកទាំង២មិនទាន់មានចម្រៀងជាអាល់ប៊ុមអ្វីឡើយ តែដោយសារការផ្ចុងផ្ដើមរបស់តារាចម្រៀង​កូនខ្មែរ​ដែល​ធំធាត់​ឡើង​នៅអាមេរិក ឡូ រ៉ាម៉ម ក៏បង្កើតចេញចម្រៀងមួយបទចំណងជើង «ណាវណ្ណឺ គឺខ្ញុំ» ធ្វើឱ្យក្រុម ក្មេងខ្មែរ ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះលើទីផ្សារ និងមានគេស្គាល់ពីពេលនោះមក រហូតដល់ខែមេសា ឆ្នាំ ២០១៦ អ្នកទាំង ២បានបញ្ចេញអាល់ប៊ុមទី១ «MY WAY»។ ក្រោយមកក្រុមក្មេងខ្មែរ ក៏ចាប់ផ្តើមលេចមុខមាត់ក្នុងការប្រគុំតន្ត្រីធំៗ រួមទាំងការចេញទៅច្រៀងនៅក្រៅប្រទេសថែមទៀតផង។ នៅឆ្នាំ ២០១៨ អាល់ប៊ុមទី២ «MY WAY2» ក៏ត្រូវទម្លាក់លើទីផ្សារក្នុងនោះមានចម្រៀងចំនួន ៩ បទ សុទ្ធសឹងជាស្នាដៃកូនខ្មែរ របស់ក្រុមក្មេងខ្មែរ។ 

ច្រើនឆ្នាំកន្លងមកនេះ ក្រុមចម្រៀងក្មេងខ្មែរ បង្កើតបានស្នាដៃចម្រៀងជាច្រើនបទ ដោយបទទាំងនោះសុទ្ធសឹងជាទីពេញនិយមរបស់យុវវ័យ។ តួយ៉ាង គោលដៅ ជាបទចម្រៀងថ្មីចុងក្រោយបំផុតរបស់ ក្មេងខ្មែរ ft CHANGSTER ទើបទម្លាក់កាលពីចុងខែសីហា កន្លងទៅ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ