ចង់បានបបូរមាត់ផ្កាឈូកស្អាតអត់? អាចសាកប៉ុន្មានវិធីនេះបាន

បើនិយាយដល់ភាពទាក់ទាញរបស់មនុស្សស្រី បបូរមាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយចំនុចក្នុងនោះដែរ។ បបូរមាត់ទន់ ភ្លឺ រលោង និងពណ៌ផ្កាឈូកគឺអ្វីដែលស្រីៗតែងតែប្រាថ្នាចង់បាន។ ដោយសារភាគច្រើនយើងមានទំនោរថែរក្សាស្បែកជាងបបូរមាត់ទើបធ្វើឱ្យវាចាប់ផ្ដើមប្រេះបែក ស្ងួត ឬឡើងខ្មៅជាដើម។ ដូច្នេះហើយយើងគួរតែចាប់ផ្ដើមថែរក្សាបបូរមាត់ខ្លួនឯងឡើងវិញតាម ៥ វិធីដូចខាងក្រោមនេះ៖

១. រក្សាជាតិសំណើម

ការរក្សាជាតិសំណើមគឺជាចំនុចមូលដ្ឋាន និងសំខាន់បំផុតក្នុងការថែទាំបបូរមាត់។ ដូច្នេះយើងគួរតែលាបក្រែមផ្ដល់សំណើមដល់បបូរមាត់ឱ្យបានញឹកញាប់។ ហើយយើងគួរតែលាបវាក្នុងបរិមាណតិចតួចតែច្រើនដង។ ស្របពេលនេះដែរ យើងក៏ត្រូវបានណែនាំឱ្យលាបក្រែមផ្ដល់សំណើមពី ២ ទៅ ៤ ដងក្នុងមួយថ្ងៃដើម្បីរក្សាជាតិសំណើម និងជួយការពារបបូរមាត់ប្រេះខ្មៅ។​ សម្រាប់អ្នកមានបញ្ហាមាត់ស្ងួត ប្រេះ ឬឈឺខ្លាំងលាបកាន់តែញឹកកាន់តែល្អ។

២. ប្រើ lip balm ដែលអាចការពារកម្ដៅថ្ងៃ

មិនថាស្បែកមុខ ឬស្បែកដងខ្លួននោះទេ សូម្បីតែបបូរមាត់ក៏ជាកន្លែងដែលអាចត្រូវកម្ដៅថ្ងៃដែរ។ ដូច្នេះទើបយើងត្រូវជ្រើសរើស lip balm ដែលមាន SPF ដើម្បីជួយការពារបបូរពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ មិនតែប៉ុណ្ណោះ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងក្រែមក៏អាចធ្វើជារបាំងការពារបបូរមាត់ពីការរលាកផងដែរ។

៣. ស្រ្កាបបបូរមាត់

ការស្រ្កាបបបូរមាត់ពី ១ ទៅ ២ ដងក្នុងមួយថ្ងៃអាចជួយជម្រុះកោសិកាស្បែកចាស់ៗ និងធ្វើឱ្យមានៅទន់ និងរលោង។ យើងគ្រាន់តែប្រើចុងម្រាមដៃមកស្រ្កាបថ្នមៗនៅលើបបូរមាត់ទុក ១០ នាទីរួចជាមួយទឹកក្ដៅឧណ្ហៗ។ ក្រោយពេលលាងសម្អាតរួចរាល់ហើយ យើងត្រូវលាបក្រែម ឬម៉ាសដើម្បីការពារ និងបន្ថែមសំណើមដល់ស្បែកបបូរមាត់។

៤. ប្រើច្រាសដុសធ្មេញ

ប្រសិនបើយើងមិនមានពេលគ្រប់គ្រាន់ក្នុងការស្រ្កាបនោះទេ យើងអាចប្រើច្រាសដុសធ្មេញមកជំនួសបាន។ យើងគ្រាន់តែប្រើច្រាសដុសធ្មេញទន់ៗទៅជ្រលក់ជាមួយទឹកក្ដៅឧណ្ហៗមកដុសលើបបូរមាត់ប្រហែល ១ ទៅ ២ នាទីជាការស្រេច។ ការធ្វើបែបនេះក៏អាចជួយកម្ចាត់កោសិកាចាស់ៗបានដែរ។ ក្រោយដុសហើយ យើងត្រូវលាបក្រែមការពារដូចពេលស្រ្កាបបូរមាត់ដែរ។

៥. កុំឧស្សាហ៍លិឍបបូរមាត់

វាជារឿងប្រសើរប្រសិនបើយើងអាចកាត់បន្ថយទម្លាប់លិឍបបូរមាត់បាន។ ការលិឍបបូរមាត់អាចនឹងធ្វើឱ្យមានផលប៉ះពាល់ច្រើនជាងដោយសារទឹកមាត់ឆាប់ស្ងួតហើយស្រូបយកជាតិសំណើមដែលបណ្ដាលឱ្យបបូរមាត់ងាយស្ងួត និងប្រេះ។ ដូច្នេះដើម្បីកាត់បន្ថយទម្លាប់មួយនេះ យើងអាចប្រើ lip balm មកជំនួសពេលដែលចង់លិឍបបូរមាត់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា