៥ វិធីធម្មជាតិព្យាបាលស្បែកស្ងួត រមាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញ

បច្ចុប្បន្ននេះ​អាកាសធាតុប្រែប្រួលមិនទៀងដែលបណ្ដាលឱ្យស្បែកស្ងួត បាត់បង់ជាតិសំណើមគ្រប់គ្រាន់ ហើយបង្កើតឡើងជាស្នាមជ្រីវជ្រួញតែម្ដង។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ហើយ ការរួមបញ្ចូលជាមួយវិធីសាស្រ្តបែបធម្មជាតិក៏ជាជំនួយមួយក៏ល្អដែរ។ ដូច្នេះយើងសូមចែករំលែកនូវវិធីសាស្រ្តធម្មជាតិ ៥ ជួយឱ្យស្បែកទន់រលោង មានសំណើម និងកាត់បន្ថយភាពចាស់ ហើយអាចប្រើពេញមួយដងខ្លួនទៀតផង៖

១. បន្ថយទម្លាប់ងូតទឹកក្ដៅ

សម្រាប់អ្នកដែលមានប្រភេទស្ងួត ឬឆាប់ស្ងួត ការកាត់បន្ថយការងូតទឹកក្ដៅគឺជាជំហានសំខាន់បំផុតមិនគួរធ្វេសប្រហែស។ ការងូតទឹកក្ដៅញឹកញាប់នឹងធ្វើឱ្យស្បែកងាយខូចខាត ស្ងួតខ្លាំង ជាពិសេសជាតិប្រេងធម្មជាតិរបស់ស្បែកក៏ត្រូវបានកាត់បន្ថយផងដែរ។ លើសពីនេះ សម្រាប់អ្នកដែលមានបញ្ហាស្បែកស្ងួតខ្លាំងមិនគួរងូតទឹកយូរពេកឡើយព្រោះវានឹងធ្វើឱ្យស្បែកឆាប់ឡើងប្រេះ ឬបង្កការឈឺចាប់ជាដើម។ ដូច្នេះពីចន្លោះ ៥ ទៅ ១០ នាទីគឺថេរវេលាល្អបំផុត។  

២. កាត់បន្ថយផលិតផលមានជាតិកាត់

មួយផ្នែកដែលធ្វើឱ្យស្បែក​មុខ និងដងខ្លួនឡើង​ស្ងួត ឬ​ប្រេះអាចបណ្តាលមកពីផលិតផលសម្អាតស្បែកដែលមានសារធាតុផ្សំខ្លាំងៗ ហើយសម្បូរជាតិកាត់។ ជាពិសេសទឹកអប់ដែលមានក្លិនឈួលខ្លាំងក៏អាចរួមចំណែកធ្វើឱ្យស្បែករបស់យើងស្ងួត អាឡែស៊ី រលាក និងស្តើងផងដែរ។

ដូច្នេះគេណែនាំយើងឱ្យព្យាយាមប្រើផលិតផលណាដែលមានសាច់ស្រាល និងទន់ដើម្បីឱ្យសុខភាពកាន់តែល្អ។ ប្រសិនបើអាចក្រោយងូតទឹកយើងក៏អាចប្រើជាមួយនឹងប្រេងដូង ឬប្រេងប្រភេទដែលមានមុខងារផ្ដល់សំណើមរឹតតែប្រសើរ។

៣. ផឹកទឹកកាន់តែច្រើនកាន់តែល្អ

ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺជាវិធីមួយផ្សេងទៀតដើម្បីព្យាបាលស្បែកស្ងូតតាមធម្មជាតិ និងមិនចាំបាច់ចំណាយច្រើនទៅលើផលិតផលថ្លៃៗច្រើនឡើយ។ ព្រោះទឹកនឹងជួយឱ្យរាងកាយ និងស្បែករបស់យើងមានសំណើមជានិច្ច។ ដូច្នេះដើម្បីបង្កើនប្រសិទ្ធនៃការព្យាបាលឱ្យកាន់តែល្អ យើងអាចប្រើទឹកជាអ្នកដោះស្រាយបញ្ញាបាត់បង់សំណើមពីខាងក្នុង ខណៈពេលផលិតផលផ្ដល់សំណើមជាអ្នកដោះស្រាយបញ្ហាផ្នែកខាងក្រៅ។

៤. ផឹកទឹកដោះគោ

ទឹកដោះគោផ្ទុកទៅដោយសារធាតុបាយអូទីនដែលជួយស្ដារស្បែកស្ងួត និងក្រៀមឱ្យមានភាពប្រសើរឡើងវិញ។ ខណៈពេលអាស៊ីតឡាក់ទិកនៅក្នុងទឹកដោះគោមានតួនាទីផ្តល់សំណើម បង្កើនជាតិទឹក និងចិញ្ចឹមស្បែករបស់អ្នក។ ជាមួយគ្នានេះ ប្រូតេអ៊ីនដែលនៅក្នុងទឹកដោះគោក៏អាចជួយជួសជុលជាលិកា និងលើកសម្រស់ឱ្យក្មេងជាងវ័យបានដែរ។

៥. ញ៉ាំអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងអូមេហ្គា ៣

ការញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជាវិធីព្យាបាល​ស្បែក​ស្ងួត​ដោយ​ធម្មជាតិមួយដ៏ល្អដែរ។ ព្រោះនៅពេលស្បែករបស់យើងស្ងួត កោសិកាស្បែកនឹងត្រូវបានបំផ្លាញលឿនជាងការជួសជុល។ ដូច្នេះទើបយើងគួរតែញ៉ាំអាហារដែលជួយឲ្យស្បែកមានសុខភាពល្អដូចជាផ្លែបឺរី ប៉េងប៉ោះ ការ៉ុត សណ្តែក ក៏ដូចជាត្រីសាលម៉ុនជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ