រឿង ៥ យ៉ាងមិនគួរធ្វើភ្លាមៗក្រោយញ៉ាំបាយរួចអាចប៉ះពាល់សុខភាពដោយមិនដឹងខ្លួន

ភាគច្រើនទម្លាប់នៃការញ៉ាំអាហារប្រចាំថ្ងៃគឺជាមូលហេតុធំបំផុតដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ពេលខ្លះយើងបានមើលរំលងនូវទម្លាប់តូចៗមួយចំនួនដែលអាចបណ្ដាលឱ្យមានហានិភ័យដល់សុខភាពដោយមិនដឹងខ្លួន។ ឆ្លៀតឱកាសនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវទម្លាប់ ៥ យ៉ាងដែលមិនគួរធ្វើក្រោយបាយហើយភ្លាមៗ៖

១. កុំជក់បារី៖ ជាធម្មតាការជក់បារីបានធ្វើឱ្យប៉ះពាល់ដល់សួតខ្លាំងណាស់ទៅហើយ។ ប៉ុន្តែយោងតាមលទ្ធផលពិសោធន៍របស់អ្នកជំនាញបានរកឃើញថាការជក់បារីក្រោយញ៉ាំបាយហើយភ្លាមៗមួយដើមស្មើការជក់បារី ១០ ដើមដែលបណ្ដាលឱ្យហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកច្រើនជាងធម្មតា។

២. កុំញ៉ាំផ្លែឈើ៖ ភាគច្រើនយើងមានទម្លាប់ញ៉ាំផ្លែឈើលាងមាត់ក្រោយបាយ ប៉ុន្តែមិនគួរញ៉ាំភ្លាមៗមុន ឬក្រោយញ៉ាំបាយនោះទេ។ វាអាចនឹងធ្វើឱ្យយើងហើមពោះ ឬឈឺក្រពះដោយសារតែមានការពិបាកក្នុងការរំលាយ។ ដូច្នេះជាការប្រសើរប្រសិនបើយើងញ៉ាំផ្លែឈើ ១ ទៅ ២ ម៉ោងមុន ឬក្រោយញ៉ាំបាយ។

៣. កុំផឹកទឹកតែ៖ ក្លិនឈ្ងុយ និងរសជាតិរបស់ស្លឹកតែអាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយបានយ៉ាងល្អ។ ប៉ុន្តែយើងមិនគួរញ៉ាំវាក្រោយញ៉ាំបាយនោះទេដោយសារស្លឹកតែមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលធ្វើឱ្យពិបាកក្នុងការរំលាយអាហារ។

៤. កុំងូតទឹក៖ ក្រពះរបស់យើងត្រូវការថាមពលច្រើន និងបរិមាណឈាមគ្រប់គ្រាន់ដើម្បីរំលាយអាហារ។ ប៉ុន្តែការងូតទឹកភ្លាមៗក្រោយញ៉ាំបាយរួចនឹងធ្វើឱ្យឈាមរត់ទៅកាន់ដៃជើង និងសីតុណ្ហភាពក្នុងរាងកាយថតចុះបណ្ដាលឱ្យប្រព័ន្ធរំលាយអាហារចាប់ផ្ដើមមិនប្រក្រតី។ ដូច្នេះយើងគួររងចាំយ៉ាងហោចណាស់ ៣០ ទៅ ៤៥ នាទីក្រោយបាយរួចសឹមងូតទឹក។

៥. កុំគេង៖ មនុស្សយើងភាគច្រើនមែនទែនដែលញ៉ាំបាយងងុយគេង ឬហៅថាពុលបាយ។ ប៉ុន្តែយើងមិនគួរគេងភ្លាមៗតាមចិត្តចង់នោះទេព្រោះវាអាចប៉ះពាល់ដល់ការរំលាយអាហារ រំខានដំណេក ព្រមទាំងបណ្ដាលឱ្យមានខ្យល់នៅក្នុងក្រពះពោះវៀនផងដែរ។ ដូច្នេះគួរញ៉ាំអាហារឱ្យបានយ៉ាងហោច ៤ម៉ោងមុនចូលគេង ដើម្បីទុកពេលឱ្យរាងកាយអាចរំលាយអាហារបានល្អ​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)