កាហ្វេអាចត្រូវបានរាប់ជាភេសជ្ជៈមួយមុខដែលមនុស្សភាគច្រើនមិនអាចខ្វះព្រោះវាបានជួយធ្វើឱ្យអារម្មណ៍កាន់តែស្រស់ស្រាយ។ ក្រៅពីធ្វើឱ្យអារម្មណ៍ស្រស់ថ្លាហើយ កាហ្វេក៏មានគុណប្រយោជន៍ផ្សេងទៀតផងដែរ។ ប៉ុន្តែកាហ្វេដែលមានលក្ខណៈសម្បត្តិល្អខ្លាំងគឺមានកាហ្វេខ្មៅសុទ្ធហើយមិនមានធាតុផ្សំដូចជាស្ករ ឬទឹកដោះគោប៉ុណ្ណោះ។ ដូច្នេះការផឹកកាហ្វេខ្មៅមួយពែងក្នុងមួយថ្ងៃអាចជួយផ្លាស់ប្ដូរ ៥ យ៉ាងក្នុងរាងកាយបានកាន់តែប្រសើរ៖
១. ពង្រឹងភាពស៊ាំ ការពារជំងឺ
កាហ្វេសម្បូរទៅដោយអាស៊ីត chlorogenic (CGA) ដែលមានឥទ្ធិពលលើប្រព័ន្ធភាពស៊ាំជាមួយនឹងសកម្មភាពប្រឆាំងបាក់តេរី ផ្សិត មេរោគ និងសារធាតុប្រឆាំងអុកស៊ីតកម្មទៀតផងដែរ។ ជាមួយគ្នានេះ ការទទួលទានកាហ្វេខ្មៅក៏ជាវិធីសាស្រ្តមួយដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺឈឺក្បាលប្រកាំង ព្រមទាំងការពារជំងឺហឺត ជំងឺថ្លើម និងបន្ទាបកម្រិតកូឡេស្ដេរ៉ូលមិនល្អក្នុងរាងកាយ។
មិនតែប៉ុណ្ណោះ ការផឹកកាហ្វេក៏អាចជួយបន្សាបជាតិស្រវឹងបានផងដែរ។
២. កាត់បន្ថយស្រ្តេស
យោងតាមការសិក្សាមួយចំនួនបានរកឃើញថាការផឹកកាហ្វេអាចជួយកាត់បន្ថយភាពតានតឹងផ្នែកអារម្មណ៍ និងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ ឥទ្ធិពលរបស់កាហ្វេទៅលើខួរក្បាលមិនត្រឹមតែឱ្យយើងមានស្មារតីប្រុងប្រយ័ត្ននោះទេ ប៉ុន្តែវាក៏មានប្រយោជន៍ទៅដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលអាចជួយប្រឆាំងនឹងរោគសញ្ញានៃភាពតានតឹងផថដែរ។
៣. សម្រកទម្ងន់ ដុតជាតិខ្លាញ់
សារធាតុចិញ្ចឹមដែលមាននៅក្នុងកាហ្វេដូចជា niacin ប៉ូតាស្យូម ម៉ាញេស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មអាចធ្វើឱ្យសុខភាពនៃប្រព័ន្ធរំលាយអាហារប្រសើរជាងមុន គាំទ្រដល់មុខងារសាច់ដុំ ព្រមទាំងពង្រឹងសុខភាពបេះដូងផងដែរ។ លើសពីនេះ ជាតិកាហ្វេអ៊ីនក៏អាចជួយបង្កើនការរំលាយអាហារ បង្កើនថាមពល និងជំរុញដល់ការសម្រកទម្ងន់ទៀតផង។
៤. ពង្រឹងសុខភាពស្បែក
ជាតិអាស៊ីត និងអាស៊ីត CGA ដែលនៅក្នុងគ្រាប់កាហ្វេអាចជួយកាត់បន្ថយការរលាកដោយសារបញ្ហាស្បែកដូចជាជំងឺត្រអក មុន និងស្បែករបកក្រហមជាដើម។ បន្ថែមពីលើនេះ កាហ្វេក៏មានគុណសម្បត្តិក្នុងការប្រឆាំង និងទប់ស្កាត់ជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈស្បែកបានផងដែរ។
៥. ជំនួយការចងចាំ និងប្រព័ន្ធរំលាយអាហារ
កាហ្វេត្រូវបានគេរកឃើញថាជាភ្នាក់ងារមួយជំរុញឱ្យមានការផលិតអរម៉ូនរំលាយអាហារ gastrin; និងអាស៊ីត hydrochloric ដែលជួយបំបែកអាហារក្នុងក្រពះបានយ៉ាងល្អ។ យោងតាមការសិក្សាបានបង្ហាញថាអ្នកផឹកកាហ្វេនៅពេលព្រឹកមានការចងចាំបានប្រសើរមិនថាក្នុងរយៈពេលខ្លី ឬវែងនោះទេ៕























Account
Security
Favourite Content