អ្នកគាំទ្ររំភើបមិនតិចខណៈ ទិនហ្វី ប្រកាស​គម្រោងថ្មីសហការជាមួយ Jay Chou

សារព័ត៌មាន Oriental Daily បានរាយការណ៍កាលពីថ្ងៃទី ៩ ខែមីនា ថាតារាសម្ដែងនិងជាផលិតករជើងចាស់ហុងកុង Stephen Chow (ទិនហ្វី) បានប្រកាសថាខ្លួននឹងមានគម្រោងសហការជាមួយ Jay Chou ខណៈចែករំលែករូបថតខ្លួនឯងស្តាប់ចម្រៀងពីអាល់ប៊ុម Greatest Works of Art របស់ Jay Chou។

បន្ទាប់​មក គេ​ក៏​ឃើញ Jay Chou ​បង្ហោះសារឆ្លើយឆ្លងជាមួយ Stephen Chow តាម​បណ្តាញ​សង្គមវិញដែរ។ តារា​ចម្រៀង​តៃវ៉ាន់ដែលពេលនេះ​កំពុង​នៅ​ប្រទេស​បារាំង បាន​និយាយ​ថាខ្លួន​នឹង​ទៅ​ហុងកុង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ពិភាក្សា​គម្រោង​ថ្មី​ជាមួយ​ស្ដេច​កំប្លែង​ទិនហ្វី។

ទោះយ៉ាងណា Stephen Chow និង Jay Chou មិន​បាន​បង្ហាញ​ព័ត៌មាន​ជាក់​លាក់​ទាក់​ទង​នឹង​ការ​ចាប់​ដៃ​គ្នាលើកនេះនៅឡើយ​ទេ។ នៅលើបណ្ដាញសង្គម ទស្សនិកជនបានសម្ដែងការចាប់អារម្មណ៍ច្រើនចំពោះការសហការគ្នារវាងកំពូលតារាទាំងពីរដួង ដែលមានបុគ្គលិកលក្ខណៈផ្ទុយគ្នាស្រឡះ។

បច្ចុប្បន្ន Stephen Chow កំពុងមមាញឹកជាមួយនឹងគម្រោងជ្រើសរើសតារាសម្ដែងដែលមានទេពកោសល្យ ព្រមទាំងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ ប្រភពខ្លះនិយាយថាលោកចង់វាយលុកលើវិស័យបច្ចេកវិទ្យាពិភពនិម្មិត Metaverse ទៀតផង។ ចំណែក Jay Chou  វិញគឺ​កំពុងមមាញឹកជាមួយការប្រគំតន្ត្រីទេសចរណ៍​ដោយនៅថ្ងៃទី ៥ដល់ទី១៤ ខែឧសភា គេ​នឹងធ្វើការប្រគំតន្ត្រីចំនួន ៧ នៅហុងកុង។

គួរបញ្ជាក់ថា Stephen Chow គឺជាតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏មានឥទ្ធិពលម្នាក់នៅវិស័យកុនហុងកុង។ ភាពយន្តដែលជួយឱ្យឈ្មោះរបស់តារាវ័យ ៦០ឆ្នាំរូបនេះមានភាពល្បីល្បាញមានដូចជា Shaolin Football Team, King of Comedy និង The Mermaid ជាដើម។

Jay Chou ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា Legend មួយរូប​នៃ​ឧស្សាហកម្ម​តន្ត្រី​ចិន​បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុងវិស័យចម្រៀង​ជាង ​២០​ឆ្នាំ។ ក្នុងអាជីពរបស់ខ្លួន តារាចម្រៀងប្រុសវ័យ ៤៤ឆ្នាំរូបនេះបានចេញអាល់ប៊ុមចំនួន ១៤ បានរៀបចំតន្ត្រីទេសចរណ៍ពិភពលោកចំនួន ៦ ជាមួយលើកនឹងការសម្ដែង ៣០០ឆាក ។ Jay Chou បានឈ្នះពានរង្វាន់ Golden Melody ចំនួន ១៥ ដែលរៀបចំដោយរដ្ឋាភិបាលតៃវ៉ាន់។ លើស​ពី​នេះ​លោក​ក៏​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​បានចំនួន ​៩​រឿង​ផង​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប