៥​ទម្លាប់​ទាក់ទង​ការ​គេង​ ​ដែល​បណ្ដាល​ឱ្យ​ខូច​ថ្លើម​ មនុស្ស​ជា​ច្រើន​​​ធ្វើ​ជា​ប្រចាំ​

ក្រៅពីការ​សេពគ្រឿងស្រវឹង មាន​ទម្លាប់​តូចតាច​ជា​ច្រើនទៀត​ដែល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​មហិមា។​ ជាពិសេស​ទម្លាប់​ទាក់ទង​នឹង​ការ​គេង​ខាងក្រោម​ទាំង​នេះ។​

.​ ចូល​គេង​ទាំង​ខឹង

មាន​គូស្នេហ៍​ជា​ច្រើន​ដែល​ព្រមព្រៀង​គ្នា​ថា​ “នឹង​មិន​ឈ្លោះ​គ្នា​មុន​ពេល​ចូល​គេង”។​ នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ចំណង​អាពាហ៍ពិពាហ៍​ស្ថិតស្ថេរ​នោះ​ទេ​ តែ​វា​ក៏​ល្អ​សម្រាប់​សុខភាព​ផង​ដែរ​ ជាពិសេស​សុខភាព​ថ្លើម។​ នៅ​ពេល​ខឹង​ រាងកាយ​នឹង​បញ្ចេញ​សារធាតុ​ catecholamines​ ដែល​ជា​សារធាតុ​ធ្វើ​សកម្មភាព​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ​រួម​ បង្កើន​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម​ និង​ឈាម។​ នេះ​ជា​មូលហេតុ​បណ្ដាល​ឱ្យ​ខូច​ថ្លើម​ និង​រាងកាយ។​ ការ​ខឹង​មុន​ និង​ក្រោយ​ពេល​ចូល​គេង​ ប៉ះពាល់​ដល់​សមត្ថភាព​ថ្លើម​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ ជួសជុល​ និង​ខូចខាត​ទ្វេ​ដង។​ ការសិក្សា​ខ្លះ​ក៏​បង្ហាញ​ផង​ដែរ​ថា​ កំហឹង​នឹង​បង្កើន​ចង្វាក់​បេះដូង​ ធ្វើ​ឱ្យ​មនុស្ស​ឆាប់​ខឹង​ និង​មាន​បញ្ហា​ដំណេក។​ ការ​គេង​មិន​បាន​គ្រប់គ្រាន់​ នឹង​កាត់បន្ថយ​ភាព​ស៊ាំ​ ហើយ​ប៉ះពាល់​ដល់​សមត្ថភាព​ថ្លើម​ក្នុង​ការ​ជួសជុល​ថ្លើម​នៅ​ពេល​យប់។​

.​ គេង​មិន​គ្រប់គ្រាន់

យុវជន​សម័យ​នេះ​មាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ​ ដែល​ទម្លាប់​នេះ​ធ្វើ​ឱ្យ​ថ្លើម​ងាយ​ខូច​បំផុត។​ ព្រោះ​ពេល​គេង​ រាងកាយ​នឹង​ដំណើរការ​ព្យាបាល​ដោយ​ខ្លួនឯង​ស្វ័យប្រវត្តិ។​ បើ​អ្នក​គេង​មិន​គ្រប់គ្រាន់​ ភាព​ស៊ាំ​របស់​រាងកាយ​នឹង​ធ្លាក់​ចុះ។​ ចំពោះ​អ្នក​ជំងឺ​ថ្លើម​ បើ​នៅ​តែ​ចូល​គេង​យប់​ជ្រៅ​ និង​ធ្វើ​ឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។​ យោង​តាម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ យើង​គួរ​តែ​គេង​មុន​ម៉ោង​ ១១​ យប់​ និង​ឱ្យ​គ្រប់​ ៧​ ទៅ​ ៨​ ម៉ោង​ ទើប​ថ្លើម​អាច​បន្សាប​ជាតិ​ពុល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ល្អ​ដល់​សុខភាព។​

.​ ជក់បារី​មុន​ពេល​ចូល​គេង

ទម្លាប់​នេះ​ភាគច្រើន​កើត​លើ​បុរស​ បារី​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សួត​ទេ​ តែ​ក៏​បំផ្លាញ​ថ្លើម​ដែរ​ ជាពិសេស​បើ​ជក់បារី​នៅ​ពេល​យប់។​ ការ​ជក់បារី​បង្កើន​បន្ទុក​បន្សាប​ជាតិ​ពុល​លើ​ថ្លើម​ និង​ធ្វើឱ្យ​ថ្លើម​បាត់បង់​សារធាតុ​ចិញ្ចឹម។​ សារធាតុ​គីមី​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​បារី​នឹង​ចូល​ទៅ​ដល់​ថ្លើម​ ហើយ​រាំងស្ទះ​ដំណើរការ​អុកស៊ីដកម្ម​ដោយ​បង្កើត​រ៉ាឌីកាល់សេរី​បំផ្លាញ​កោសិកា​ថ្លើម។​ វា​ក៏​បង្ក​ជា​ជម្ងឺ​ Fibrosis​ (ដុះ​សាច់​ជា​បន្ទះៗ)ដែរ។​ ការ​ជក់​បារី​មុន​ពេល​ចូល​គេង​ គឺ​ជា​ការ​ដាស់​ខួរក្បាល​ និង​មិន​ធ្វើ​ឱ្យ​ងងុយ​គេង។​ លើស​ពី​នេះ​ ប្រសិន​បើ​អ្នក​ជក់បារី​នៅ​ក្នុង​បន្ទប់​ ផ្សែង​នឹង​អាប់អួ​នៅ​ក្នុង​បន្ទប់​ធ្វើ​ឱ្យ​សមាជិក​ពិបាក​ដក​ដង្ហើម​ ហើយ​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ សួត​ បន្តិច​ម្តងៗ។​

.​ ញ៉ាំ​អាហារ​ពេល​យប់

ការ​ញ៉ាំ​អាហារ​នៅ​ពេល​យប់​ អាច​ជួយ​បំបាត់​ការ​ស្រេក​ឃ្លាន​របស់​អ្នក​បាន​ ប៉ុន្តែ​ជា​ពេល​ដែល​រាងកាយ​ត្រូវការ​សម្រាក។​ ការ​ញ៉ាំ​បែប​នេះ​ជា​ប្រចាំ​នៅ​ពេល​យប់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណេក​ដាក់​បន្ទុក​លើ​ក្រពះ​ និង​ពោះវៀន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បំផ្លាញ​ថ្លើម​ដែរ។​ ប្រសិន​បើ​អ្នក​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ រាងកាយ​នឹង​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ និង​កាឡូរី​យ៉ាង​ច្រើន​ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ខ្លាញ់​រុំ​ថ្លើម។​

.​ មិន​នោម​បន្ទាប់​ពី​ភ្ញាក់​ពី​គេង

អ្នក​ជំនាញ​មក​ពី​សមាគម​ស្រាវជ្រាវ​ផ្នែក​ថ្លើម​ បាន​និយាយ​ថា​ ជាតិពុល​ត្រូវ​បាន​បញ្ចេញ​ចោល​តាមរយៈ​ការ​បត់ជើងតូច។​ ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​មាន​ទម្លាប់​បត់ជើងតូច​ជា​រៀងរាល់​ព្រឹក​ ដើម្បី​បណ្ដេញ​ជាតិពុល​ដែល​បាន​កកកុញ​នៅ​ពេល​យប់។​ ចៀសវាង​បណ្ដោយ​ឱ្យ​ជាតិពុល​កកស្ទះ​ក្នុង​រាងកាយ​ច្រើន​ ព្រោះ​ថ្លើម​ត្រូវ​ធ្វើការ​ធ្ងន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ