វិធីធម្មជាតិទាំង ៥ អាចជួយដោះស្រាយបញ្ហាសក់ជ្រុះ

ជាទូទៅមនុស្សតែងតែជួបប្រទះនូវបញ្ហាសក់បែកចុង សំពោង ជាពិសេសគឺជ្រុះសក់។ ចំពោះបញ្ហាសក់ជ្រុះនេះគឺបណ្ដាលមកពីអតុល្យភាពអរម៉ូន កង្វះសារធាតុចិញ្ចឹម ស្បែកក្បាលស្ងួត និងសក់ខូចជាដើម។ មិនតែប៉ុណ្ណោះ វាក៏អាចបណ្ដាលមកពីបញ្ហាកង្វះជាតិសំណើម កក់សក់មិនបានស្អាតត្រឹមត្រូវ ការប្រើប្រាស់កម្ដៅខ្លាំងពេក ការផ្លុំសម្ងួតសក់ ការលាបពណ៌សក់ និងការចងសក់តឹងពេកផងដែរ។ ក្រៅពីការប្រើប្រាស់ផលិតផល និងថ្នាំសម្រាប់ជំនួយការដុះសក់ វិធីធម្មជាតិទាំង ៥ ខាងក្រោមនេះក៏អាចជួយបានដែរ៖

១. ប្រេងដូង

ប្រេងដូងគឺត្រូវបានគេចាត់ទុកជាអ្នកផ្ដល់សំណើមធម្មជាតិដែលអាចជួយការពារការបាត់បង់នូវប្រូតេអ៊ីនរបស់សក់។ ជាមួយនឹងអាស៊ីត lauric នៅក្នុងប្រេងដូងមានគុណសម្បត្តិក្នុងការប្រឆាំងនឹងផ្សិត និងការពារស្បែកក្បាលមិនឱ្យស្ងួត ឡើងអង្គែ ក៏ដូចជាកាត់បន្ថយការជ្រុះសក់ផងដែរ។ យើងគ្រាន់តែម៉ាស្សាប្រេងដូងថ្នមៗលើស្បែកក្បាលហើយអប់ទុករយៈពេលពី ១៥ ទៅ ៣០ នាទីរួចកក់សក់ចេញជាការស្រេច។ យើងអាចធ្វើបែបនេះយ៉ាងហោចណាស់មួយដងក្នុងមួយសប្ដាហ៍នឹងកាន់តែធ្វើឱ្យសក់មានសុខភាពរឹងមាំ។

២. ញ៉ាំវីតាមីន​

វីតាមីន C និងវីតាមីន D3 រួមទាំងបាយអូទីនគឺសុទ្ធសឹងតែជាវីតាមីនដែលជួយពង្រឹងសុខភាពសក់យើងបានយ៉ាងល្អ។ វីតាមីន C បានដើរតួជាអ្នកផលិតខូឡាជែនសម្រាប់ស្បែកក្បាល ខណៈពេលវីតាមីន D3 ក៏ជួយបង្កើតសារធាតុការ៉េទីនផងដែរ។ មិនតែប៉ុណ្ណោះ សារធាតុបាយអូទីនដែលនៅក្នុងប្រេងដូងក៏មានតួនាទីជាអ្នកពន្លឿនដល់ការលូតលាស់របស់សរសៃសក់ថែមទៀតផង។ យើងអាចទទួលវីតាមីនទាំងនេះតាមរយៈអាហារដូចជាផ្លែក្រូច ស៊ុត ឈីស បន្លែស្លឹកបៃតង និងអាហារដែលសម្បូរសារធាតុចិញ្ចឹមខ្ពស់ផ្សេងៗទៀតផងដែរ។

៣. តែបៃតង

ជាមួយនឹងសារធាតុ catechins នៅក្នុងតែបៃតងមានលក្ខណៈសម្បត្តិជួយជំរុញការលូតលាស់របស់សក់ និងប្រឆាំងនឹងអុកស៊ីតកម្ម ផ្សិត ក៏ដូចជាការរលាកផងដែរ។ ការទទួលទានតែបៃតងសុទ្ធជាប្រចាំអាចជួយការពារស្បែកក្បាលពីការឆ្លងមេរោគ និងការពារការជ្រុះសក់ថែមទៀតផង។ ប៉ុន្តែយើងក៏អាចប្រើប្រាស់តែបៃតងជាម៉ាសអប់សក់បានដែរដោយលាយម្សៅតែបៃតង ទឹកឃ្មុំ ប្រេងអូលីវ និងទឹកក្រូចឆ្មារបន្តិច។ លាយវាឱ្យសព្វហើយយកមកលាបលើស្បែកក្បាល និងទុករយៈពេល ៣០ នាទីរួចលាងទឹកចេញជាការស្រេច។​ យើងអាចធ្វើវាយ៉ាងហោចមួយសប្ដាហ៍ម្ដងនឹងជួយពង្រឹងសុខភាពសក់ និងកាត់បន្ថយសក់ជ្រុះផងដែរ។

៤. ពងមាន់ពណ៌ស

ស៊ុតពណ៌សគឺជាប្រភពនៃប្រូតេអ៊ីនដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុ Peptides នៅក្នុងពងមាន់ពណ៌សអាចត្រូវបានប្រើដើម្បីធ្វើឱ្យសក់មានទម្ងន់ ទន់រលោង និងរឹងមាំ។ លើសពីនេះ ស៊ុតពណ៌សក៏អាចជួយការពារស្បែកក្បាលពីការរលាក និងការខូចខាតនៃសរសៃសក់ផងដែរ។ ក្រៅពីការទទួលទាន យើងក៏អាចប្រើប្រាស់ស៊ុតពណ៌សជាម៉ាសបំប៉នសរសៃសក់ដែរដោយគ្រាន់តែលាយនូវស៊ុតពណ៌ស ២ គ្រាប់ ប្រេងអូលីវ ២ ស្លាបព្រាបាយ ទឹកដោះគោ ១ ពែង និងក្រូចឆ្មារ ២-៣ ដំណក់។ លាយចូលគ្នាឱ្យសព្វហើយយកមកម៉ាស្សាលើស្បែកក្បាល និងសរសៃសក់រួចទុកប្រហែល ៣០ នាទី។ បន្ទាប់មកទៀតកក់សក់ចេញជាការស្រេច ហើយយើងអាចធ្វើក្នុងមួយខែ ២ ទៅ ៣ ដងបាន។

៥. ជែលប្រទាលកន្ទុយក្រពើ

ជែលប្រទាលកន្ទុយក្រពើមិនត្រឹមតែល្អសម្រាប់ស្បែកនោះ តែវាក៏មានគុណសម្បត្តិខ្ពស់សម្រាប់ពង្រឹងសុខភាពសរសៃសក់ផងដែរ។ ជែលប្រទាលកន្ទុយក្រពើអាចជួយផ្ដល់សំណើម ការពារការខូចខាតពីពន្លឺព្រះអាទិត្យ ប្រឆាំងនឹងការរលាក និងផ្សិតថែមទៀតផង។ យើងគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើកន្លះស្លាបព្រាបាយលាយជាមួយប្រេងអូលីវកន្លះស្លាបព្រាបាយហើយយកទៅលើម៉ាស្សាលើស្បែកក្បាល និងសរសៃសក់រួចទុកពី ២០ ទៅ ៣០ នាទីសឹមកក់សក់ចេញជាការស្រេច។ យើងអាចធ្វើវាមួយដងទៅពីរដងក្នុងមួយសប្ដាហ៍បាន។ ដូច្នេះប្រិយមិត្តជ្រើសរើសយកវិធីណាមួយចំណាយទាំងពេលវេលា និងថវិកាថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង