មិត្តប្រុសអភិជនរបស់ Park MinYoung ទម្លាយពីមូលហេតុព្រមបែកគ្នាជាមួយនាង

រឿងរ៉ាវតារាស្រី Park MinYoung មានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសអភិជនជាអ្នកក្រៅសិល្បៈកាលពីពេលថ្មីៗ នេះ បានធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំងដោយសារតែគ្រប់គ្នាតែងគិតស្រមៃថាមិត្តប្រុសរបស់នាងប្រហែលជាអ្នករួមអាជីពហើយ ជាពិសេសគឺតារាប្រុស Park SeoJoon តែម្ដង។

តែយ៉ាងណាមិញ កាលពីចុងខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ ក្រុមសារព័ត៌មាន Dispatch ក៏បានទម្លាយថាតារាស្រី Park MinYoung កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញមានមុខមាត់ម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូងគឺលោក Kang JongHyun។​ មិនតែប៉ុណ្ណោះ ថែមទាំងមានពាក្យចចាមអារ៉ាមថាលោកកំពុងតែរកស៊ីខុសច្បាប់ និងត្រូវប៉ូលីសតាមដានជាប់ទៀតផង។

ជាមួយគ្នាដែរ មិនបានមួយថ្ងៃផងខាងផលិតកម្មគ្រប់គ្រងតារាស្រី Park MinYoung ក៏បានចេញប្រកាសថារូបនាងពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក Kang JongHyun ពិតមែន ប៉ុន្ដែបច្ចុប្បន្នបានបែកបាក់គ្នាហើយ និងគ្មានជាប់ពាក់ព័ន្ធគ្នាទៀតនោះទេ។

យោងតាមប្រភព Dispatch កាលពីថ្ងៃទី ១២ ខែ កញ្ញា​ ឆ្នាំ ២០២២ លោក Kang JongHyun បានទម្លាយពីមូលហេតុដែលធ្វើឱ្យខ្លួនព្រមបែកគ្នាជាមួយអតីតមិត្តស្រី។ លោកបានលើកឡើងថា ខ្លួនមិនចង់ឱ្យកេរ្ដិ៍ឈ្មោះរបស់នាងខូចខាត​ និងមិនចង់ឱ្យអាជីពសិល្បៈរបស់នាងត្រូវលិចលង់ដោយសារតែរូបលោកដូច្នេះហើយទើបសម្រេចចិត្តបែកគ្នា។

លោកបន្ដថា គ្រប់យ៉ាងមិនដូចពាក្យចចាមអារ៉ាមទេលោកមិនបានទិញឡានតម្លៃថ្លៃរាប់ម៉ឺនដុល្លារជូនដល់នាងទេ អ្វីដែលលោកបានទិញត្រឹមជាកាបូបម៉ាកប្រេនៗ មួយចំនួនប៉ុណ្ណោះ។ ជាក់ស្ដែង គឺរូបនាងទៅវិញទេដែលតែងតែជូនកាដូមកកាន់លោក។

មែនទែនទៅ បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងមិត្តប្រុសអភិជនរកស៊ីខុសច្បាប់ តារាស្រី Park Min Young ពិតជាត្រូវមហាជនជាច្រើនរិះគន់ពិតមែន និងលើកឡើងថានាងជាមនុស្សស្រីមុខលុយ។ មិនតែប៉ុណ្ណោះ ថែមទាំងមានរឿងរត់យករួចខ្លួនចោលមិត្តប្រុសទៀត។ តែយ៉ាងណាមិញ ក៏មានក្រុមអ្នកគាំទ្របន្ដលើកទឹកចិត្ត និងកុំឱ្យរូបនាងគិតច្រើនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង