រូបមន្តធម្មជាតិទាំង ៥ សម្រាប់អប់សក់ ព្យាបាលសក់ខូច

ជាទូទៅសក់មនុស្សមិនថាប្រុស ឬស្រីនោះទេគឺតែងតែជួបប្រទះនូវបញ្ហាស្ងួត បែកចុង និងសំពោងជាដើម។ ប៉ុន្តែពេលខ្លះមិនមែនរាល់ការប្រើប្រាស់ផលិតផលសម្រាប់ព្យាបាលសសរសៃសក់សុទ្ធតែមានប្រសិទ្ធភាពទាំងអស់ឡើយ ថែមទាំងចំណាយថវិកាច្រើនទៀតផង។ ដូច្នេះយើងអាចមកសាកល្បងជាមួយរូបមន្តបែបធម្មជាតិដូចខាងក្រោមនេះបានទាំងអត្ថប្រយោជន៍ និងសន្សំប្រាក់៖

១. ស៊ុត និងប្រេងអូលីវ

ស៊ុតគឺសម្បូរទៅដោយប្រូតេអ៊ីនដែលអាចជួយទៅបំប៉នសរសៃឱ្យមានភាពទន់រលោង ខណៈប្រេងអូលីវដើរតួជាអ្នកផ្ដល់ភាពត្រជាក់សល់ស្បែកក្បាល។ ការលាយបញ្ចូលគ្នាគ្រឿងផ្សំទាំងពីរនេះអាចនឹងកាត់បន្ថយសក់សំពោង ត្រង់ និងស្រស់ស្អាតផងដែរ។ សម្រាប់វិធីធ្វើគឺងាយៗដោយគ្រាន់តែប្រើស៊ុត ២ គ្រាប់ និងប្រេងអូលីវ ២ ស្លាបព្រាបាយវាយចូលគ្នាឱ្យសព្វរួចយកលាបលើសក់។ បន្ទាប់មកទុករយៈពេល ១០ ទៅ ១៥ នាទីហើយសម្អាតចេញជាការស្រេច។

២. ទឹកដោះគោ និងទឹកឃ្មុំ

ប្រូតេអ៊ីននៅក្នុងទឹកដោះគោអាចជួយចិញ្ចឹម និងពង្រឹងសរសៃសក់បូករួមជាមួយទឹកឃ្មុំដែលជួយផ្ដល់សំណើមនោះនឹងធ្វើឱ្យសក់កាន់តែមានសុខភាពល្អ។ រូបមន្តមួយនេះគឺសក្ដិសមមែនទែនសម្រាប់អ្នកមានសក់ស្ងួត និងសំពោង។ ចំពោះវិធីធ្វើគឺប្រើទឹកដោះគោ ១ កូនកែវ និងទឹកឃ្មុំ ២ ស្លាបព្រាបាយហើយកូរឱ្យសព្វ លាបលើសក់ហើយទុកត្រឹម ១០ ទៅ​ ១៥ នាទីរួចលាងទឹកចេញជាការស្រេច។

៣. ម្សៅអង្ករ ទឹកដោះគោ និងទឹកឃ្មុំ

ម្សៅអង្ករក៏មានគុណសម្បត្តិក្នុងការជួយបំប៉នសរសៃសក់ឱ្យទន់ភ្លឺរលោងដែរ។ ប្រសិនបើយើងអាចលាយជាមួយទឹកដោះគោ និងទឹកឃ្មុំបន្ថែម នោះនឹងកាន់តែធ្វើឱ្យមានសុខភាពល្អថែមមួយកម្រិតទៀត។ ចំណែកឯងវិធីលាយគឺប្រើម្សៅអង្ករ ៣ ឬ ៤ ស្លាបព្រាបាយ ទឺកដោះគោ ២ ស្លាបព្រាបាយ​ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។ ក្រោយកូរចូលគ្នាសព្វហើយយកមកលាបលើសក់ហើយទុកត្រឹម ១០ ទៅ​ ១៥ នាទីរួចកក់សក់ជាការស្រេច។

៤. ផ្លែចេក និងផ្លែល្ហុង​

ការប្រើប្រាស់ផ្លែចេក និងផ្លែល្ហុងរួមបញ្ចូលគ្នានឹងជួយពង្រឹងទៅដល់សុខភាពសរសៃសក់បានយ៉ាងល្អ។ ដោយសារផ្លែឈើទាំងពីរមុខនេះសុទ្ធតែសម្បូរទៅដោយសារធាតុចិញ្ចឹម​ និងព្យាបាល ដូច្នេះវានឹងធ្វើឱ្យសរសៃទន់ភ្លឺរលោង សុខភាពល្អ និងមានទម្ងន់ជាងមុនផងដែរ។ យើងគ្រាន់យកចេក ១ ផ្លែមកកិនជាមួយល្ហុងទុំ ១ ចំណិតហើយលាងជម្រះជាការស្រេច។

៥. ប្រទាលកន្ទុយក្រពើ និងប្រេងដូង ឬប្រេងអូលីវ

ប្រទាលកន្ទុយក្រពើសម្បូរទៅដោយអង់ស៊ីមដែលអាចជួយឱ្យសរសៃសក់ទន់រលោង និងផ្ដល់សំណើមផងដែរ។ ស្របពេលដែលប្រេងដូង ឬប្រេងអូលីវដើរតូជាអ្នកពន្លឿនការលូតលាស់សរសៃសក់។ នៅពេលយើងប្រើសារធាតុទាំងពីរនឹងធ្វើឱ្យសក់ដុះលឿនជាងមុន មានសំណើមជាងមុន និងត្រង់ជាងមុនផងដែរ។ សម្រាប់វិធីលាយដោយគ្រាន់តែប្រើប្រេងអូលីវ ឬប្រេងដូង ១ កូនពែង និងប្រទាលកន្ទុយក្រពើ ១ កូនពែងកូរឱ្យសព្វហើយលាបលើសក់ទុក ១០ ទៅ ១៥ នាទីរួចកក់សម្អាតសក់ជាការស្រេច។

ចំពោះរូបមន្តទាំង ៥ ខាងលើសុទ្ធតែប្រើគ្រឿងផ្សំធម្មជាតិ ចំណាយថវិកាតិច និងចំណេញពេលវេលាថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន