ទម្លាប់ធ្វើរឿង ៥ យ៉ាងនេះក្រោយម៉ោង ៩យប់ ធ្វើឱ្យអ្នកគេងមិនលក់ហើយឈឺច្រើនទៀត

ការគេងលក់ស្កប់និងគ្រប់គ្រាន់គឺជាកត្តាដ៏សំខាន់ដើម្បីធានាបាននូវសុខភាពល្អ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​មុន​ចូល​គេង ដើម្បី​បាន​គេង​លក់​ស្រួល និង​មាន​សុខភាព​ល្អ ។

ជៀសវាងការអូសមើលទូរស័ព្ទដៃ

មនុស្សជាច្រើននៅពេលយប់ចូលចិត្តលេងហ្គេមនៅលើទូរស័ព្ទ មើលព័ត៌មាន ឬជជែកជាមួយមិត្តភក្តិ។ ទម្លាប់​ដែល​ហាក់​ដូច​ជាការ​សម្រាក​ និង​មាន​ផាសុកភាព​ទាំង​នេះ តាម​ពិតអាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍កាន់តែ​នឿយហត់​ជាង​មុន។

ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់ទូរស័ព្ទរយៈពេល ២០ នាទីបន្ទាប់ពីម៉ោង ៩ យប់ អាចបង្កើនកម្រិតនៃភាពអស់កម្លាំងយ៉ាងខ្លាំង និងជះឥទ្ធិពលអវិជ្ជមានដល់ការផ្តោតអារម្មណ៍នៅកន្លែងធ្វើការនៅថ្ងៃបន្ទាប់។

ជៀសវាងមើលអ្វីដែលរំញោចអារម្មណ៍

រយៈពេលពីម៉ោង ១១ យប់ដល់ម៉ោង ៦ព្រឹកគឺជា “ពេលវេលាមាស” សម្រាប់ការគេង ដូច្នេះដើម្បីគេងលក់ស្រួល យកល្អអ្នកគួរតែចូលគេងមុនម៉ោង ១១ យប់។ តាម​ក្បួនវេជ្ជ​សា​ស្រ្ត​ ​ការ​គេង​គឺ​ពិត​ជា​មាន​ប្រសិទ្ធិ​ភាព​នៅ​ពេល​ដែល​ចិត្តរបស់យើង​ស្ងប់​មុន​ពេល​បិទ​ភ្នែក​គេង​។

ដូច្នេះបន្ទាប់ពីម៉ោង ៩ យប់ អ្នកគួរជៀសវាងពីការរំញោចអារម្មណ៍ហួសហេតុ កុំមើលកម្មវិធី ដូចជាភាពយន្តរន្ធត់ បាញ់ប្រហារ ឬចម្រៀងញាក់ឮៗ ព្រោះវាធ្វើឱ្យខួរក្បាលយើងសកម្មរហូតនាំឱ្យពិបាកគេងលក់ និងសុបិនច្រើន ហើយបន្ទាប់ពីភ្ញាក់ពីគេង នឹងមានអារម្មណ៍អស់កម្លាំង និងខ្វះថាមពល។

កុំលេបថ្នាំកាល់ស្យូម ឬថ្នាំគ្រាប់វីតាមីន

មនុស្សជាច្រើនមានទម្លាប់ទទួលទានថ្នាំគ្រាប់កាល់ស្យូម វីតាមីន និងអាហារបំប៉នសុខភាពផ្សេងៗមុនពេលចូលគេង។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះនឹងបន្ថែមបន្ទុកដែលមិនចាំបាច់ដល់បំពង់រំលាយអាហារ និងធ្វើឱ្យពិបាកក្នុងការគេង។

អាហារបំប៉នទាំងនេះគួរតែទទួលទានជាមួយអាហារសំខាន់ៗទាំងបីពេល ឬនៅពេលល្ងាចក្នុងករណីគ្រូពេទ្យណែនាំ ដោយសារតែពេលគេង មុខងារមេតាបូលីសរបស់រាងកាយក៏ស្ថិតក្នុងស្ថានភាពសម្រាក ដូច្នេះការស្រូបយកសារធាតុចិញ្ចឹមនៅពេលនេះមិនមានប្រសិទ្ធភាពនោះទេ។

កុំញ៉ាំអាហារក្រោយម៉ោង ៩ យប់

ប្រសិនបើអ្នកញ៉ាំអាហារនៅពេលយប់ជ្រៅ ក្រពះរបស់អ្នកនឹងត្រូវបន្តធ្វើការរហូត។ ការញ៉ាំអាហារសម្រន់ក្រោយម៉ោង ៩ យប់នឹងបង្កើនការបញ្ចេញអាស៊ីតក្រពះដែលបណ្តាលឱ្យក្រពះធ្វើការឥតឈប់។ មែនទែនទៅ ពេលយប់ក្រពះមិនអាចដំណើរការបានល្អដូចពេលថ្ងៃទេ ព្រោះនេះជាពេលសម្រាករបស់វា។ ការ​រំលាយ​អាហារ​យឺត​នឹង​បង្ក​ឱ្យ​មាន​ការ​មិន​រំលាយ​អាហារ ហើយ​ងាយ​នាំ​ឱ្យ​លើស​ទម្ងន់ និង​ធាត់​។

កុំផឹកទឹកច្រើនមុនពេលចូលគេង

យកល្អកុំផឹកទឹកច្រើនមុនពេលចូលគេង ព្រោះការភ្ញាក់ពីគេងពាក់កណ្តាលយប់ ចូលបន្ទប់ទឹកនឹងរំខានដល់ដំណេក។ ប្រសិនបើអ្នកស្រេកទឹក អាចញ៉ាំបន្តិចបានហើយ។

មនុស្សជាច្រើនមានទម្លាប់ផឹកទឹកដោះគោនៅពេលល្ងាច ដូច្នេះដើម្បីកុំឱ្យភ្ញាក់ពីគេងពាក់កណ្តាលយប់ អ្នកអាចផឹកវាមុនម៉ោង ៩ ឬផឹកតែកន្លះកែវបានហើយ។ អ្នកក៏មិនគួរផឹកកាហ្វេក្រោយម៉ោង ៩ យប់ដែរ ព្រោះជាតិកាហ្វេអ៊ីនអាចជំរុញប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យគេងមិនលក់។

ដូច្នេះតើអ្នកគួរធ្វើអ្វីទើបអាចគេងលក់បានល្អ?

​ស្ដាប់ភ្លេង

តន្ត្រីជួយឱ្យរាងកាយ និងចិត្តរបស់អ្នកសម្រាក។ អ្នកអាចបញ្ចប់​ថ្ងៃ​ធ្វើ​ការ​ដ៏​លំបាក​ជាមួយ​នឹង​តន្ត្រី​ស្រទន់ៗលន្លង់លន្លោច។ បើកចម្រៀងដែលអ្នកចូលចិត្តប្រហែល ១០ ទៅ ១៥ នាទី ដើម្បីបន្ធូរអារម្មណ៍ អ្នកនឹងមានអារម្មណ៍ល្អប្រសើរ ហើយក៏ជួយដោះស្រាយបញ្ហាគេងមិនលក់ផងដែរ។

ករណីត្រូវការអាហារសម្រន់

ក្នុងករណីដែលអ្នកឃ្លានខ្លាំង ត្រូវចៀសវាង​ការ​ញ៉ាំ​អាហារ​ពិបាក​រំលាយ។ យក​ល្អ​គួរតែ​ញ៉ាំ​សាឡាដ ឬ​ស៊ុប​វិញ។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវញ៉ាំយ៉ាងហោចណាស់ ២ ម៉ោងមុនពេលចូលគេង ព្រោះរាងកាយរបស់អ្នកត្រូវការពេលវេលាដើម្បីរំលាយអាហារឱ្យអស់។

គេងនៅក្នុងបន្ទប់ងងឹត

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​គេង​ក្នុង​ទី​ងងឹត​ជួយ​ឱ្យ​អ្នក​គេង​បានលក់ស្កប់​ជាងកន្លែងភ្លឺ។ ប្រសិនបើអ្នកមិនខ្លាចភាពងងឹតទេ ចូរបិទភ្លើងទាំងអស់មុនពេលចូលគេង។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ​ក្នុង​ការ​គេង​លក់យ៉ាងពេញលេញ។ លើសពីនេះ ការរក្សាបន្ទប់ និងពូកខ្នើយឱ្យស្អាតក៏មានសារៈសំខាន់ណាស់ដែរ។

សមាធិ

ភាពតានតឹងបណ្តាលឱ្យមានបញ្ហាជាច្រើនសម្រាប់រាងកាយ ហើយការគេងមិនលក់គឺជារឿងមួយក្នុងចំណោមនោះ។ សម្រាកចិត្តរបស់អ្នក ប្រសិនបើអាចធ្វើបាន តាមរយៈការហាត់សមាធិ ដកដង្ហើមវែងៗមុនពេលចូលគេង ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *