ទម្លាប់ញ៉ាំអាហារពេលព្រឹកទាំង ៥ នេះទំហំចង្កេះ និងក្បាលពោះអ្នកនឹងឡើងស្រឺតៗ

អាហារពេលព្រឹកជាអាហារដ៏សំខាន់ខ្លាំងជាងគេបំផុតក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។ ស្របពេលដែលអាហារពេលព្រឹកមានប្រយោជន៍ចំពោះសុខភាពហើយ ការជ្រើសរើសប្រភេទអាហារក៏សំខាន់មិនអាចរំលងបានដែរ។ ឆ្លៀតឱកាសនេះ AMS នឹងចែករំលែកនូវអាហារពេលព្រឹកទាំង ៥ ដែលអាចធ្វើឱ្យឡើងទម្ងន់បានយ៉ាងងាយ៖

១. ប្រភេទនំដុត

អាហារដែលជាប្រភេទនំដុតអាចរួមចំណែកដល់ការឡើងទម្ងន់បានដោយសារអាហារទាំងនេះត្រូវបានគេកែច្នៃ មានកាបូដ្រាតចម្រាញ់ ស្ករ និងកាឡូរីខ្ពស់។ ថ្វីបើប្រភេទនំដុតនេះមានរសជាតិឆ្ងាញ់ និងងាយស្រួលញ៉ាំមែន តែបើសិនមិនចង់ធាត់យើងគួរទទួលទានច្រើននោះទេ។

២. Cereal

អាហារប្រភេទនេះសក្ដិសមបំផុតសម្រាប់អ្នករវល់មិនសូវមានពេល។ វាងាយស្រួលក្នុងការញ៉ាំមែន តែវាក៏ងាយស្រួលក្នុងការឡើងទម្ងន់ដែរព្រោះវាសម្បូរដោយកាបូអ៊ីដ្រាតចម្រាញ់ និងជាតិស្ករខ្ពស់ដែលអាចបណ្ដាលឱ្យជាតិខ្លាញ់មានកាន់តែច្រើនផងដែរ។ ដូច្នេះយើងគួរកាត់បន្ថយការញ៉ាំអាហារប្រភេទនេះ ហើយផ្លាស់មកញ៉ាំគ្រាប់ធញ្ញជាតិដែលគ្មានជាតិស្ករវិញទើបជាការប្រសើរ។

៣. ស៊ុតក្រឡុក

ស៊ុតពិតជាមានអាហារល្អសម្រាប់ការសម្រកទម្ងន់មែន ប៉ុន្តែវាក៏អាស្រ័យលើការចម្អិនផងដែរ។ ប្រសិនបើយើងយកស៊ុតទៅក្រឡុកចូលគ្នាហើយចម្អិនជាមួយប័រ ឬប្រេងនោះវានឹងបន្ថែមកាឡូរីឱ្យកាន់តែច្រើនទៅវិញនោះទេ។

៤.  Oatmeal

អ្នកតមអាហារភាគច្រើនបានជ្រើសរើសយកការញ៉ាំ Oatmeal ធ្វើជាអាហារព្រឹកដោយគេគិតថាវាជាអាហារសុខភាព និងមានសារធាតុចិញ្ចឹមច្រើន។ ប៉ុន្តែអាហារប្រភេទនេះនឹងរលាយក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដូច្នេះយើងនឹងឆាប់មានអារម្មណ៍ឃ្លានច្រើនដែលបណ្ដាលឱ្យជាតិអាំងស៊ុយលីនកើនឡើងផងដែរ។ ជាមួយគ្នានេះ វាត្រូវបានអ្នកជំនាញណែនាំឱ្យញ៉ាំ Oatmeal ជាចេក ឬប្រូតេអ៊ីនផ្សេងទៀតដូចជាស៊ុត និងទឹកដោះគោជូរជាដើមដើម្បីជៀសវាងការឡើងជាតិស្ករ។

៥.​ កាហ្វេ

ការផឹកកាហ្វេអាចជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយពិតមែន។ ប៉ុន្តែ​ប្រសិនបើ​យើងបន្ថែម​ស្ករ គ្រីម និងគ្រឿងផ្សំផ្សេងទៀត​ចូល វាមិនល្អចំពោះសុខភាពឡើយព្រោះ​វា​មាន​កាឡូរី​ខ្ពស់ និងងាយ​ឡើង​ទម្ងន់។ មិនតែប៉ុណ្ណោះវាក៏អាចធ្វើឱ្យដុសក្បាលពោះដែរ។ ម៉្យាងវិញទៀត បើ​យើង​ផឹកកាហ្វេ​បែប​នេះ​ជា​ញឹក​ញាប់ វា​ក៏មិនបានផ្ដល់​សារធាតុ​ចិញ្ចឹម​អ្វី​ដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)