អាយុច្រើនក៏មិនបញ្ហា ចេះតែ ៥ គន្លឹះនេះនឹងជួយឱ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ជាទូទៅស្ថានភាពស្បែករបស់មនុស្សម្នាក់ៗនឹងប្រែប្រួលទៅតាមវ័យនៃអាយុកាល ជាពិសេសនៅពេលដែលអាយុកាន់ច្រើន។ ប៉ុន្តែជឿជាក់ថាមិនថាអាយុច្រើនយ៉ាងណានោះទេ វាគ្រាន់តែជាតួលេខប៉ុណ្ណោះបើសិនយើងមានវិធីថែរក្សាស្បែកត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះផងដែរ AMS សូមចែករំលែកជូនប្រិយមិត្តនូវ ៥ គន្លឹះមូលដ្ឋានថែរក្សាស្បែក ទោះអាយុច្រើនប៉ុណ្ណាក៏មិនបញ្ហា៖

១.​ ការសម្អាតមុខ

ការប្រើប្រាស់ទឹកជូតគ្រឿងសម្អាងនឹងជួយកម្ចាត់ធូលី និងប្រេងដែលនៅសេសសល់យ៉ាងជ្រៅនៅក្នុងរន្ធញើស។ វិធីមួយនេះអាចជួយសម្អាតស្បែកបានយ៉ាងជ្រៅ និងសម្រួលនូវបញ្ហាមុន ជាពិសេសអ្នកដែលឧស្សាហ៍ផាត់មុខ។ ជម្រើសល្អគឺយើងគួរតែស្វែងរកផលិតផលសម្អាតគ្រឿងសម្អាងណាមួយដែលមានភាពស្រាលស្រទន់ និងសម្អាតបានជ្រៅ។

២. ប្រើ cleanser សម្អាតមុខដែលមានសាច់ស្រាល (gentle)

ក្រោយជូតសម្អាតមុខរួចហើយគឺឈានដល់ការលាងសម្អាតមុខជាមួយហ្វូម ឬក្រែមលាងសម្អាតមុខដើម្បីជម្រះនូវជាតិកខ្វក់ឱ្យបានកាន់តែស្អាតបន្ថែម។ ជាងនេះការលាងសម្អាតមុខនឹងជួយឱ្យសារធាតុចិញ្ចឹមក្នុងផលិតផលថែរក្សានៃជំហានបន្ទាប់អាចជ្រាបចូលក្នុងស្បែកមុខបានកាន់តែល្អផងដែរ។ ដូច្នេះនេះជាហេតុផលដែលយើងគួរតែប្រើផលិតផលដែលមានភាពស្រទន់ ឬ gentle ដើម្បីការពាររលាក និងពង្រឹងស្បែកមុខមុនពេលស្បែកវិវត្តទៅមុខ។

៣. ផ្ដល់សំណើមដល់ស្បែកដោយទឹក Toner

ការប្រើប្រាស់ទឹក Toner គឺជាដំណោះស្រាយដ៏ល្អដែលអាចជួយរក្សាតុល្យភាព pH លើស្បែកបានយ៉ាងល្អ។ វិធីនេះផងដែរនឹងរក្សាបាននូវកម្រិតសំណើមជាក់លាក់មួយ ខណៈដែលវាអាចជួយទៅបង្រួមរន្ធញើសយ៉ាងមានប្រសិទ្ធិភាពព្រមទាំងជួយសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមចេញពីផលិតផលបន្ទាប់ផងដែរ។​ ដូច្នេះហើយជាការប្រសើរយើងអាចជ្រើសនូវផលិតផលដែលសាកសមនឹងប្រភេទស្បែកមុខ និងគ្មានជាតិអាល់កុល។ ជាពិសេសផលិតផលនោះមានគ្រឿងផ្សំដូចជា chamomile, burdock root និង allantoin ដែលធ្វើអោយស្បែកមានតុល្យភាព។

៤. ប្រើប្រាស់ Retinol

Retinol មានតួនាទីជួយបន្សាបរ៉ាឌីកាល់សេរីដែលបំផ្លាញសារធាតុខូឡាជែនលើស្បែក ព្រមទាំងជួយជំរុញដល់សរសៃឈាម រក្សា និងការពារបរិមាណខូឡាជែនក្នុងស្បែកក៏ដូចជាការពារភាពចាស់យ៉ាងមានប្រសិទ្ធិភាព។ លើសពីនេះ Retinol ក៏មានប្រយោជន៍ក្នុងការលាងសម្អាតកោសិកាងាប់ និងជួយឱ្យស្បែកស្រអាប់ប្រែជាភ្លឺថ្លាឡើងវិញផងដែរ។ ប៉ុន្តែត្រូវចងចាំថា Retinol ក៏អាចធ្វើឱ្យស្បែកយើងរលាកបានយ៉ាងងាយ ប្រសិនបើមិនយល់អំពីរបៀបនៃការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

៥.​ ឡេការពារកម្ដៅថ្ងៃ

ជំហានមួយនេះគឺជាជំហានដែលសំខាន់ខ្លាំងបំផុតនៅក្នុងទម្លាប់នៃការថែរក្សាស្បែកមុខ មិនថាស្បែកមុខរបស់យើងប្រភេទណានោះទេ។ ការប៉ះពាល់ពីពន្លីព្រះអាទិត្យ និងកត្តាផ្សេងៗដែលជះឥទ្ធិពលពីបរិយាកាសខាងក្រៅនឹងធ្វើឱ្យស្បែកមុខខ្មៅស្រអាប់ រលាក ឡើងមុន និងជាំជាដើម។ ដូច្នេះហើយទើបយើងចាំបាច់ត្រូវតែប្រើឡេការពារកម្ដៅថ្ងៃ មិនថានៅក្នុងផ្ទះ ឬចេញក្រៅឡើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី