ជឿជាក់ថាមនុស្សស្ទើរតែទាំងអស់គ្នាទៅហើយដែលមិនអាចជៀសផុតពីការឡើងមុននោះទេ ជាពិសេសក្មេងៗកំពុងពេញវ័យ។ ក្នុងនោះអ្វីដែលជាចំណែកមួយដ៏សំខាន់គឺទម្លាប់ថែរក្សាស្បែកមុខទៅតាមរដូវកាល។ ប៉ុន្តែថ្ងៃនេះ AMS នឹងចែករំលែកនូវ ៥ គន្លឹះថែស្បែកមុខ ហើយការពារការកើតមុនបានគ្រប់រដូវកាលតែម្ដង៖
១. ការសម្អាតមុខ

ជំហានដំបូង និងសំខាន់បំផុតក្នុងទម្លាប់ថែរក្សាស្បែកដែលមិនអាចរំលងបានគឺការលាងសម្អាតមុខឱ្យបានត្រឹមត្រូវ។ ជាមធ្យមសម្រាប់ស្បែកមុខធម្មតាគឺត្រូវលាងឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ ក្នុងករណីបើគិតថាផ្ទៃមុខរបស់ខ្លួនឯងមិនទាន់ស្អាតល្អ យើងអាចលាងមួយថ្ងៃ ៣ ដងបាន។ ប៉ុន្តែត្រូវចាំថាកុំលាងមុខញឹកញាប់ពេកព្រោះវាអាចធ្វើឱ្យខូចរបាំងការពារស្បែក និងឡើងស្ងួត។
២. ប្រើ cleansing water
បន្ទាប់ពីលាងសម្អាតមុខរួចរាល់ហើយ យើងគួរតែប្រើប្រភេទ cleansing water ដើម្បីរក្សាតុល្យភាព pH ព្រមទាំងជួយបឺតយកប្រេងដែលលើសនៅលើស្បែក និងបង្រួមរន្ធញើស។ សម្រាប់មានប្រភេទស្បែកងាយកើតមុនហើយស្ងួត គួរតែជ្រើសរើសយក cleansing water ដែលផ្សំចេញពីផ្កា witch hazel និងជៀសវាងសារធាតុអាល់កុល។
៣. បន្ថែមផលិតផលការពារមុន

ប្រសិនបើស្បែករបស់យើងងាយកើតមុន គួរតែជ្រើសរើសផលិតផលណាដែលមានអាស៊ីត Salicylic ឬ Benzoyl Peroxide។ ប៉ុន្តែសម្រាប់ផលិតផលប្រើលើការការពារមុនបែបនេះត្រូវតែបែងចែកឱ្យដាច់រវាងមួយណាដែលគួរលាបលើស្នាម ហើយមួយណាគួរលាបពេញផ្ទៃមុខ។ ជារួមគឺមុនប្រើអ្វីមួយចាំបាច់គួរតែពិនិត្យហើយឆែកមើលឱ្យបានច្បាស់ជាមុនសិន។
៤. ប្រើឡេផ្ដល់សំណើម
ការលាបឡេផ្ដ់សំណើមស្រាលៗលើផ្ទៃមុខនឹងជួយបង្កើតភ្នាសកោសិកា ការពារស្បែកពីកត្តាខាងក្រៅ និងការពារការរីងហួតរបស់សេរ៉ូមផងដែរ។ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ផលិតផលព្យាបាលមុនងាយនឹងជួយប្រទះភាពស្ងួត និងរបកស្បែកណាស់ ដូច្នេះឡេផ្ដល់សំណើមគឺពិតជាបានដើរតួសំខាន់ខ្លាំងណាស់។
៥. ចាំបាច់កុំរំលងឡេការពារកម្ដៅថ្ងៃ
មិនថានៅទីណា ពេលណា ឬរដូវណានោះទេក៏យើងមិនអាចរំលងឡេការពារកម្ដៅថ្ងៃបានដែរ។ ដោយសារតែនៅពេលដែលកាំរស្មីយូវីប៉ះផ្ទាល់លើស្បែក វានឹងងាយរងគ្រោះជាងពេលណាៗទាំងអស់។ ជាពិសេសការជ្រើសរើសប្រើប្រាស់ឡេការពារកម្ដៅថ្ងៃដែលមានសាច់ស្រាលអាចជួយគ្រប់គ្រងប្រេងបានយ៉ាងល្អ ៕

























Account
Security
Favourite Content