មានតែផ្លែប៉េងប៉ោះមួយក៏អាចធ្វើឱ្យស្បែកមុខភ្លឺរលោង កាត់បន្ថយមុន និងស្នាមជ្រីវជ្រួញ

នៅក្នុងផ្លែប៉េងប៉ោះគឺសម្បូរទៅដោយ phenolic flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន។ ជាមួយគ្នានេះដែរ ផ្លែប៉េងប៉ោះអាចជួយពន្យារភាពចាស់ ផលិតខូឡាជែន និងកម្ចាត់មុនធ្វើឱ្យមានតុល្យភាពនៃការផលិតប្រេងធម្មជាតិនៅក្នុងស្បែកផងដែរ។ លើសពីនេះទៀត ផ្លែប៉េងប៉ោះក៏អាចជួយជម្រុះកោសិកាស្បែកងាប់ បំបាត់ស្នាមអុជខ្មៅ និងធ្វើឱ្យមុខភ្លឺរលោងថែមទៀតផង។ ក្រៅពីធ្វើជាម្ហូបហើយ ផ្លែប៉េងប៉ោះក៏អាចធ្វើជាគ្រឿងផ្សំមួយមុខសម្រាប់យកទៅជាម៉ាសបិតមុខបានផងដែរ ជាពិសេសអំឡុងរដូវរងានេះតែម្ដង។ តោះ! មកមើលពីរបៀបធ្វើម៉ាសប៉េងប៉ោះទាំងអស់គ្នា៖

១. ផ្លែប៉េងប៉ោះ និងទឹកឃ្មុំ

គ្រឿងផ្សំ៖

ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

ប៉េងប៉ោះចិញ្ច្រាំ ២ ស្លាបព្រាបាយ

វិធីធ្វើ៖

  • លាយទឹកឃ្មុំជាមួយប៉េងប៉ោះហើយកូរចូលគ្នាឱ្យសព្វ។
  • បន្ទាប់មកទៀត លាងមុខឱ្យស្អាតហើយលាបម៉ាសពីលើ និងទុកប្រហែល ១៥​ នាទី ឬរហូតដល់ស្ងួតរួចលាងមុខចេញជាការស្រេច។

ម៉ាសមួយប្រភេទនេះអាចនឹងជួយឱ្យមុខមានសំណើម និងទន់រលោងដោយសារទឹកឃ្មុំគឺជាភ្នាក់ងារផ្ដល់សំណើមបានយ៉ាងល្អ។ ប្រើ ២ ដងក្នុងមួយសប្ដាហ៍នឹងឆាប់ឃើញប្រសិទ្ធភាព។

២. ផ្លែប៉េងប៉ោះ ប្រេងដូង និងយ៉ាអួរ

គ្រឿងផ្សំ៖

ប៉េងប៉ោះចិញ្ច្រាំ ២ ស្លាបព្រាបាយ

ប្រេងដូង ១ ស្លាបព្រាកាហ្វេ

យ៉ាអួរ ២ ស្លាបព្រាបាយ

វិធីធ្វើ៖

  • លាយគ្រឿងផ្សំចូលគ្នាហើយកូរ​ឱ្យសព្វ។
  • ក្រោយមកលាងមុខឱ្យស្អាតហើយលាបម៉ាសពីលើ និងទុកប្រហែល ១៥​ នាទីរួចលាងមុខចេញជាការស្រេច។

ប្រើម៉ាសនេះ ២ ដងក្នុងមួយសប្ដាហ៍នឹងជួយជម្រុះកោសិកាចាស់ៗដោយមិនធ្វើឱ្យមុខស្ងួតនោះទេ។ ជាមួយគ្នានេះដែរ យ៉ាអូរគឺសម្បូរទៅដោយអាស៊ីតឡាក់ទិចដែលអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានផងដែរ។

៣. ផ្លែប៉េងប៉ោះ និងស្ករស

គ្រឿងផ្សំ៖

ស្ករស ១ ស្លាបព្រាបាយ

ទឹកប៉េងប៉ោះស្រស់ ២ ស្លាបព្រាបាយ

វិធីធ្វើ៖

  • យកទឹកផ្លែប៉េងប៉ោះស្រស់ និងស្ករសកូរចូលគ្នា​ឱ្យសព្វ។
  • ក្រោយមកលាងមុខឱ្យស្អាតហើយចាប់ផ្ដើមស្រ្កាប់ប្រហែល ១០ នាទីរួចសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
  • ចុងក្រោយជូតមុខឱ្យស្ងួត សឹមលាបឡេផ្ដល់សំណើមជាការស្រេច។

ម៉ាសប្រភេទនេះនឹងជួយកម្ចាត់កោសិកាស្បែកដែលងាប់ កម្ចាត់ជាតិពុលនៅលើស្បែក និង​​កម្ចាត់​ជាតិ​ប្រេង​ដែល​លើស​ធ្វើ​ឱ្យ​ស្បែក​ទន់​ភ្លឺ​រលោង។ ប្រើជារៀងរាល់ ៣ ទៅ ៤ ថ្ងៃម្ដងនឹងឆាប់ទទួលបានលទ្ធផល។

៤. ផ្លែប៉េងប៉ោះ និងប្រេងអូលីវ

គ្រឿងផ្សំ៖

ប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ

ផ្លែប៉េងប៉ោះ ១ ចំហៀង

វិធីធ្វើ៖

  • ដំបូងចិញ្ច្រាំផ្លែប៉េងប៉ោះយកទឹកសិន។
  • បន្ទាប់មកយកទៅលាយជាមួយប្រេងអូលីវហើយកូរបន្តិច។
  • ក្រោយលាងមុខឱ្យស្អាតហើយយកម៉ាសនេះទៅលាបពីលើមុខ និងក។
  • ទុកពី ១៥ ទៅ ២០ នាទីរួចលាងសម្អាតចេញជាការស្រេច។

ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មវាអាចជួយការពារស្បែកពីអុកស៊ីតកម្មដែលបណ្តាលមកពីភាពតានតឹង។ មិនតែប៉ុណ្ណោះ ប្រើប្រាស់ម៉ាសនេះ ២ ដងក្នុងមួយសប្ដាហ៍ក៏អាចជួយជួសជុលកោសិកាដែលខូច និងធ្វើអោយស្បែកមុខទន់រលោងមានសំណើមថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ